នៅក្នុងខែមករា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១១៥ ៥៣២ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ (កើនឡើង ៤៩.២០% ពីឆ្នាំមុន) និងធ្វើអោយកម្ពុជារកចំណូលពីការលក់សំបុត្របាន ៥.៥ លានដុល្លារអាមេរិក កើនឡើង ៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ថា ផ្នែកមួយនៃចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ត្រូវបានបរិច្ចាគទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាជារៀងរាល់ឆ្នាំ ហើយក្នុងខែមករាឆ្នាំនេះ ប្រាក់ចំណូលចំនួន ២៣០ ០០០ ដុល្លារអាមេរិកត្រូវបានបរិច្ចាគទៅមន្ទីរពេទ្យនេះ។
(ប្រភពរូបភាព៖ AKP)
នាពេលបច្ចុប្បន្ននេះ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារអាមេរិក; សំបុត្រចូលទស្សនា ៣ ថ្ងៃ ដែលអាចជ្រើសរើសកាលបរិច្ឆេទប្រើប្រាស់បានក្នុងរយៈពេល ៧ ថ្ងៃ មានតម្លៃ ៦២ ដុល្លារអាមេរិក; និងសំបុត្រចូលទស្សនា ៧ ថ្ងៃ ដែលអាចជ្រើសរើសកាលបរិច្ឆេទប្រើប្រាស់បានក្នុងរយៈពេលមួយខែ មានតម្លៃ ៧២ ដុល្លារអាមេរិក។
គួររំលឹកផងដែលថា ពេញមួយឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៧៩៨ ០៦៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ ភាគរយបើធៀបឆ្នាំ ២០២២ ចំណែកប្រាក់ភ្ញៀវដែលប្រមូលបានពីការលក់សំបុត្រវិញមានសរុប ៣៧ ១៩៨ ៩៨៨ ដុល្លារ កើន ២២២,៦៨ ភាគរយ។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)