ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចលទ្ធផលបាន៥០%ហើយ

កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចលទ្ធផលបាន៥០%ហើយ

2024-02-21
243
0
សង្ខេប:កំពង់ផែទេសចរណ៍ថ្មីមួយទៀត ដែលកំពុងដំណើរការសាងសង់លើកោះទន្សាយ ខេត្តកែប សម្រេចលទ្ធផលបាន ៥០% ហើយ។

កំពង់ផែទេសចរណ៍ថ្មីមួយទៀត ដែលកំពុងដំណើរការសាងសង់លើកោះទន្សាយ ខេត្តកែប សម្រេចលទ្ធផលបាន ៥០% ហើយ។ 

នេះបើតាមការបញ្ជាក់ពីលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ក្នុងពេលដែលលោក និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើកាលពីរយះពេលកន្លងផុតទៅថ្មីៗនេះ។

Kh.jpg

លោកអភិបាលរងបញ្ជាក់ថា គិតមកទល់ពេលនេះ កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចលទ្ធផលបាន ៥០% សម្រាប់ទីតាំងសង់ផែ ក្នុងនោះផ្លូវបេតុងថ្មើរជើងសម្រេចបាន ៧០% ទីតាំងអណ្តូងខួងចំនួន២ និងទីតាំងស្តុកទឹកសម្រាប់ចែកចាយប្រើប្រាស់ នៅលើកោះសម្រេចបាន ៤០% ក្នុងនោះគម្រោងក៏មានការបំពាក់ម៉ាស៊ីនភ្លើងចំនួន៣ សម្រាប់ចែកចាយថាមពល ដែលសម្រេចលទ្ធផលបាន ៩៥% ហើយដែរ។

56bf2697a0e5c47f2f9239529501ee10.jpg

លោកបានបញ្ជាក់ទៀតថា គម្រោងសាងសង់កំពង់ផែនេះ ជាការពង្រីកសក្តានុពលវិស័យទេសចរ ណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែប តាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់។ ហើយតាមរយៈកំពង់ផែទេសចរណ៍មួយនេះ ពិតណាស់នឹងជួយដល់ការស្រួបទាញអ្នកទេសចរមកកាន់បណ្តាកោះនៅខេត្តកែប កាន់តែច្រើនឡើងបន្ថែមទៀត។

គួរជម្រាបថា គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ 

300b04b51332c70e6e844218e4a3e948.jpg

b4520e50a67b1dee8fa68e4ca0892e4a.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)