ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ខេត្តព្រះសីហនុជាគោលដៅសម្រាប់ជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច តើខេត្តនេះនិងត្រូវអភិវឌ្ឍយ៉ាងដូចម្តេច?

ខេត្តព្រះសីហនុជាគោលដៅសម្រាប់ជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច តើខេត្តនេះនិងត្រូវអភិវឌ្ឍយ៉ាងដូចម្តេច?

2024-02-06
1149
0
សង្ខេប:ចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ គឺរៀបចំនិងអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុង ទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រក ចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារ អាស៊ាននិងទីផ្សារសកលលោក និងមជ្ឈមណ្ឌលខុស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមាន សុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើ»

កាលពីថ្ងៃទី៣១ ខែមករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ការលើកលែងនិងការអនុគ្រោះពន្ធ ទិដ្ឋាការពិសេសជាដើម សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធ និងមិនពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ។

1706689594615910.jpg

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា ក្នុងចំណោមប៉ូលទាំង៥ រាជរដ្ឋាភិបាល បានកំណត់យកប៉ូលទី២ និងប៉ូលទី៣ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុនេះ ជាគោលដៅសម្រាប់ជម្រុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

លើសពីនេះ សម្តេចមហាបវរធិបតី ក៏ធ្លាប់បានបញ្ជាក់ថា ព្រះសីហនុនឹងក្លាយជាទីក្រុងដ៏សំខាន់ដែលជម្រុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅអាស៊ីអាគ្នេយ៍។

ទាំងនេះបានបង្ហាញពី មហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ ដូច្នេះខេត្តព្រះសីហនុនឹងត្រូវអភិវឌ្ឍយ៉ាងដូចម្តេចទៅ?

Untitled (2).png

យោងតាម «ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០» ដែលត្រូវបានដាក់អោយប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា បានអោយដឹងថា ចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ គឺរៀបចំនិងអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុង ទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ»


ការអភិវឌ្ឍនគរូបនីយកម្មខេត្តព្រះសីហនុ

នៅក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានអ័ក្សនៃការអភិវឌ្ឍសំខាន់ៗចំនួន៣គឺ៖ 


១. អ័ក្សនៃការអភិវឌ្ឍរវាងរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ

 ផ្លូវជាតិលេខ៤ ជាផ្លូវជាតិគោល ដែលមានតួនាទីជាអ័ក្សនៃការអភិវឌ្ឍភស្តុភារកម្ម ឧស្សាហកម្ម និង ផ្លូវជាតិលេខ ៣ ជាជម្រើសមួយបន្ថែមទៀតសម្រាប់គាំទ្រដល់ការដឹកជញ្ជូន និងធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលចាំបាច់ត្រូវអភិវឌ្ឍ និងពង្រីកទទឹងផ្លូវបន្ថែម។

 កសាងផ្លូវល្បឿនលឿនបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដឹកជញ្ជូននិងចរាចរណ៍។

 រៀបចំ និងសាងសង់កន្លែងឈប់សុំថតតាមបណ្តោយផ្លូវជាតិ ឱ្យមានយ៉ាងតិចមួយកន្លែង ក្នុងចម្ងាយផ្លូវ៥០គីឡូម៉ែត្រ។

20240103764eb9de9ad64d7db96cc96b44127396_ChkhgeE007004_20240103_CBMFN0A001.jpg

➡ ដូចយើងដឹងស្រាប់ហើយថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាសមិទ្ធិផលផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា។ នាឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានផ្ញើលិខិតអបអរសាទរ ហើយបានលើកឡើងថា ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ ម៉ោង។ លើសពីនេះ ផ្លូវល្បឿនលឿននេះបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជម្រុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

W020221026369244402829.jpg


២. អ័ក្សនៃការអភិវឌ្ឍតាមផ្លូវអយស្ម័យយានតភ្ជាប់រវាងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងរាជធានីភ្នំពេញ

