ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ខែដំបូងនៃ២០២៤ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មានទឹកប្រាក់ជាង៤ពាន់លានដុល្លារ កើនឡើងជិត១៧%

ខែដំបូងនៃ២០២៤ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មានទឹកប្រាក់ជាង៤ពាន់លានដុល្លារ កើនឡើងជិត១៧%

2024-02-15
187
0
សង្ខេប:ក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤,០៥៧ ពាន់លានដុល្លារ កើនឡើង ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤,០៥៧ ពាន់លានដុល្លារ កើនឡើង ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

Kh.jpg

ទិន្នន័យដដែលនេះបានបញ្ជាក់ថា មួយខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាមានតម្លៃ ១,៩៦៧ ពាន់លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២,០៩០ ពាន់លានដុល្លារ កើនឡើង ៨.៧%។ 

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១,១៥៤ ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទំនិញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើងដល់ទៅ ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១,០៣២ ពាន់លានដុល្លារ កើនឡើង១៥.៨%។

ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានទំហំជាង ៦៧៧ លានដុល្លារ កើនឡើង៤១.៥% ដោយកម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ ៣៧៣ លានដុល្លារ កើនឡើង ១១៦.៦% ខណៈវៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤ លានដុល្លារ ថយចុះ០.៦%។

fn-2024-02-13-11-41-04-0.jpg

ចំណែក ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤ លានដុល្លារ កើនឡើង១០.៨% ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើនឡើង ១១.៤% ខណៈសហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧,២៥ លានដុល្លារ ថយចុះ៨%។

រួមជាមួយប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២,៦ ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤,១ ពាន់លានដុល្លារអាមេរិក។

fn-2024-02-13-11-41-03-0.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)