ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាកំពុងសិក្សាសាងសង់ ស្ពានវែងជាងគេប្រវែងជាង ៣គីឡូម៉ែត្រ

កម្ពុជាកំពុងសិក្សាសាងសង់ ស្ពានវែងជាងគេប្រវែងជាង ៣គីឡូម៉ែត្រ

2024-02-20
119
0
សង្ខេប:បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ស្ពាន ៣ បន្ថែមទៀត ខណៈក្នុងចំណោមស្ពានទាំង ៣ នេះមានស្ពានមួយមានប្រវែងជាង ៣ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅខេត្ដកំពង់ឆ្នាំង ក្នុងគម្រោងផ្លូវជាតិលេខ៥០C។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ស្ពាន ៣ បន្ថែមទៀត ខណៈក្នុងចំណោមស្ពានទាំង ៣ នេះមានស្ពានមួយមានប្រវែងជាង ៣ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅខេត្ដកំពង់ឆ្នាំង ក្នុងគម្រោងផ្លូវជាតិលេខ៥០C។ នៅពេលដែលសាងសង់រួចរាល់ ស្ពាននេះនឹងជាប់ឈ្មោះជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។

Kh.jpg

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចបានបញ្ជាក់ថា៖ ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាសំខាន់ទី២ បន្ទាប់ពីមនុស្ស ខណៈប្រទេសរឹងមាំ គឺត្រូវការមានមនុស្សដែលមានសុខភាពល្អ ចំណេះដឹងល្អ ដើម្បីអភិវឌ្ឍប្រទេស។ ទន្ទឹមពេល កម្ពុជាមានកំណើនស្ពានជាបន្តបន្ទាប់ កម្ពុជាក៏កំពុងសិក្សាសាងសង់ស្ពានបន្ថែម ក្នុងនោះ មានស្ពានវែងជាងគេក្នុងប្រទេសផងដែរ។

e5101376-2125-406e-9ebd-3d84ccaf151f.jpeg

សម្ដេចបានលើកឡើងថា គ្រាន់តែរាប់ស្ពានធំៗឆ្លងកាត់ទន្លេមកដល់ពេលគឺមានសរុបចំនួន ២៥ នៅក្នុងនោះស្ពានចំនួន១៩បានធ្វើរួច ស្ពាន៣កំពុងធ្វើ និងស្ពាន៣ទៀតកំពុងសិក្សា។ ហើយស្ពានទាំង ២៥ នេះគឺឆ្លងកាត់ទន្លេសេកុង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប ទន្លេបាសាក់ និងតំបន់មួយចំនួនទៀត។  

សម្ដេចមានប្រសាសន៍បន្ដថា បច្ចុប្បន្នអ្នកព្រែកឯង បើចង់ឆ្លងមកចាក់អង្រែក្រោម ត្រូវទៅស្ពានមុនីវង្ស ឬស្ពានព្រែកសំរោង។ បើអ្នកកំពង់ឆ្នាំង ចង់ទៅកំពង់ធំវិញ បើមិនមកព្រែកក្ដាមទេ ក៏វាងឡើងទៅដល់សៀមរាបឯណោះ ឬក៏ឆ្លងស្រឡាង តែបើអាកាសធាតុមិនល្អ ក៏ពិបាកឆ្លង។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា៖ “សួរថា ការអភិវឌ្ឍនេះចប់នៅ? មិនទាន់ចប់ទេ! ឥឡូវមិនត្រឹមតែធ្វើស្ពានលើទឹកទេ យើងធ្វើស្ពានលើដី ស្ពានអាកាសច្រើនណាស់នៅភ្នំពេញ ហើយថ្ងៃអនាគតមិនមែនត្រឹមតែស្ពានមួយកំណាត់នេះទេ ប្រហែលជាយើងនឹងធ្វើស្ពានខ្សែក្រវ៉ាត់ក្រុង។ ស្ពាន ផ្លូវ មិនត្រឹមជាតែជាកត្តាជំរុញសេដ្ឋកិច្ចទេ តែជាកត្តាឆ្លុះបញ្ជាំងការអភិវឌ្ឍមូលដ្ឋានផងដែរ”។

4aa4952e-2bac-4095-9015-021166bacce0.jpeg

គួរជម្រោបថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការនាពេលបច្ចុប្បន្នមានចំនួន៧ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រែកព្នៅ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ និងស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)