ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > AMRO រក្សា​ព្យាករណ៍​កំណើន​៦.២ភាគរយ សម្រាប់សេដ្ឋកិច្ចកម្ពុជា

AMRO រក្សា​ព្យាករណ៍​កំណើន​៦.២ភាគរយ សម្រាប់សេដ្ឋកិច្ចកម្ពុជា

2024-01-24
289
0
សង្ខេប:ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានរក្សាកំណើន ៦.២ ភាគរយសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំបច្ចុប្បន្ននៅក្នុងការធ្វើបច្ចុប្បន្នភាពព្យាករណ៍ប្រចាំត្រីមាសរបស់ខ្លួន នៅខែមករា ឆ្នាំ ២០២៤ ​។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានរក្សាកំណើន ៦.២ ភាគរយសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំបច្ចុប្បន្ននៅក្នុងការធ្វើបច្ចុប្បន្នភាពព្យាករណ៍ប្រចាំត្រីមាសរបស់ខ្លួន នៅខែមករា ឆ្នាំ ២០២៤ 

Kh.jpg

អត្រាកំណើនដែលបានត្រូវបានព្យាករណ៍របស់កម្ពុជា គឺខ្ពស់ជាងគេទី ២ នៅក្នុងតំបន់ ដោយតាមពីក្រោយប្រទេសហ្វីលីពីន ដែលត្រូវបានគេរំពឹងថានឹងកើនឡើង ៦.៣ ភាគរយក្នុងឆ្នាំបច្ចុប្បន្ន។

យោងតាមអង្គការស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចឈានមុខគេនេះ នៅត្រឹម ៣.១ ភាគរយ អតិផរណារបស់កម្ពុជាក៏ត្រូវបានកំណត់ថានឹងស្ថិតក្នុងកម្រិតស្ថិរភាពក្នុងឆ្នាំ ២០២៤ ។

7B09332E-D7A4-47C9-A7BD-CFE11F277EA2.png

ទន្ទឹមនិងនេះ យោងតាមសារាចរស្តីពី 《ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤》របស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦% ក្នុងឆ្នាំ ២០២៤ នេះ ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបានតុល្យភាព។

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖ (១) វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ, (២)-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត- សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩ និង (៣)-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវ សកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបាន កំណើនទាបជាងនិន្នាការធម្មតា។

1Q5A0724.jpg

ជារួម សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីកត្តាខាងក្រៅ រួមមាន៖ (១)-ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និង សកល (២)-ការថមថយសេដ្ឋកិច្ចសកល (៣)-ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាម៉េរិក និងការកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាម៉េរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម (៤)-ការបែកខ្ញែកនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដែលនឹងប៉ះពាល់កិច្ចសហប្រតិបត្តិការ អន្តរជាតិ និង (៥)-ការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ។

លើសពីនេះ អត្រាប្តូរប្រាក់ត្រូវបានរំពឹងថានឹងស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាម៉េរិក ដោយសារការអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)