ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋបាលខេត្ដកំពតគ្រោងនឹងកែលម្អក្រុងកំពត ឱ្យ​ស័ក្ដិ​សម​ជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​

រដ្ឋបាលខេត្ដកំពតគ្រោងនឹងកែលម្អក្រុងកំពត ឱ្យ​ស័ក្ដិ​សម​ជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​

2024-02-13
211
0
សង្ខេប:ខេត្ដកំពតនឹងកាន់តែមានភាពស្រស់ស្អាត ខណៈអភិបាលខេត្ត ឯកឧត្ដម ម៉ៅ ធនិន អះអាងថានឹងកែលម្អធ្វើឱ្យក្រុងកំពត ផ្លាស់ប្តូរមុខមាត់ថ្មីស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ខេត្ដកំពតនឹងកាន់តែមានភាពស្រស់ស្អាត ខណៈអភិបាលខេត្ត ឯកឧត្ដម ម៉ៅ ធនិន អះអាងថានឹងកែលម្អធ្វើឱ្យក្រុងកំពត ផ្លាស់ប្តូរមុខមាត់ថ្មីស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភណឌភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

Kh.jpg

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា  រដ្ឋបាលខេត្តបាននិងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តពីរកន្លែងបន្ថែមទៀត ដែលទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពាន់ថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដែលការរៀបចំគឺក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

a5cfc456-1024x682.png

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តនឹងដាក់ឱ្យអនុវត្តគម្រោងកែលម្អសោភណ្ឌភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយមានរាងរៅស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ ពេលធ្វើរួចត្រូវបំពាក់ភ្លើង និងមានចងទង់ជាតិ តង់ជ្វាលាផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពតបានបញ្ជាក់ថា ឥឡូវសួនមាត់ព្រែកក្នុងក្រុងកំពតស្អាត ប៉ុន្តែនៅពេលដែលគម្រោងកែលម្អដែលបានរៀបរាប់ខាងលើធ្វើចប់ ក្រុងកំពតនឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសមជាក្រុងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលរដ្ឋបាលខេត្តនឹងធ្វើពិធីដង្ហែនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រៅពីនោះឯកឧត្តម ក៏បានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

8eaf72f3-1024x674.png

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)