ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ខេត្តកណ្តាលគ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ថ្មីមួយ​ទៀត ខណៈពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ខាងមុខនេះ

ខេត្តកណ្តាលគ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ថ្មីមួយ​ទៀត ខណៈពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ខាងមុខនេះ

2024-02-17
251
0
សង្ខេប:រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មី​មួយទៀតតភ្ជាប់ទៅផ្លូវជាតិលេខ ២៣ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ខណៈពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈឆ្នាំ២០២៤។

លោក ផន រឹម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបអោយដឹងថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយទៀតតភ្ជាប់ទៅផ្លូវជាតិលេខ ២៣ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

Kh.jpg

យ៉ាងណាមិញ ទាក់ទងគម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីនេះ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនមិនបានបញ្ជាក់និងផ្តល់ព័ត៌មានបន្ថែមនោះទេ។ យ៉ាងណាមិញ បើយោងតាមឯកសាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីឆ្នាំ ២០២៣ រដ្ឋាភិបាលបានអនុញ្ញាតិដោះដូរដីរដ្ឋចំនួន ៤ កន្លែងនៅស្រុកកោះធំ និងក្រុងសំពៅពូនជាមួយក្រុមហ៊ុនឯកជនមួយជាថ្នូរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះក៏មានគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ប្រវែង ៥០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ឆ្លងពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ក្នុងតម្លៃ ២៤ លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ស្រុកកោះធំដែលជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម បច្ចុប្បន្នមានស្ពានឆ្លងកាត់ទន្លេចំនួនពីរគឺស្ពានមិត្តភាពកម្ពុជា-ចិនកោះធំប្រវែង ៤១៥ម៉ែត្រ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៨ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ (Chrey Thom-Long Binh) ដែលសម្ពោធកាលពីឆ្នាំ ២០១៧ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។

1 (1).png

ការបង្ហើបគម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីនេះ ស្របពេលប៉ុន្មានថ្ងៃទៀតប្រមុខរដ្ឋាភិបាលនឹងចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗ ដែលនៅសេសសល់។

1-97.jpg

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈកម្មការ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។ 

ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

2-67.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)