ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៦៤%ហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៦៤%ហើយ

2024-02-16
284
0
សង្ខេប:អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។

Kh.jpg

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ស៉ីន ចាន់សិរីវុត្ថា បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦៤.១% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ»។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ចំពោះការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥%ហើយ។

fn-2024-02-15-14-54-02-0.jpg

លោក ស៉ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេនោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

fn-2024-02-15-14-54-03-8.jpg

fn-2024-02-15-14-54-02-5.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)