ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អត្ថបទណែនាំពីទិដ្ឋាការកម្ពុជា! ប្រភេទទិដ្ឋាការ នីតិវិធីស្នើសុំ ឯកសារស្នើសុំ ថ្លៃសេវា...

អត្ថបទណែនាំពីទិដ្ឋាការកម្ពុជា! ប្រភេទទិដ្ឋាការ នីតិវិធីស្នើសុំ ឯកសារស្នើសុំ ថ្លៃសេវា...

2024-03-18
497
0
សង្ខេប:ថ្ងៃនេះ Compass Real Estate នឹងមកណែនាំអោយអស់អំពីទិដ្ឋាការកម្ពុជា មានទាំងប្រភេទទិដ្ឋាការ នីតិវិធីស្នើសុំ ឯកសារស្នើសុំ ថ្លៃសេវា។ល។ លោកអ្នកដែលចង់ដឹង និងចង់ស្នើសុំទិដ្ឋាការមកកម្ពុជា សុំមើលបន្តចុះក្រោមទាំងអស់គ្នា!

ជាមួយនឹងការបើកចំហរឡើងវិញនូវច្រកចូល ក៏ដូចជាជើងយន្តហោះគ្រប់ទិស ព្រះរាជាណាចក្របានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរចិន ក៏ដូចជាអន្តរជាតិផ្សេងទៀត ដោយថាវត្តមានរបស់ពួកគេមានសារៈសំខាន់សម្រាប់កំណើនវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

Angkor-Wat-Equinox-expected-to-draw-crowds.jpg


ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក។

758a7f32bc15eba809c012b8b260948b.jpeg

ដូច្នេះហើយ ថ្ងៃនេះCompass Real Estate នឹងមកណែនាំអោយអស់ពីទិដ្ឋាការកម្ពុជា មានទាំងប្រភេទទិដ្ឋាការ នីតិវិធីស្នើសុំ ឯកសារស្នើសុំ ថ្លៃសេវា។ល។ លោកអ្នកដែលចង់ដឹង និងចង់ស្នើសុំទិដ្ឋាការមកកម្ពុជា សុំមើលបន្តខាងក្រោមទាំងអស់គ្នា!


កម្ពុជាមានការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសណាខ្លះ?

ជាទូទៅ រាល់បណ្តាប្រទេសដែលឆ្លងដែនមកប្រទេសកម្ពុជា ត្រូវតែមានទិដ្ឋាការ ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ ខែ និងសល់ក្រដាសសន្លឹកឆ្លងដែនទទេ ១ ទំព័រ។

តែសម្រាប់សមាជិកអាស៊ានទាំង៩ប្រទេស រយៈពេលដែលអាចស្នាក់នៅប្រទេសកម្ពុជា ដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖ ប្រទេសព្រុយណេ អាចស្នាក់នៅបានរយៈពេល ១៤ ថ្ងៃ; ប្រទេសឥណ្ឌូនេស៊ី អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ; ប្រទេសឡាវ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ; ប្រទេសម៉ាឡេស៊ី អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ; ប្រទេសមីយ៉ាន់ម៉ា អាចស្នាក់នៅបានរយៈពេល ១៤ ថ្ងៃ; ប្រទេសហ្វីលីពីន អាចស្នាក់នៅបានរយៈពេល ២១ ថ្ងៃ; ប្រទេសសិង្ហបុរី អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ; ប្រទេសថៃ អាចស្នាក់នៅបានរយៈពេល ១៤ ថ្ងៃ; ប្រទេសវៀតណាម អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។


28-2.jpg


ប្រភេទទិដ្ឋាការនៅកម្ពុជា

កម្ពុជាមានទិដ្ឋាការ ២ ប្រភេទ ដែលតែងឃើញ និងត្រូវបានប្រើប្រាស់ជាទូទៅ គឺទិដ្ឋាការទេសចរណ៍ (T) និង ទិដ្ឋាការធម្មតា (E)

១. ទិដ្ឋាការទេសចរណ៍ (T)៖ ទិដ្ឋាការប្រភេទនេះមានសុពលភាពមួយខែ គិតចាប់តាំងពីថ្ងៃចូលក្នុងប្រទេសកម្ពុជា ហើយអាចបន្តបានមួយខែ និងបានតែ ១ ដងទេ។ វាសាកសមសម្រាប់ភ្ញៀវដែលមានបំណងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលខ្លីក្នុងវិស្សមកាលរបស់ពួកគេ។