ផ្លូវអយស្ម័យយានដែលតភ្ជាប់ពីកំពង់ផែក្រុងព្រះសីហនុទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពត និងខេត្តកែបត្រូវបានស្ដារឡើងវិញ។ ផ្លូវអយស្ម័យយាននេះ គួរធ្វើទំនើបកម្មបន្ថែមដើម្បីក្លាយជាមធ្យបាយជំនួសឱ្យការដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ទេសចរ និងទំនិញ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយពេលវេលា។

➡បើតាមព័ត៌មានកាលពីខែកក្កដាឆ្នាំ២០២៣ កម្ពុជាកំពុងដំណើរការកែលម្អផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ពីល្បឿនយឺតឱ្យទៅល្បឿនលឿន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអ្នកដំណើរ និងការដឹកជញ្ជូនទំនិញពេលបច្ចុប្បន្ន។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា  «ឥឡូវយើងកំពុងសិក្សាផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ ក៏បានដំឡើងល្បឿនដល់ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង»។

c1_2301930-1.jpg


៣. អ័ក្សនៃការអភិវឌ្ឍគាំទ្រពាណិជ្ជកម្មតាមព្រំដែនតភ្ជាប់រវាងខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប

កែលម្អបណ្តាញផ្លូវគមនាគមន៍ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយត្រួតពិនិត្យរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់ច្រកព្រំដែនរវាងប្រទេសថៃ និងប្រទេសវៀតណាមឱ្យកាន់តែមានប្រសិទ្ធភាព។


ក្រៅពីនេះ ផែនការរៀបចំដែនដីខេត្តព្រះសីហនុក៏បានកំណត់ និងរៀបចំសំណង់សម្រាប់ផ្តល់សេវាជូនសាធារណជនរួមមាន៖ អគាររដ្ឋបាលសាធារណៈ អគារសិក្សាសាធារណៈ មន្ទីរពេទ្យសាធារណៈ ចំណតយានយន្តសាធារណៈ ចំណតរថយន្តក្រុង ចំណតរថយន្តឈ្នួល ស្ថានីយរថភ្លើង សម្រាប់អ្នកដំណើរ ស្ថានីយចែកចាយទំនិញ ផែស្ងួត មជ្ឈមណ្ឌលផ្គត់ផ្គង់ភស្តុភាកម្ម។ល។ លើសពីនេះ ក៏ត្រូវរៀបចំអោយមាន សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា សាលាអនុវិទ្យល័យ សាលាវិទ្យល័យ សាកលវិទ្យល័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ការអប់រំ និងការកែលម្អបរិយាកាសរស់នៅ។

0c8e7461a62e21c847dcc0087ca90c06.jpg

តាមរយះព័ត៌មានថ្មីៗនេះ យើងក៏អាចមើលឃើញថាខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ និងផ្លាស់ប្តូរជាបណ្តើរៗ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ការប្រើប្រាស់ទឹកស្អាតនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃតំបន់ស្ទឹងហាវនិងព្រៃនប់ ដែលធ្លាប់មានការខ្វះទឹកប្រើប្រាស់នោះ ពេលនេះលែងមានបញ្ហាខ្វះខាតទៀតហើយ ក្រោយការតបណ្តាញទឹកបានទៅដល់កន្លែងទាំងអស់នោះ។

នៅខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសំណើសុំបង្កើតក្រុងថ្មីមួយបន្ថែមទៀត ខណៈបច្ចុប្បន្នខេត្តដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» មួយនេះមានក្រុងចំនួន២រួចមកហើយ គឺក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង។ គម្រោងគ្រោងនឹងបង្កើតក្រុងថ្មីនេះមានឈ្មោះថា ក្រុងកំពង់សោម ដែលបំបែកចេញពីស្រុកព្រៃនប់។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងចំណតរថយន្តផ្សារលើក្រុងព្រះសីហនុ ដើម្បីសិក្សារៀបចំជាចំណតរថយន្តវៃឆ្លាត។

land_prices_in_sihanoukville_prior_to_covid-19_rose_over_100_per_cent_within_five_years_on_the_back_of_chinese_investments._today_many_unfinished_real_estate_projects_have_been_left_abandoned._yousos_apdoulr.jpg


