ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុន​ជប៉ុនគ្រោងបណ្ដាក់ទុន៦៥០​លាន​ដុល្លារ​ ​ដើម្បី​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ពោធិ៍សាត់

ក្រុមហ៊ុន​ជប៉ុនគ្រោងបណ្ដាក់ទុន៦៥០​លាន​ដុល្លារ​ ​ដើម្បី​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ពោធិ៍សាត់

2024-02-26
255
0
សង្ខេប:ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសជប៉ុននឹងទិញដីប្រមាណ ៥០ ហិកតានៅក្នុងខេត្ដពោធិ៍សាត់ បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីពង្រីករោងចក្រទី២ របស់ខ្លួន។ ខណៈគម្រោងនេះនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋផងដែរ។

ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសជប៉ុននឹងទិញដីប្រមាណ ៥០ ហិកតានៅក្នុងខេត្ដពោធិ៍សាត់ បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីពង្រីករោងចក្រទី២ របស់ខ្លួន។ ខណៈគម្រោងនេះនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋផងដែរ។

នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤។

Kh.jpg

ថ្លែងនៅក្នុងរួមទាំងប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Minebea ដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសម្រេចបង្កើតរោងចក្រទី២នៅពោធិ៍សាត់ គាត់នឹងទិញដី ៥០ ហិកតា ដាក់ទុនប្រហែល ៦៥០ លានដុល្លារសហរដ្ឋអាមេរិក បង្កើតការងារបាន ៨ ពាន់កន្លែង ឥឡូវបានរៀបចំហើយ»។

ឯកឧត្ដមមានប្រសាសន៍បន្ដថា  មូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសរើសពង្រីករោងចក្រ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្ដពោធិ៍សាត់នេះ ដោយសារនៅពោធិ៍សាត់ មានថាមពលស្អាត មានសូឡាហ្វាម មានវារីអគ្គិសនី។ល។ មួយទៀតគឺអាចដឹកជញ្ជូនទំនិញទៅថៃបានលឿន តាមផ្លូវជាតិលេខ៥ ដោយបានពង្រីកពី ២ កន្លងទៅ ៤ កន្លងហើយ។

759f573d-a4e3-49b8-bd71-877b44cafa1e.jpeg

សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មពហុជាតិជប៉ុន Minebea Mitsumi បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១១ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។

ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។

f7271c62-628d-4243-a25d-c10709587914.jpeg

35e69182-3607-4cb9-843d-5d69102ae1f5.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)