២. ទិដ្ឋាការធម្មតា (E)៖ ទិដ្ឋាការប្រភេទនេះ មានសុពលភាពដំបូងមួយខែ ដូចគ្នានឹងទិដ្ឋាការទេសចរណ៍។ ប៉ុន្តែលោកអ្នកអាចបន្តទិដ្ឋាការបាននៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា អាស្រ័យលើគោលបំណងនៃការធ្វើដំណើរ ដូចខាងក្រោម៖

e06c040298d4e07944d742652c3c488a.jpg

- ទិដ្ឋាការធុរកិច្ចEB៖ សាកសមសម្រាប់ជនបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជាក្នុងបំណងធ្វើអាជីវកម្ម វិនិយោគ ឬធ្វើការនៅកម្ពុជារយៈពេលយូរ។ សម្រាប់ការពន្យារទិដ្ឋាការនេះអាចមានរយៈពេលរហូតដល់មួយឆ្នាំ និងតម្រូវការឯកសារដូចជាប័ណ្ណការងារ កិច្ចសន្យាការងារ និងលិខិតបញ្ជាក់ផ្សេងៗពីក្រុមហ៊ុន។

- ទិដ្ឋាការចូលនិវត្តន៍ER៖ សម្រាប់ជនបរទេសដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ដែលបានចូលនិវត្តន៍ ហើយត្រូវមានប្រាក់សោធននិវត្តន៍ ឬថវិកាសន្សំគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយរបស់ពួកគេក្នុងប្រទេសកម្ពុជា។ ការបន្តទិដ្ឋាការនេះអាចមានរយៈពេលរហូតដល់មួយឆ្នាំ។

- ទិដ្ឋាការកូនសិស្សES៖ គឺសម្រាប់សិស្ស និស្សិតអន្តរជាតិដែលកំពុងសិក្សានៅក្នុងស្ថាប័នអប់រំដែលបានចុះឈ្មោះក្នុងប្រទេសកម្ពុជា។ ទិដ្ឋាការនេះអាចបន្តរហូតដល់មួយឆ្នាំ។ អ្នកស្នើទិដ្ឋាការES អាចតម្រូវអោយបង្ហាញសំបុត្រចូលរៀន ឬឯកសារគាំទ្រផ្សេងៗពីសាលារបស់ពួកគេ។

- ទិដ្ឋាការស្វែងរកការងារEG៖ ជនបរទេសអាចស្នើសុំពន្យារទិដ្ឋាការ EG របស់ពួកគេ ប្រសិនបើពួកគេកំពុងស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា។ ទិដ្ឋាការនេះ អាចបន្តបានតែមួយដងប៉ុណ្ណោះរហូតដល់ ៦ ខែ ដូចនេះ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការ EB បន្ទាប់ពីផុតកំណត់។

2BF72CF5-25E6-4192-9186-A02D8A5631F6.png

ក្រៅពីទិដ្ឋាការដែលបានរៀបរាប់ខាងលើ កម្ពុជាក៏មានទិដ្ឋាការប្រភេទផ្សេងទៀតដែរ ដូចជា៖

- ទិដ្ឋាការការទូត (A)៖ ទិដ្ឋាការនេះសម្រាប់ផ្តល់ចំពោះ ជនបរទេសមិនមែនអន្តោប្រវេសន្តដែលកាន់លិខិតឆ្លងដែនការទូតនិងក្រុមគ្រួសារ។

- ទិដ្ឋាការផ្លូវការ (B)៖ ទិដ្ឋាការនេះសម្រាប់ផ្តល់ចំពោះជនបរទេស  ដែលមកបំពេញបេសកកម្មក្នុងក្របខណ្ឌរដ្ឋ ឬក្នុងក្របខណ្ឌអង្គការអន្តរជាតិនានា ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

- ទិដ្ឋាការបោរីភាព (C)៖ ទិដ្ឋាការនេះសម្រាប់ផ្តល់ចំពោះជនបរទេស ដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឬក្រសួងនានាចាត់ទុកជាកិច្ចសហប្រតិបត្តិការ ឬការសម្តែងការគួរសម។

