ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ​រាជរដ្ឋាភិបាលកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងចំនួន ១៧៤ ដែលត្រូវការទុនវិនិយោគ ៣៦,៦ពាន់លានដុល្លារ

​រាជរដ្ឋាភិបាលកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងចំនួន ១៧៤ ដែលត្រូវការទុនវិនិយោគ ៣៦,៦ពាន់លានដុល្លារ

2024-02-22
230
0
សង្ខេប:រាជរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដែលមានតម្រូវការវិនិយោគ១៧៤គម្រោងនិងត្រូវការទុនវិនិយោគ៣៦,៦ពាន់លានដុល្លារអាម៉េរិក។

រាជរដ្ឋាភិបាល ជំរុញការផ្សព្វផ្សាយ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដែលមានតម្រូវការវិនិយោគ ១៧៤គម្រោង និងត្រូវការទុនវិនិយោគ ៣៦,៦ពាន់លានដុល្លារអាម៉េរិក។

Kh.jpg

ការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ និងពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដែលមានការចូលរួមពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅព្រឹកថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ ប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា។ 

ថ្លែងក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។

1-133.jpg

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន ១៧៤គម្រោង ក្នុងនោះគម្រោងផ្លូវថ្នល់មាន ៩៤គម្រោង ផ្លូវ ដែកមាន ០៨គម្រោង ដឹកជញ្ជូនតាមផ្លូវទន្លេមាន ២៣គម្រោង ដឹកជញ្ជូនតាមផ្លូវសមុទ្រមាន ២០គម្រោង ផ្លូវអាកាសមាន ១០គម្រោង ប្រព័ន្ធឡូជីស្ទីកមាន ១៥គម្រោង និងគម្រោងបន្ថែមផ្សេងៗមាន ០៤គម្រោង។ 

លោកឧបនាយករដ្ឋមន្ត្រី បានលើកទៀតឡើងថា តាមការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានមានទំហំសរុបប្រមាណ ៣៦,៦ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លីនិងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២ពាន់លានដុល្លារអាម៉េរិក

6-12.jpg

សូមជម្រាបថា ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង។

គម្រោងទាំង ១៧៤ ដែលបានរៀបរាប់ខាងលើ ក៏មានរួមបញ្ចូលទាំងគម្រោង «ព្រែកជីកហ្វូណនតេជោ» ក្នុងទំហំទឹកប្រាក់ ១.៧ ពាន់លានដុល្លារ ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)