ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ស្វែងយល់ពីទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំចិន ដែលបងប្អូនខ្មែរជាប់សែស្រឡាយចិនតែងប្រារព្ធជារៀងរាល់ឆ្នាំ

ស្វែងយល់ពីទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំចិន ដែលបងប្អូនខ្មែរជាប់សែស្រឡាយចិនតែងប្រារព្ធជារៀងរាល់ឆ្នាំ

2024-02-13
354
0
សង្ខេប:អ្នកទាំងអស់គ្នាមានដឹងទេថា តើគេប្រារព្ធពីធីបុណ្យចូលឆ្នាំចិនដោយរបៀបណា? និងមានត្រណមអ្វីខ្លះដែលគេហាមមិនជាដាច់ខាត ធ្វើក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ?

ក្នុងមួយប៉ព្រិចភ្នែក រយះពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីចិនបានកន្លងផុតទៅហើយ។ 

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា មិនបានកំណត់បុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកជាផ្លូវការក៏ពិតមែន ប៉ុន្តែក្រោមឥទ្ធិពលរបស់ជនជាតិចិនក្នុងប្រទេសកម្ពុជា ក៏មានបងប្អូនខ្មែរជាប់សែស្រឡាយចិនជាច្រើននៅតែប្រារព្ធពិធីបុណ្យនេះយ៉ាងទូលំទូលាយជារៀងរាល់ឆ្នាំ

ដូចនេះហើយ អ្នកទាំងអស់គ្នាមានដឹងទេថា តើគេប្រារព្ធពីធីបុណ្យចូលឆ្នាំចិនដោយរបៀបណា? និងមានត្រណមអ្វីខ្លះដែលគេហាមមិនជាដាច់ខាត ធ្វើក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ?

1.jpg


បុណ្យចូលឆ្នាំចិនធ្វើឡើងនៅថ្ងៃណា?

ចូលឆ្នាំចិន ឬគឹហៅម្យ៉ាងទៀតថា«ពិធីបុណ្យនាទិឃរដូវ» គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំម្តង ចាប់ផ្ដើមនៅថ្ងៃទីមួយនៃខែទីមួយតាមច័ន្ទគតិក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលថ្ងៃទី១ ទី២ និងទី៣ គេចាត់ទុកជាជាថ្ងៃដែលសំខាន់បំផុត មិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ 

សម្រាប់ចូលឆ្នាំចិនឆ្នាំនេះជាឆ្នាំរោង គឺបានកំណត់នូវថ្ងៃសែនធំនៅថ្ងៃទី៩ កុម្ភៈ និងថ្ងៃចូលឆ្នាំទី១-ទី៣ ចំថ្ងៃទី១០ ១១ ១២ ខែកុម្ភៈ ឆ្នាំ២០២៤។

2.jpg


ទំនៀមទម្លាប់ចូលឆ្នាំចិនគេធ្វើអ្វីខ្លះ?


១. ការបោះសម្អាត និងការតុបតែផ្ទះសម្បែង

ការបោះសម្អាត និងការតុបតែផ្ទះសម្បែង ៖ ការសម្អាតផ្ទះគឺជារឿងដែលត្រូវធ្វើមុនចូលឆ្នាំចិន ក្នុងន័យជម្រះចេញនូវឧបទ្រុពចង្រៃចាកឆ្ងាយអស់ ដែលកើតមានឡើងកាលពីឆ្នាំចាស់ និងរង់ចាំទទួលសំណាងល្អនៅក្នុងឆ្នាំថ្មី។ គេត្រូវបោសនិងជូតផ្ទះអោយបានស្អាត មានរបៀបរៀបរយ កុំអោយមានភាពរញ៉ររញៃ និងបោះចោលរបស់ចាស់ រឺររបស់របរដែលគេឈប់ប្រើទៅកាន់នរណាម្នាក់ដែលចង់ផ្ដល់អោយ។ 

3.png

លើសពីនេះ គេក៏នាំគ្នាតុបតែផ្ទះដោយមានព្យួរគោមក្រហម ការបិទក្រដាស់ក្រហមនៅតាមទ្វារ បង្អួច និងកន្លែងផ្សេងទៀត ភ្ជាប់ជាមួយពាក្យនិងកំណាព្យ តំណងអោយ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ» ជាដើម។


២. ការសែនចូលឆ្នាំចិន 

នៅថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំចិន គេមានរៀនចំម្ហូបអាហារ នំចំណី ផ្លែឈើ និងគ្រឿងរណ្ដាប់នានា សំរាប់សែននិងសុំលាភសំណាងសិរីសួស្ដីឆ្នាំថ្មី។ តាមទំនៀមទំលាប់របស់បងប្អូនជាប់សែស្រឡាយចិន នៅក្នុងថ្ងៃនេះ គេមានការសែនជាពីរដងគឺ នៅពេលព្រឹកសំរាប់សែនជូនដល់ទេវតានិងដូនតា ដែលមិនគួរអោយលើសពីម៉ោង១២ថ្ងៃត្រង់ ហើយសែនម្ដងទៀតនៅពេលល្ងាចម៉ោង៣-៤ សំរាប់ព្រលឹងខ្មោចអនាថា។

