ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុនសិង្ហបុរី បោះទុនសាងសង់គម្រោងជាង២២ហិកតា នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុនសិង្ហបុរី បោះទុនសាងសង់គម្រោងជាង២២ហិកតា នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ

2024-02-29
305
0
សង្ខេប:ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបោះទុនវិនិយោគសាងសង់ទីប្រជុំជនធំមួយដែលមានទំហំ ២២.៦ ហិកតា នៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបោះទុនវិនិយោគសាងសង់ទីប្រជុំជនធំមួយដែលមានទំហំ ២២.៦ ហិកតា នៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

Kh.jpg

គម្រោងដ៏ធំនេះឈ្មោះ Marum Estate បានចាប់ផ្តើមការសាងសង់ក្នុងខែតុលា ហើយមានផ្ទៃដីស្មើនឹងទីលានបាល់ទាត់ប្រមាណ ៣៥ ទៅ ៤០ ដង មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល។ ការអភិវឌ្ឍដ៏ប្រណិតនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០ ខាងមុខ។ តាមការបញ្ជាក់ពីប្រភពដដែលបានឲ្យដឹងថា គម្រោងនេះគឺមានសាងសង់លំនៅដ្ឋានចំនួន ៦៤២ ខ្នង ហាងលក់ទំនិញចំនួន ២៥៩ និងគ្រឿងបរិក្ខារផ្សេងៗរួមទាំងហាងលក់រាយ កន្លែងថែទាំសុខភាព និងគ្រឹះស្ថានអប់រំផងដែរ។

f90224c7-3e8e-4e26-a9ce-acb3b4340383.jpeg

សូមជម្រាបថា ចាប់តាំងពីមានវត្ដមានអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅមក តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសនៅតំបន់ក្បែរអាកាសយានដ្ឋាននេះ គឺមានការអភិវឌ្ឍន៍ច្រើនទាំងគម្រោងលំនៅឋាន គម្រោងផ្សារទំនើប និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធជាច្រើនទៀត។

តាមការបញ្ជាក់ក្រុមហ៊ុនសាងសង់  CAIC  គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលជាទីតាំងអាកាសចរណ៍ថ្មីរបស់រាជធានីភ្នំពេញ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ សម្រាប់ដំណាក់កាលទី១ ដោយអាចទទួលទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ  និងដំណាក់កាលចុងក្រោយដែលគម្រោងបញ្ចប់នៅឆ្នាំ២០៥០  អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ

fc63b4bc-3b9c-4a92-a767-8c65a97ae4a1.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

2

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)