ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវនិងស្ពានក្រោមទឹក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវនិងស្ពានក្រោមទឹក

2024-03-05
165
0
សង្ខេប:សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ទៅថ្ងៃមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ទៅថ្ងៃមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។

Kh.jpg

ថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅថ្ងៃទី៣ ខែមីនានេះ សម្តេចបានលើកឡើងថា៖ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។

សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «បន្ដិចទៀតយើងធ្វើស្ពានមួយចាប់ពីផ្សារចាស់ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាស្ពាន និងផ្លូវក្រោមទឹក។ ឥឡូវយើងធ្វើអាលើទឹកអស់ហើយ តិចទៀតធ្វើអាក្រោមទឹកមួយទៀត កុំឲ្យចាញ់គេ»។

5c930be5.jpg

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រដ្ឋាភិបាលកំពុងចរចាស្ថាបនាផ្លូវ៥០C ភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ ភ្ជាប់ជាមួយស្ពានដែលវែងគេ គឺជាង៣គីឡូម៉ែត្រ ដូច្នេះ ប្រសិនបើធ្វើផ្លូវនេះហើយនោះប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានស្ពានអាកាសចំនួន៦ ហើយដែលបានដាក់ឱ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសរង្វង់មូលចោមចៅ។

cc32fddf.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)