ទន្ទឹមនឹងការពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងក្រុងព្រះសីហនុ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើបរិស្ថានសន្តិសុខរបស់ទីក្រុងផងដែល។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ សម្តេចបានបន្ថែមថា សម្រាប់អង្គភាពកងទ័ព ក៏មិនត្រូវបើកឱ្យជនស៊ីវិលទៅបាញ់នោះដែរ។

IMG-20240131-WA0014.jpg


ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុមានគោលដៅជាតំបន់ទេសចរណ៏សក្ដានុពលជាច្រើនដូចជា កោះរ៉ុង ឧទ្យានជាតិរាម កោះឫស្សី ឆ្នេរអូរត្រេះ ឆ្នេរសុខា...

201777610.jpg


យោងតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុក៏នឹងត្រូវបានអភិវឌ្ឍក្នុងទិដ្ឋភាពដូចខាងក្រោម៖

● ជំរុញអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ្រ កោះ ប្រជុំកោះ ឧទ្យានសមុទ្រ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិខេត្តព្រះសីហនុជារមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

● រៀបចំឱ្យមានសារមន្ទីរសមុទ្រ នៅតំបន់ពយម៉ាចូវ

● រៀបចំតំបន់អភិវឌ្ឍទេសចរណ៍កែច្នៃនិងទេសចរណ៍ធម្មជាតិនៅតំបន់ឆ្នេរសមុទ្រនៃស្រុកព្រៃនប់

● រៀបចំតំបន់អភិវឌ្ឍទេសចរណ៍ឆ្នេរសមុទ្រនៅតំបន់ឆ្នេរព្រែកត្រែងនឹងឆ្នេរកែវផុសនៃស្រុកស្ទឹងហាវ

● រៀបចំតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងឧទ្យានសមុទ្រនៅតាមកោះ ប្រជុំរ តំបន់ការពារជុំវិញកោះ

● កំណត់គោលដៅអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិនិងកសិទេសចរណ៍ ពិសេសនៅតាមឆ្នេរសមុទ្រ ព្រៃកោងកាង ព្រៃលិចទឹក ព្រែក ស្ទឹង អូរ បឹង ទឹកជ្រោះ តំបន់ភ្នំ នៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ដោយផ្សារភ្ជាប់នឹងប្រភពទឹកធម្មជាតិនិងគម្របព្រៃឈើ។

141988009_3665647936853541_1374789461059526165_n.jpg


ក្រៅពីការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ក៏នឹងរួមគ្នាបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍខេត្តជាប់មាត់សមុទ្រជាមួយខេត្តចំនួនបួនគឺ ព្រះសីហនុ កំពត កោះកុង និងកែប ដែលរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ។

ថ្មីៗនេះ បរិក្ខារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏កំពុងត្រូវបានកែលម្អផងដែរ។

Song-Saa-Island-Tour-5-Days-4-Nights.jpeg

^31D494416CCDCBE03427C2464DC2C28BB4A9B33E81FF517CB6^pimgpsh_fullsize_distr.jpg


កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិត (Wi-Fi) សាធារណៈនៅទីតាំងឆ្នេរធំៗ ២ នៅខេត្តព្រះសីហនុ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេះដើម្បីផ្តល់សេវាឥតគិតថ្លៃជូនភ្ញៀវទេសចរដែលមកកម្សាន្តលេងក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ ឈានចូល២០២៤នេះ។

កាលពីខែមករាឆ្នាំនេះ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង (លំដាប់ 4C) តម្លៃ៣០០លានដុល្លារ វិនិយោគដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមដំណើរការបណ្តើរៗហើយ។

លើសពីនេះ យោងតាមសេចក្តីប្រកាសរបស់គណកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងទីក្រុង ដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ។ 

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ថ្មីៗរបស់ Condé Nast Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ប្រណិតមួយ បានឲ្យដឹងថា កោះសង្សារនៅខេត្តព្រះសីហនុត្រូវបានជ្រើសរើសទៅក្នុងបញ្ជីរមណីយដ្ឋានឆ្នេរល្អបំផុតរបស់អាស៊ីក្នុងឆ្នាំ២០២៤។ 

