ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ព្រលានយន្ដហោះខេត្ដបាត់ដំបងមានសង្ឃឹមដំណើរការឡើងវិញ ខណៈរដ្ឋគ្រោងអភិវឌ្ឍន៍ជាលំដាប់ 4C

ព្រលានយន្ដហោះខេត្ដបាត់ដំបងមានសង្ឃឹមដំណើរការឡើងវិញ ខណៈរដ្ឋគ្រោងអភិវឌ្ឍន៍ជាលំដាប់ 4C

2024-03-19
234
0
សង្ខេប:ព្រលានយន្ដហោះខេត្ដបាត់ដំបង អាចនឹងបើកដំណើរការឡើងវិញនាពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើការសិក្សាដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឲ្យទៅជាលំដាប់ 4C។

ព្រលានយន្ដហោះខេត្ដបាត់ដំបង ឬព្រលានយន្ដហោះវាលបែកចានខេត្ដបាត់ដំបង ដែលមានទីតាំងស្ថិតនៅស្រុកសង្កែ និងក្រុងបាត់ដំបង អាចនឹងបើកដំណើរការឡើងវិញនាពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើការសិក្សាដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឲ្យទៅជាលំដាប់ 4C។

Kh.jpg

យោងតាមការដកស្រង់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្តារនិងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់4C ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក ជាប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។ 

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-ការផ្សព្វផ្សាយអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C។

២-ការចាត់តាំងអនុវត្តអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។

៣-ចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការពង្រីកបន្ថែម។ និងបញ្ហាផ្សេងៗ។

6bdc671d-11ea-4596-a96b-87a4afd9f43e.jpeg

សូមជម្រាបថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ លើទំហំដីជាង ១២៨ ហិកតាបានដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៦៨ ដោយមានជើងហោះហើររវាងភ្នំពេញ-បាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាមក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការទាំងស្រុង។ ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធាប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំងស្រុងរហូតដល់បច្ចុប្បន្ន។ 

news/2024-03-19/1710820275886989.jpeg

news/2024-03-19/1710820293505259.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)