ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ-ឆ្នេរអង្កោល សម្រេចបាន៩៥%ហើយ

ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ-ឆ្នេរអង្កោល សម្រេចបាន៩៥%ហើយ

2024-01-26
216
0
សង្ខេប:គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។

គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប។

Kh.jpg

ឯកឧត្តមបានលើកឡើងថា បើមើលតាមការចុះពិនិត្យជាក់ស្តែងនៅពេលនេះ គម្រោងស្ថាបនាផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល សម្រេចបានជារួមប្រមាណ ៩៥ភាគរយហើយ ក្នុងនោះមានដូចជា៖

ទី១ ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹង ១០ម,៧ម, និង៦ម បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០ភាគរយ។

ទី២ ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម ទៅ៣,៥ម សម្រេចបានជិត ១០០% ហើយដែរ ។

ទី៣ ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម ទៅ១,៥ម ប៉ុណ្ណោះ  មានប្រវែងសរុបជិត ១២,៧គ.ម ដូចគ្នា។

ទី៤ ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។

CPM_Road-in-Kep1_25012024_.jpg

ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលជាតំបន់សក្ដានុពលទេសចរណ៍កំពុងមានភាពល្បីល្បាញ សម្រាប់បងប្អូនមកសម្រាកលម្ហែកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។

ម្យ៉ាងទៀត គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។

CPM_Road-in-Kep3_25012024_.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)