ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ឧបនាយករដ្ឋមន្ត្រី៖ គម្រោងផ្លូវជាតិ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី៖ គម្រោងផ្លូវជាតិ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤

2024-03-02
192
0
សង្ខេប:ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដាក់គម្រោងផ្លូវជាតិលេខ៥០សេ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ទៅក្នុងគម្រោងអាទិភាពដែលត្រូវសាងសង់មុនគេក្នុងឆ្នាំ២០២៤នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដាក់គម្រោងផ្លូវជាតិលេខ៥០សេ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ទៅក្នុងគម្រោងអាទិភាពដែលត្រូវសាងសង់មុនគេក្នុងឆ្នាំ២០២៤នេះ។

Kh.jpg

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោងនេះជាគម្រោងអាទិភាព សម្រាប់ឆ្នាំ២០២៤ ដូច្នេះ សូមឯកឧត្តម ប៉េង ពោធិ៍នា តាមដានគម្រោងផ្លូវជាតិលេខ៥០សេនេះ ដើម្បីឈានទៅដល់ការបើកការដ្ឋានសាងសង់ឱ្យបានឆាប់ៗ”។

បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការបានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។

fn-2024-02-29-16-35-37-5.jpg

សូមបញ្ជាក់ថា គម្រោងផ្លូវនិងស្ពាន ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គម្រោងនេះ រួមបញ្ចូលការកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ នឹងស្ពានមួយទៀត មានប្រវែងរហូតដល់ទៅ ៣.៣គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ 

គម្រោងគ្រោងចំណាយថវិកាសរុបចំនួន២៥០លានដុល្លារ ក្នុងនោះ  ផ្លូវនឹងចំណាយថវិកាប្រមាណ១៥០លានដុល្លារ សំរាប់ស្ពាននឹងចំណាយថវិកាប្រមាណ១០០លានដុល្លារ។

1232c8e1-988d-4a70-8610-cec7a374b904.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)