4.jpg

ពេលល្ងាចមុនថ្ងៃបុណ្យចូលឆ្នាំចិនត្រូវគេឲ្យឈ្មោះថា ជូស៊ី។ ពាក្យនេះមានន័យថា «ពេលល្ងាចឆ្លងឆ្នាំ» ដែលជាឱកាសពិសេសសម្រាប់ក្រុមគ្រួសារក្នុងការជួបជុំដើម្បីបរិភោគអាហារឆ្ងាញ់ៗរួមគ្នា។

5.jpg


៣ ការជួបជុំបងប្អូនសាច់ញាតិ

នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនសមាជិកគ្រួសារម្នាក់ៗរីករាយជួបជុំគ្នាយ៉ាងសប្បាយត្រេកអរដោយមានសំឡេងការជូនពរជ័យ «កុង ស៊ី ហ្វា ឆាយ» មានន័យថាជូនពរឱ្យរកស៊ីមានបាន រួមជាមួយការជូនអាំងប៉ាវ, ជូនអំណោយអោយគ្នាទៅវិញទៅមក ការបរិភាគអាហារជុំគ្នា និងការលេងល្បែងស៊ីសងជាដើម ។ ការលេងល្បែងស៊ីសងនៅថ្ងៃចូលឆ្នាំថ្មីប្រជាជនចិនជឿជាក់ថា អាចបង្កើតសំណាងល្អ។6.jpg

ក្រៅពីនេះក៏មានសកម្មភាពផ្សេងៗទៀតដូចជា ការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះជាដើម ។ល។ 

ប៉ុន្តែគួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញ ប្រុងប្រយ័ត្នករណីគ្រោះអគ្គិភ័យ ជាពិសេសហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។

龙狮团拜年_(5).jpg

龙狮团拜年_(9).jpg


⚠️ត្រណមសំខាន់ៗក្នុងថ្ងៃចូលឆ្នាំចិន

● ចៀសវាងការលេបថ្នាំគ្រប់ប្រភេទ៖ ជាជំនឿមួយសម្រាប់ជនជាតិចិន ការលេបថ្នាំថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិន មានន័យថា មានអ្នកណាម្នាក់នឹងត្រូវឈឺថ្កាត់ពេញមួយឆ្នាំ។

● ហាមបោកខោអាវ៖ បងប្អូនប្រជាជនចិនមិនគួរបោកគក់សម្លៀកបំពាក់នៅថ្ងៃដំបូងនិងថ្ងៃទី២នៃថ្ងៃចូលឆ្នាំឡើយ ព្រោះថាថ្ងៃទាំងពីរនេះត្រូវជាថ្ងៃដែលកំណើតរបស់ទេវតាទឹក (Shuishen) ជនជាតិចិនជឿថា អារក្សទឹកកើតនៅក្នុងថ្ងៃចូលឆ្នាំ ។ដូច្នេះការបោកគក់ខោអាវនៅថ្ងៃចូលឆ្នាំ គឺប្រៀបដូចជាការប្រមាថមើលងាយដល់ព្រះអង្គ។

● ហាមកក់សក់៖ មិនត្រូវកក់សក់នៅថ្ងៃដំបូងឡើយ។ កក់សក់ដូចលាងជម្រះសំណាងនិងជោគជ័យសម្រាប់ឆ្នាំថ្មីដូច្នេះដែរ។

● ហាមបោសផ្ទះ៖ បើសិនអ្នកបោសផ្ទះនៅថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំ វាដូចជាអ្នកបោសទ្រព្យសម្បតិ្ត និងលាបសំណាងចេញពីផ្ទះដូចគ្នា។ ហេតុនេះហើយ គេត្រូវបោសផ្ទះអោយហើយមុនថ្ងៃឆ្នាំ។

8.jpg

● ហាមវត្ថុមុតស្រួច៖ គួរចៀសវាងការប្រើប្រាស់កាំបិតឬកន្ត្រៃយ៍ ព្រោះបើមានគ្រោះថ្នាក់កើតឡើងវាត្រូវគេចាត់ទុកថាជាគ្រោះចង្រៃនិងធ្វើឲ្យខាតបង់ទ្រព្យធន។

● ហាមយំ ឬឈ្លោះប្រកែកគ្នា៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ជាពិសេសក្នុងថ្ងៃទី១ ត្រូវតមការឈ្លោះប្រកែក ស្តីបន្ទោស ឬយំសោកសៅក្នុងគ្រួសារ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គល និងសំណាងមិនល្អដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ ។

● ហាមធ្វើអោយឱ្យបែកចាន ឬកែវ៖ ក្នុងថ្ងៃចូលឆ្នាំគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ ។

龙狮团拜年_(4).jpg


ជាចុងក្រោយ សុំជូនពរលោកអ្នកគ្នានិងគ្រួសារជួបតែសំណាងល្អ មានសុភមង្គល សុខភាពល្អ រកទទួលទៀនមានបាន និងសម្រេចអ្វីៗដូចបំណងប្រាថ្នានៅក្នុងឆ្នាំថ្មីនេះ!

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)