ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាទទួលពានរង្វាន់​ជាគោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ​នៅ​អាស៊ី​ឆ្នាំ២០២៣

កម្ពុជាទទួលពានរង្វាន់​ជាគោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ​នៅ​អាស៊ី​ឆ្នាំ២០២៣

2024-03-01
198
0
សង្ខេប:​កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣ ពីWorld Travel Awards ខណៈដែលពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី ២០២៤ ក៏ត្រូវបាន World Travel Awards សម្រេចប្រគល់ជូនកម្ពុជាផងដែរ។

កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២៣ពី World Travel Awards ខណៈដែលពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី ក៏ត្រូវបាន World Travel Awards សម្រេចប្រគល់ជូនកម្ពុជាផងដែរ។

Kh.jpg

យោងតាមគេហទំព័រ World Travel Award ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣ ដែលតោងពីក្រោយដោយប្រទេសចំនួន៦ផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។

ជាមួយនឹងសារអបអរសាទរ ក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈថា «ព្រះរាជាណាចក្រកម្ពុជាបានទទួលពាន់រង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌»។

28_2_2024_3_story_2.jpg


ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ ២០២៣ កម្ពុជាក៏ត្រូវបាន World Travel Awards ផ្តល់ពានរង្វាន់មួយទៀតជាប្រទេសគោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២៣ ដូចកាលពីឆ្នាំ២០២២ ដែលនាំមុខប្រទេស៣ រួមមាន ឡាវ ថៃ និងវៀតណាម។

យោងតាមស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិចំនួនជាង ៥ លាន ៤៥ ម៉ឺននាក់ ដែលកើនឡើងចំនួន ១៣៩,៥% ចំណែកទេសចរជាតិមានចំនួនជាង ១៨ លាន ៧៤ ម៉ឺននាក់ បានកើនឡើង ៣៤,៥%។

428713081_789193643241396_5416471406459026681_n (1).jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)