ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» ត្រៀមបើកការដ្ឋានសាងសង់នៅខែកុម្ភៈខាងមុខនេះ

គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» ត្រៀមបើកការដ្ឋានសាងសង់នៅខែកុម្ភៈខាងមុខនេះ

2024-01-25
300
0
សង្ខេប:គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាម៉េរិក ត្រៀមរៀបចំសម្ពោធបើកការដ្ឋានសាងសង់នៅខែកុម្ភៈ ខាងមុខនេះហើយ។

គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាម៉េរិក ត្រៀមរៀបចំសម្ពោធបើកការដ្ឋានសាងសង់នៅខែកុម្ភៈ ខាងមុខនេះហើយ។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

Kh.jpg

លោកបានមានប្រសាសន៍ថា ប្រសិនបើផែនការគ្មានអ្វីប្រែប្រួលទេនោះ ពិធីបើកការដ្ឋាននឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈខាងមុខនេះ ហើយនឹងត្រៀមខួងសរសរគ្រឹះទី១ ត្រើយខាងកើត នៅចុងខែមករា ឆ្នាំ២០២៤។ 

លោក ផន រឹម បានលើកឡើងថា គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» អាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។

គួរជម្រោបថា គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី តំបន់ព្រែកប្រាទៅចាក់អង្រែ ខាងលើនេះ ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាម៉េរិក ហើយត្រូវបានប៉ានស្មានថានឹងប្រើរយះពេល ៤២ខែ ឬ៣ឆ្នាំកន្លះ។ 

z1-129-800x420.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)