- ទិដ្ឋាការពិសេស (K)៖ ទិដ្ឋាការនេះសម្រាប់ផ្តល់ចំពោះ ជនដែលមានសញ្ជាតិខ្មែរពីកំណើត ហើយកាន់លិខិតឆ្លងដែន ឬឯកសារធ្វើដំណើរបរទេស។

- ទិដ្ឋាការកុមារ (G)៖ ទិដ្ឋាការនេះសម្រាប់ផ្តល់ចំពោះ កុមារដែលមានអាយុក្រោម ១២ ឆ្នាំ។

Passengers.jpg


តើអាចស្នើទិដ្ឋាការកម្ពុជាតាមវិធីណាខ្លះ?

អ្នកអាចមាន ៣ វិធីសាស្ត្រដើម្បីទទួលបានទិដ្ឋាការកម្ពុជា៖ ទិដ្ឋាការពេលមកដល់ ទិដ្ឋាការអេឡិចត្រូនិក (e-Visa) និងស្នើទិដ្ឋាការនៅស្ថានទូត។

១ ទិដ្ឋាការពេលមកដល់

ពោលគឺអ្នកធ្វើដំណើរអាចទទួលបាននៅពេលមកដល់ច្រកចូលរឺច្រកព្រំដែនរបស់ប្រទេសគោលដៅ ដោយពុំចាំបាច់ធ្វើការស្នើសុំអ្វីជាមុននៅប្រទេសរបស់ពួកគេឡើយ។


នីតិវិធីស្នើសុំទិដ្ឋាការពេលមកដល់នៅកម្ពុជា៖

-បំពេញប័ណ្ណសលាកប័ត្រអន្តោប្រវេសន៍ អ្នកអាចទទួលបានអាចទទួលបាននៅលើយន្តហោះ ឬនៅពេលអ្នកទៅដល់អាកាសយានដ្ឋាន (ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី) ឬច្រកព្រំដែនផ្សេងៗ។

W020210616045969945633.png

- ប្រគល់សលាកប័ត្រអន្តោប្រវេសន៍ដែលបានបំពេញរួច និងលិខិតឆ្លងដែនរបស់អ្នកទៅកាន់បញ្ជរស្នើសុំទិដ្ឋាការដែលបានកំណត់ ព្រមទាំងត្រូវត្រៀមប្រាក់សុទ្ធសម្រាប់ថ្លៃទិដ្ឋាការ (៣០ ដុល្លារសម្រាប់ទិដ្ឋាការទេសចរណ៍ និង ៣៥ដុល្លារសម្រាប់ទិដ្ឋាការធម្មតា)

- ថតរូប និងផ្ដិតស្នាមមេដៃក្រោមការណែនាំរបស់មន្ត្រីអន្តោប្រវេសន៍ រួចរង់ចាំដើម្បីទទួលបានការបោះត្រានិងទិដ្ឋាការលើលិខិតឆ្លងដែនរបស់អ្នក

cfde6fe56cc2af6858391ba94c7038c2.jpg


២ ទិដ្ឋាការអេឡិចត្រូនិក (e-Visa)

ទិដ្ឋាការ e-Visa ត្រូវបានក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដាក់ឱ្យប្រើប្រាស់នៅខែមេសា ឆ្នាំ២០០៦ ដើម្បីជម្រុញវិស័យទេសចរណ៍ប្រទេសកម្ពុជា។ លោកអ្នកអាចស្នើសុំទិដ្ឋាការតាមអនឡាញ ដោយងាយស្រួលនិងលឿនតាមនីតិវិធីដូចខាងក្រោម៖

- ចូលទៅកាន់គេហទំព័រ https://www.evisa.gov.kh/. 

