ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ​អាជ្ញាធរអប្សរា៖ ស្ពាន​ផ្លូវ​កង់​ប្រាសាទ​តាកែវ​ត្រូវបានសាង់សងរួចរាល់

​អាជ្ញាធរអប្សរា៖ ស្ពាន​ផ្លូវ​កង់​ប្រាសាទ​តាកែវ​ត្រូវបានសាង់សងរួចរាល់

2024-01-22
271
0
សង្ខេប:អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។

Kh.jpg

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ  ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ខណៈផ្លូវនេះមានប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានស្ពានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។

លោកអនុប្រធាននាយកដ្ឋានបានបន្តថា ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។

CPM_A-Bridge-at-SR2_19012024_.jpg

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ។

ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ។

CPM_A-Bridge-at-SR1_19012024_.jpg

CPM_A-Bridge-at-SR3_19012024_.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)