ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋបង្ហាញអំពីចំណុចចាប់ផ្ដើមនិងបញ្ចប់របស់ផ្លូវល្បឿនលឿនទី៣ ដែលនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងទាំង ៦

រដ្ឋបង្ហាញអំពីចំណុចចាប់ផ្ដើមនិងបញ្ចប់របស់ផ្លូវល្បឿនលឿនទី៣ ដែលនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងទាំង ៦

2024-01-27
377
0
សង្ខេប:គម្រោងផ្លូវល្បឿនលឿនទី៣ កំពុងសិក្សាលម្អិតពីក្រុមហ៊ុនវិនិយោគ មុនឈានដល់ការបើកការដ្ឋានសាងសង់។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត។ បច្ចុប្បន្នគម្រោងផ្លូវថ្មីនេះ កំពុងសិក្សាលម្អិតពីក្រុមហ៊ុនវិនិយោគស្ពាននិងថ្នល់ចិន មុនឈានដល់ការបើកការដ្ឋានសាងសង់។

Kh.jpg

តាមការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ នេះនឹងត្រូវឆ្លងកាត់ខេត្ដ-ក្រុងចំនួន ៦ រួមមាន៖ ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលមានប្រវែងប្រមាណជាង ៤០០ គីឡូវម៉ែត្រ។ គម្រោងនេះគឺចាប់ផ្ដើមពីរាជធានីភ្នំពេញ និងបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។

តាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត គឺស្ថិតក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។

phorn rim.jpeg

ឯកឧត្ដមបន្ដថា “តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រ ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ”។ 

សូមជម្រាបថា តាមគម្រោងសាងសង់ផ្លូវល្បឿនលឿនថ្មីនេះ នឹងចែកចេញជា ២ ដំណាក់កាល។ ដោយដំណាក់កាលទី១ ពីភ្នំពេញ-សៀមរាប នឹងត្រូវបើកការដ្ឋានស្ថាបនាមុន និងដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានស្ថាបនាតាមក្រោយ៕

expressway1.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)