ជាងនេះទៅទៀត ក្នុងរយៈពេលបីខែកន្លងមកនេះ មាននាវាទេសចរណ៍ ចំនួនបីបានចូលចតនៅខេត្តព្រះសីហនុ ដែលនាំភ្ញៀវទេសចរអន្តរជាតិសរុបជិត ៨ពាន់នាក់ មកកាន់ខេត្តព្រះសីហនុ ហើយក្នុងចំណោមនោះ នាវា «Westerdam» បានចូលចតពីរដង។

IMG_2356.jpeg

jpg.jpeg


តំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មទំនើបនៅខេត្តក្រុងព្រះសីហនុ 

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០០៨ និងមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១.១១៣ ហិកតា។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួនជាង ២៣០គម្រោង និងបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥ ៦០០ នាក់។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានមុខសញ្ញាវិនិយោគដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ និងបន្ទះសូឡា ។

fn-2019-06-20-18-46-48-1 (1).jpg

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា បច្ចុប្បន្នក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍន៍រួចរាល់ប្រមាណ ៧០ភាគរយ នៃទំហំផ្ទៃដី សរុប ១១១៣ហិកតា ដែលគ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ ៣០០ និងបង្កើនការងាររហូតដល់ ចំនួន ១០ម៉ឺនកន្លែង។

2-1.jpg

យោងតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។

640_cleanup (1).jpeg


មជ្ឈមណ្ឌលដឹកជញ្ជូននៅខេត្តព្រះសីហនុ 

ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុបានបញ្ជាក់ថាមួយចំនុចថា ចក្ខុវិស័យដល់ឆ្នាំ២០៣០ គឺរៀនចំនិងអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភស្តុភារជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោក។

341259556_651628643455105_87411837.jpeg

នៅខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុលោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជា (IFC) ដើម្បីបង្កើតភាពជាដៃគូរដ្ឋ និងឯកជន (PPP) សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០ លានដុល្លារ។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ។

235660150_4069729109802258_2881544540568037891_n.jpg

18c6d255bcb4422d87a08a1f71c79306.jpg


កាលពីខែធ្នូ ឆ្នាំ២០២៣ ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ជាផ្លូវការ។ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

1703302892775822.jpg

នៅពេលដែលសាងសង់រួច នឹងមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦ម៉ឺនតោន (ឬស្មើនឹង ៤ពាន់ TEUs) ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយរពឹងថានឹងបង្កើនសមត្ថភាពកំពង់ផែសរុបឱ្យកើនដល់ ១ ២៥០ ០០០TEUs ក្នុងមួយឆ្នាំ។ តម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។

1703296509730990.jpg


លើសពីនេះ ខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការវិនិយោគសំណង់ថ្មី ដែលនេះជំរុញដោយការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស និងតម្រូវការសម្រាប់រោងចក្រឧស្សាហកម្មថ្មីៗ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ដែលបានដកស្រង់ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអោយដឹងថា ចាប់ពីខែមករា ដល់ខែសីហា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ គម្រោងសាងសង់ដែលបានអនុម័តថ្មីនៅកម្ពុជាមានតម្លៃសរុបដល់ទៅ ១,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះតម្លៃនៃគម្រោងសាងសង់ថ្មីនៅខេត្តព្រះសីហនុសម្រេចបាន ៦៥៦ លានដុល្លារអាមេរិក ដែលស្មើនឹង ៤៤% នៃការវិនិយោគសរុប ហើយមានការកើនឡើង ១៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

c464f78c024346ef840c3dcdda7eb5ee.jpeg

ទោះជាយ៉ាងណាក៏ដោយ តាមផែនការដែលបានដឹងខាងលើ បានបង្ហាញអោយឃើញពីទីតាំងដ៏សំខាន់របស់ខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជា ហើយទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគតគឺមានភាពច្បាស់លាស់ជាមូលដ្ឋាន។ យើងនឹងបន្តយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គោលនយោបាយ និងផែនការជាបន្តបន្ទាប់ដែលត្រូវនឹងអនុវត្ត។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)