ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសជាង៥លាន៤សែននាក់

ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសជាង៥លាន៤សែននាក់

2024-01-20
438
0
សង្ខេប:ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

Kh.jpg

ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។

ទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា នាឆ្នាំ២០២៣ រួមមាន៖១. ថៃ ១,៨២០,៤៦០នាក់ ២. វៀតណាម ១,០១៩,៨១២នាក់ ៣. ចិន ៥៤៧,៧៩៨នាក់ ៤. ឡាវ ៣៧២,២៨៥នាក់ ៥. សហរដ្ឋអាមេរិក ១៨៤,៨៧០នាក់ ៦. កូរ៉េខាងត្បូង ១៧០,១៧១នាក់ ៧. ឥណ្ឌូណេស៊ី ១២៧,១៧៨នាក់ ៨. បារាំង ១០៦,៦២៥នាក់ ៩. ចក្រភពអង់គ្លេស ៩៦,៩៧៣នាក់ និង១០. ម៉ាឡេស៊ី ៨៧,៨២៥នាក់។

1.jpg

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា ៥,៤៥៣,២៣១នាក់នេះដែរ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។ ក្នុងឆ្នាំ២០២៣ដូចគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ផងដែរ ក្នុងអត្រាកំណើន ១៥២.៣ភាគរយ។

ស្ថិតិនេះបានបង្ហាញថា កម្ពុជាបានស្ដារវិវិស័យទេសចរណ៍ឡើងវិញបានជាង៨០ភាគរយនៃឆ្នាំ២០១៩ហើយ ខណៈក្រសួងទេសចរណ៍ក៏បានខិតខំក្នុងស្ដារនិងលើកស្ទួយវិស័យទេសចរណ៍យ៉ាងសកម្មផងដែរ

2.png

3.png


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)