ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ដែលពេញនិយមទាំង១០ លើពិភពលោកក្នុងឆ្នាំ២០២៤

រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ដែលពេញនិយមទាំង១០ លើពិភពលោកក្នុងឆ្នាំ២០២៤

2024-01-13
423
0
សង្ខេប:រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។

រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ Tripadvisor ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

Kh.jpg

គេហទំព័រ Tripadvisor បានបង្ហាញទៀតថា រាជធានីភ្នំពេញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុងតូក្យូ ប្រទេសជប៉ុន ចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុងសេអ៊ូល កូរ៉េខាងត្បូង និងឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣។

ប្រភពដដែលបានអោយដឹងទៀតថា មូលហេតុដែលធ្វើឱ្យអ្នកធ្វើដំណើរមានការចូលចិត្តទីក្រុងភ្នំពេញ គឺដោយសារទេសចរណ៍អាចចាយលុយតិចសំចៃបានច្រើន ព្រោះពួកគេពេញចិត្តចំពោះបន្ទប់សណ្ឋាគារដែលមានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញ (សណ្ឋាគារដែលមានចំណាត់ថ្នាក់កំពូលជាច្រើននៅលើ TripAdvisor ផ្តល់ជូនបន្ទប់ប្រហែល $40/យប់)។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គម Telegram ផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក៏បានបង្ហាញនូវសារចូលរួមអបអរសាទរ នៃការជាប់ចំណាត់ថ្នាក់របស់រាជធានីភ្នំពេញនេះផងដែរ។

fn-2024-01-11-10-19-48-0 (1).jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)