បំពេញព័ត៌មានទម្រង់ពាក្យសុំទិដ្ឋាការ

e-visa-t-20211019.jpg

news/2024-03-18/1710744770795564.jpg

- បង់ថ្លៃសេវាតាម Visa Card, MasterCard, UnionPay, AliPay ឬ WeChat

card.jpeg

-  រង់ចាំទទួលការអនុម័តប្រហែល ៣ ថ្ងៃធ្វើការ។ នៅពេលដែលការស្នើសុំត្រូវបានអនុម័តជោគជ័យ អ្នកនឹងអាចទាញយកទិដ្ឋាការ e-Visa ពីអ៊ីម៉ែល ឬ "Check&Change" នៅលើគេហទំព័រ។

ការចំណាយ៖ ៣០ដុល្លារ+ថ្លៃសេវា ៦ ដុល្លារ សម្រាប់ទិដ្ឋាការទេសចរណ៍T; ៣៥ដុល្លារ+ថ្លៃសេវា ៧ ដុល្លារ សម្រាប់ទិដ្ឋាការធម្មតាE

ឯកសារដែលទាមទារមានដូចជា៖ លិខិតឆ្លងដែនដែលមានសុពលភាពលើសពីប្រាំមួយខែ, រូបថតបច្ចុប្បន្នទំហំ3.5 x 4.5cm ជាទម្រង់ឌីជីថល (JPEG ឬ PNG), កាតឥណទានដូចបានរៀបរាប់ខាងលើ(Visa/MasterCard)

E-Type-visas-available-online-for-travellers-to-Cambodia.jpg

ច្រកទ្វាររបស់កម្ពុជា ដែលអាចប្រើប្រាស់ទិដ្ឋាការ e-Visa៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, ច្រកព្រំដែនចាំយាម (កោះកុង), ច្រកព្រំដែនប៉ោយប៉ែត (បន្ទាយមានជ័យ), ច្រកព្រំដែនបាវិត (ស្វាយរៀង), ច្រកព្រំដែនត្រពាំងគ្រៀល(ស្ទឹងត្រែង)។


៣ ទិដ្ឋាការស្ថានទូតកម្ពុជា

466E576C-BAAD-41a1-A7E0-5444BD15F5EF.png

ដោយសារមានប្រភេទទិដ្ឋាការខ្លះ គឺមិនអាចស្នើតាមរយៈទិដ្ឋាការពេលមកដល់ ឬទិដ្ឋាការ e-Visa បានទេ  ដូច្នេះហើយ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការកម្ពុជានៅស្ថានទូត ឬស្ថានកុងស៊ុលរបស់កម្ពុជានៅបរទេស៖

- ស្វែងរកស្ថានទូត/ស្ថានកុងស៊ុលកម្ពុជាដែលនៅជិតបំផុត។ 

- ទាក់ទងស្ថានទូត/ស្ថានកុងស៊ុល ឬចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការ និងតម្រូវការពីការស្នើសុំទិដ្ឋាការ។

- រៀបចំឯកសារដែលត្រូវការ ជាទូទៅមានដូចជាលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ ខែ ពាក្យសុំទិដ្ឋាការ រូបថត សំបុត្រយន្តហោះ និងពាក្យសុំការងារ លិខិតអញ្ជើញ ជាដើមទៅតាមប្រភេទទិដ្ឋាការដែលអ្នកស្នើសុំ។

- បញ្ជូនឯកសារស្នើសុំទាំំងនោះទៅស្ថានទូត/ស្ថានកុងស៊ុលដោយផ្ទាល់ ឬប្រទេសខ្លះអាចអនុញ្ញាតឱ្យដាក់ផ្ញើតាមប្រៃសណីយ៍។

- បង់ថ្លៃទិដ្ឋាការ តាមប្រភេទដែលបានស្នើសុំ។


គួរបញ្ជាក់ផងដែរថា ប្រភេទទិដ្ឋាការ T និង E គឺសុទ្ធតែត្រូវអាចស្នើរសុំតាមតាមរយៈវិធីសាស្រ្តទាំងបីខាងឡើងនេះ។ ចំណែកទិដ្ឋាការប្រភេទA , B, C, K គឺអាចស្នើបានតែតាមរយៈស្ថានទូតប៉ុណ្ណោះ។


ប្រព័ន្ធអេឡិចត្រូនិកសលាកប័ត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ (Cambodia e-Arrival Card) 

image-699.png

កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។ ក្រសួងមហាផ្ទៃ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

640 (1).png

ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។

សម្រាប់ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឱ្យអ្នកដំណើរ ទាំងអស់ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ  ប្រព័ន្ធ e-Arrival Card អាចប្រើប្រាស់បាននៅច្រកចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តែប៉ុណ្ណោះ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)