ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសRCEP សម្រេចបានជិត៣០ពាន់លានដុល្លារ

ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសRCEP សម្រេចបានជិត៣០ពាន់លានដុល្លារ

2024-02-08
256
0
សង្ខេប:ពេញមួយឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រមាណជិត ៣០ ពាន់លានដុល្លារ។

ពេញមួយឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រមាណជិត ៣០ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

Kh.jpg

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៨,១៧២ ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ ខណៈការនាំចូលមានចំនួន ២១,២៨៦ ពាន់លានដុល្លារ ថយចុះ ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។

dd0b2132.jpg

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP ទាំង១០ នឹងរក្សាបាននូវសន្ទុះកំណើននៅឆ្នាំ២០២៣។

លោកបានបន្តថា ចាប់តាំងពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន និងត្រូវបានអនុវត្តនៅឆ្នាំ២០២២មក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបណ្តាប្រទេស RCEP បានកើនឡើងយ៉ាងខ្លាំង។

រីឯ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និង RCEP នៅឆ្នាំ២០២៣ អាចបណ្តាលមកពីកត្តាមួយចំនួន ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនាំឱ្យមានការកើនឡើងនៃទំនិញលើទីផ្សារ និងសង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបង្កឱ្យអតិផរណាពិភពលោកកើនឡើង។ល។

news/2024-02-08/1707360937803396.jpg

លើសពីនេះ ទោះបីជាស្ថានភាពសេដ្ឋកិច្ច និងនយោបាយអន្តរជាតិកំពុងមានភាពតានតឹងក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP បានកើនឡើង ដែលបង្ហាញថាកម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងវិស័យផលិតកម្ម ហើយគុណភាពគឺបានផលិតទៅតាមស្តង់ដារ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសសមាជិក RCEP នៅឆ្នាំ២០២២ មានចំនួនដល់ទៅ ៣១ ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញមានចំនួន ៦.៣៤ ពាន់លានដុល្លារ ហើយការនាំចូលមានចំនួន ២៤.៦៨ ពាន់លានដុល្លារ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)