ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យខាងក្នុងធំៗ ចំនួន៥

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យខាងក្នុងធំៗ ចំនួន៥

2024-01-30
267
0
សង្ខេប:ធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្មនឹងប្រឈមមុខនឹងការប្រែប្រួលជាច្រើននៅឆ្នាំនេះ ដែលនឹងរារាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្មនឹងប្រឈមមុខនឹងការប្រែប្រួលជាច្រើននៅឆ្នាំនេះ ដែលនឹងរារាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

នេះបើតាមសុន្ទរកថារបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។

Kh.jpg

លោកជំទាវបណ្ឌិត បានបញ្ជាក់អោយដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយ សុទិដ្ឋិនិយមថានឹងកើនឡើងក្នុងរង្វង់ ៦,៤% នៅឆ្នាំ២០២៤ ដែលរួមចំណែកជាចម្បងដោយ ការបន្តកើនឡើងនៃវិស័យសេវាកម្ម ជាពិសេស វិស័យទេសចរណ៍ និងការងើបឡើងនៃ វិស័យកម្មន្តសាល ស្របពេលដែលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យបន្តទទួលបាន កំណើនទាប។

422829677_715849680688846_1423873051471804967_n.jpg

ទោះជាយ៉ាងណាក្ដី លោកជំទាវបណ្ឌិតបានលើកឡើង ពីហានិភ័យខាងក្នុង ទាំង៥ ដែលអាចជាបញ្ហាប្រឈម រួមមាន៖ 

I/ ការងើបឡើង ទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះតម្រូវការក្នុងវិស័យអចលនទ្រព្យ ដែលជាចម្បង ដោយសារវិបត្តិក្នុងវិស័យអចលនទ្រព្យ និងការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចនៅប្រទេសចិន ដែលជាប្រទេសវិនិយោគដ៏ធំមួយសម្រាប់កម្ពុជា។ លំហូរទាបនៃការវិនិយោគបរទេស ទៅកាន់វិស័យអចលទ្រព្យ នឹងនាំឱ្យថយចុះប្រភពចំណូលមួយគាំទ្រដល់តម្រូវការអចលទ្រព្យ ក្នុងស្រុកផងដែរ។ 

IIពិតមែនតែចំនួនភ្ញៀវទេសចរបានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែ ការចំណាយរបស់ភ្ញៀវទេសចរជាមធ្យម ត្រូវបានប៉ាន់ស្មានថាមានកម្រិតទាបជាងមុនពេល វិបត្តិកូវីដ ដោយសារតែភាគច្រើននៃភ្ញៀវទេសចរអន្តរជាតិគឺបានចូលមកកម្ពុជាតាមផ្លូវគោក ពីប្រទេសជិតខាងដែលការស្នាក់នៅមានរយៈពេលខ្លី។ ប្រសិនបើចំនួនភ្ញៀវទេសចរចូលកម្ពុជាតាមផ្លូវអាកាសនៅបន្តកើនឡើងយឺតដូច្នេះ នឹងអាចបន្តដាក់សម្ពាធដល់វិស័យដែល ទទួលផលពីភ្ញៀវទេសចរទាំងនោះ ជាពិសេស វិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និង អាជីវកម្មលក់គ្រឿងអនុស្សាវរីយ៍ ជាដើម។ 

IIIក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អត្រាឥណទាន មិនដំណើរការបានកើនឡើង ដែលជាឥទ្ធិពលដក់សល់ពីវិបត្តិកូវីដ-១៩ និងការថយចុះកំណើន ឥណទាន។ ពិតមែនតែឥណទានមិនដំណើរការ បន្តស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ប៉ុន្តែ ការកើនឡើងនៃអត្រាឥណទានមិនដំណើរការអាចនាំទៅរកការថយចុះលទ្ធភាពស្វែងរក ប្រាក់ចំណេញ ក៏ដូចជាផលវិបាកលើការបង្កើនល្បឿនកំណើនឥណទាន ដើម្បីគាំទ្រសកម្មភាព សេដ្ឋកិច្ច។

422870632_715853337355147_3684498753663723179_n.jpg

IVវិបត្តិកូវីដ-១៩ បានរួមចំណែកបង្កើនបំណុលក្នុងវិស័យឯកជន ជាពិសេសបំណុល គ្រួសារ ប៉ុន្តែនៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ ត្រង់ចំណុចនេះ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា កន្លងមកមានអង្គការក្រៅរដ្ឋាភិបាលមួយបានលើកឡើងថា អ្នកខ្ចីប្រាក់ភាគច្រើនជាប់ជំពាក់ បំណុលច្រើនលើសលប់ ហើយចំណាយប្រាក់ចំណូលរបស់ពួកគេជាង៧០% លើការបង់សង បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ។ ជាក់ស្តែង របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនេះ នៅ មានចំណុចខ្វះខាតជាច្រើន ជាពិសេស ដោយសារតែការអង្កេតនេះ ធ្វើឡើងតែនៅក្នុង ខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ ជាមួយនឹង ៧១៧គ្រួសារ ហើយកម្រងសំណួរទៀតសោតមិនបាន ផ្តល់ជម្រើសគ្រប់គ្រាន់ដល់អ្នកឆ្លើយទេ។ ផ្ទុយទៅវិញ ដោយយោងទៅតាមទិន្នន័យជាក់ស្តែង លើគណនីអតិថិជនជាង ៤ម៉ឺនគណនី ដែលបានដកស្រង់ចេញពីឥណទានលំនៅដ្ឋានរបស់ ធនាគារពាណិជ្ជ ផ្អែកលើទិន្នន័យសន្ទស្សន៍ថ្លៃលំនៅដ្ឋានចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា អ្នកខ្ចីប្រាក់ប្រមាណ ២៥% ប៉ុណ្ណោះ ដែលបានប្រើប្រាស់ប្រាក់ចំណូលរបស់ ពួកគេលើសពី ៤០% ដើម្បីសងបំណុល ខណៈដែលមានអ្នកខ្ចីប្រាក់ត្រឹមតែ ៦% ដែលបាន ប្រើប្រាស់ប្រាក់ចំណូលលើសពី ៦០% ដើម្បីសងបំណុល

V/ វិស័យកសិកម្មនៅតែ បន្តពឹងផ្អែកខ្លាំងលើការប្រែប្រួលអាកាសធាតុ ហើយនៅឆ្នាំ២០២៤ នេះ ការប៉ាន់ស្មានលើភាពគំរាមកំហែងនៃអាកាសធាតុមិនអំណោយផល ដោយសារបាតុភូតអែលនីញីត្រូវបាន ព្យាករថានឹងមានឥទ្ធិពលខ្លាំងជាងឆ្នាំ២០២៣ ដែលធ្វើឱ្យកម្ដៅកើនឡើងខ្ពស់ជាងធម្មតា រហូតដល់ ៧អង្សារ (Celsius) កម្រិតទឹកភ្លៀងទាបនិងអាចបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ឥទ្ធិពលនេះអាចនឹងផ្តល់ផលប៉ះពាល់ដល់ទិន្នផលកសិកម្ម និងជលផល ដែលនឹងដាក់សម្ពាធ លើថ្លៃម្ហូបអាហារ។

422814365_715849927355488_735511050003590313_n.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)