ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកដំណើការនៅឆមាសទី ១ ឆ្នាំក្រោយ ខណៈការសាងសង់សម្រេចបានជាង ៦៦%

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកដំណើការនៅឆមាសទី ១ ឆ្នាំក្រោយ ខណៈការសាងសង់សម្រេចបានជាង ៦៦%

2024-03-13
462
0
សង្ខេប:គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦,១ ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។

Kh.jpg

នាឱកាសអញ្ជើញចូលរួមក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាថ្ងៃទី១២ មីនា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអោយដឹងថា «គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦,១ ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក»។

វឌ្ឍនភាពលម្អិត នៃគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ដូចជា ៖ 

● អគារស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៦,៨% គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤

● ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤,៤% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤

● អគារបញ្ជាចរាចរណ៍ដែនអាកាសសម្រេចបាន ១០០% បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤

● មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦,៨% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤

● ការភ្ជាប់បណ្តាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ 

● ឋបនីយភណ្ឌ (សំណង់-អគារ) ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

fn-2024-03-12-08-56-19-29.jpg


គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍជាព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

fn-2024-03-12-08-56-17-10.jpg

fn-2024-03-12-08-56-17-9.jpg

fn-2024-03-12-08-56-17-11.jpg

fn-2024-03-12-08-56-19-28.jpg

fn-2024-03-12-08-56-18-20.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)