ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > នាយក CBRE៖ នេះជាពេលវេលាសាងកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យឡើងវិញនៅកម្ពុជា

នាយក CBRE៖ នេះជាពេលវេលាសាងកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យឡើងវិញនៅកម្ពុជា

ប្រភព:Construction & Property News
2024-01-16
551
0
សង្ខេប:ខណៈដែលទិដ្ឋភាពនៃឱកាសកំពុងរីកចម្រើនស្មើនឹងបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជានេះ អ្នកជំនាញបានចាត់ទុកថានេះគឺជាពេលវេលាដ៏សំខាន់បំផុត ដែលជាចំណុចប្រសព្វមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវជ្រើសរើសរវាងការកសាងកេរ្តិ៍ឈ្មោះ ឬក៏ត្រូវបាត់ឈ្មោះចេញពីវិស័យមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។

ខណៈដែលទិដ្ឋភាពនៃឱកាសកំពុងរីកចម្រើនស្មើនឹងបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជានេះ អ្នកជំនាញបានចាត់ទុកថានេះគឺជាពេលវេលាដ៏សំខាន់បំផុត ដែលជាចំណុចប្រសព្វមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវជ្រើសរើសរវាងការកសាងកេរ្តិ៍ឈ្មោះ ឬក៏ត្រូវបាត់ឈ្មោះចេញពីវិស័យមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ការប្រែប្រួលឡើងចុះនៃទីផ្សារដែលកំពុងបន្ត កំណត់លក្ខណៈដោយស្ថានភាពទីផ្សារនៅទ្រឹង និងការធ្លាក់ចុះ ៤0% នៃតម្លៃទំនិញលក់បន្ត (Secondary sale values) ផ្តល់ឱកាសពិសេសសម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្រ្តសម្រាប់អ្នកដែលមានលទ្ធភាពចូលទីផ្សារ នេះបើយោងតាមបទវិភាគរបស់លោក Marc Townsend នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia និងអ្នកជំនាញអចលនទ្រព្យនៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅឯ សណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤។

Kh.jpg

ក្នុងបទបង្ហាញក្នុងសិក្ខាសាលាខាងលើ លោក Townsend បានបង្ហាញនូវនិន្នាការ និងបច្ចុប្បន្នភាពទិន្នន័យអំពីសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់កម្ពុជា អមជាមួយនឹងគំហើញថ្មីៗដែលស្រាវជ្រាវដោយ CBRE Cambodia ដែលមានខ្លឹមសារសង្ខេបលើគោលគំនិតសំខាន់ៗចំនួន០២ដូចខាងក្រោម៖

ទំនោរទៅរកស្ថេរភាព, គំរូតម្លៃដែលមិនផ្លាស់ប្តូរ៖ គួរកត់សម្គាល់ថា ចំពេលទីផ្សារអចលនទ្រព្យកំពុងមានភាពមិនច្បាស់លាស់ តម្លៃអចលនៈទ្រព្យហាក់នៅតែរក្សាបាននូវស្ថិរភាព។ ភាពខ្ជាប់ខ្ជួននេះ បង្ហាញពីកត្តាសំខាន់មួយសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញដែលមានសក្តានុពល និងបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ និងផែនការហិរញ្ញវត្ថុរយៈពេលវែង។

ការកសាងកេរ្តិ៍ឈ្មោះនៅក្នុងឱកាសទីផ្សារកំពុងធ្លាក់ចុះ, ឱកាសសម្រាប់កេរ្តិ៍ដំណែលយូរអង្វែង៖ អ្នកអភិវឌ្ឍន៍ដែលជាប់ប្រវត្តិជាអ្នកធ្លាប់ជាអ្នកមានកំណត់ត្រាកាន់កាប់ល្អ កំពុងអនុវត្តយុទ្ធសាស្រ្តប្រុងប្រយ័ត្នចំពេលមានទីផ្សារមិនច្បាស់លាស់។ ជាជាងការបើកដំណើរការគម្រោងថ្មី ពួកគេជ្រើសរើសរក្សាតម្លៃដោយទាញផលប្រយោជន៍ពីសារពើភណ្ឌដែលមានស្រាប់។ បើតាមលោក Townsend គន្លឹះនៅពីក្រោយវិធីសាស្រ្តនេះ គឺស្ថិតនៅក្នុងការរក្សារូបភាពវិជ្ជមាន និងធានាថាគម្រោងដែលខ្លួនចង់នាំយកមកដាក់លក់ក្នុងទីផ្សារ នៅតែរក្សាគុណភាព និងជួយលើកក្រេឌីតម៉ាកយីហោរបស់ខ្លួន។

a87ff679a2f3e71d9181a67b7542122c-23-scaled.jpg

ក្នុងន័យម្យ៉ាងទៀត ពេលវេលាដែលទីផ្សារកំពុងជួបការលំបាកនេះ គឺជាការសាកល្បងរបស់ពេលវេលាដើម្បីចម្រោះនិងចម្រាញ់អ្នកលេងនៅក្នុងទីផ្សារមួយនេះផង ក៏អាចថាបាន។ ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ឬអ្នកអភិវឌ្ឍន៍គម្រោងណាមួយ ដែលមិនមានក្រេឌីតល្អ មិនមានកំណត់ត្រាកាន់កាប់ល្អ មិនមានសមត្ថភាព និងមិនស្របច្បាប់ នឹងត្រូវបានជម្រុះចេញពីទីលានប្រកួតប្រជែងដោយទីផ្សារផ្ទាល់តែម្តង។ ផ្ទុយពីនេះ សម្រាប់ក្រុមហ៊ុនណាដែលមានសាវតារច្បាស់លាស់ មានសមត្ថភាពពិតទាំងក្នុងន័យស្ថាប័ននិងហិរញ្ញវត្ថុ មានក្រេឌីតល្អ និងមាននីតិភាពត្រឹមត្រូវនឹងបន្តរស់ក្នុងទីផ្សារថ្មី ព្រមទាំងកំពុងទទួលបានឱកាសច្រើនខណៈដៃគូប្រកួតប្រជែងបានធ្លាក់ចុះទៅតាមទីផ្សារកំពុងធ្លាក់ថែមទៀតផង។

ក្នុងយុគសម័យនៃបញ្ហាប្រឈម និងឱកាសនេះ ការសម្រេចចិត្តនីមួយៗបានក្លាយទៅជាចំណុចផ្លូវបត់កំណត់វាសនាដ៏សំខាន់មួយ ដែលរួមចំណែកដល់ទិដ្ឋភាពនៃកេរ្តិ៍ដំណែលអចលនៈទ្រព្យដ៏យូរអង្វែងរបស់កម្ពុជានាពេលអនាគតផងដែរ

c81e728d9d4c2f636f067f89cc14862c-27-scaled.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)