ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កំពង់ផែអន្តរជាតិកំពត គ្រោងបើកសម្ពោធក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ

កំពង់ផែអន្តរជាតិកំពត គ្រោងបើកសម្ពោធក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ

2024-03-20
441
0
សង្ខេប:កំពង់ផែអន្តរជាតិកំពត គ្រោងនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះហើយ។

កំពង់ផែអន្តរជាតិកំពត គ្រោងនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះហើយ។

Kh.jpg

នាពេលថ្មីៗនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។

b45e7c28.jpeg

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាអភិបាលក្រុមហ៊ុន បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តដែលបានកំណត់

គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិកំពត មានទីតាំងស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាកំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ អ្នកឧកញ៉ា វិញ ហួរ បានចុះកិច្ចសន្យាសហការសាងសង់ជាមួយក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co.,Ltd  ហើយបានបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ចាប់តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕

40d74dab.jpeg

b5eaf4c6.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)