ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ការកំណត់រចនាសម្ព័ន្ធទីក្រុងឡើងវិញ! មកដឹងអំពីអគារខ្ពស់ៗនៅរាជធានីភ្នំពេញ

ការកំណត់រចនាសម្ព័ន្ធទីក្រុងឡើងវិញ! មកដឹងអំពីអគារខ្ពស់ៗនៅរាជធានីភ្នំពេញ

2024-03-20
273
0
សង្ខេប:ថ្ងៃនេះ អ្នកអានសូមតាមដាន Compass ដើម្បីពិនិត្យមើលអំពីអគារខ្ពស់ៗ ដែលបាននិងកំពុងសាងសង់យ៉ាងប៉ិនប្រសប់ក្នុងរាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

ជាផ្នែកមួយនៃស្ថាបត្យកម្មទំនើប ភាពទាក់ទាញបំផុតអំពីអគារខ្ពស់បែបទាន់សម័យ គឺការសាងសង់បែបបញ្ឈរ និងកម្ពស់របស់វា។

អគារខ្ពស់ទំនើបទាំងនេះមិនត្រឹមតែជាកន្លែងស្នាក់នៅ និងកន្លែងធ្វើការនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជា “នាមប័ណ្ណ” ដ៏ល្អបំផុតសម្រាប់បង្ហាញនូវរូបភាពនៃទីក្រុងផងដែរ។ ដោយបានបង្ហាញពីរូបភាព រសជាតិ និងភាពរុងរឿងនៃទីក្រុង។ ហើយគឺជាតំណាងនៃសោភ័ណភាពទីក្រុង និងការចាប់អារម្មណ៍ដំបូងរបស់មនុស្សម្នាចំពោះទីក្រុងមួយ។

ថ្ងៃនេះ អ្នកអានសូមតាមដាន Compass ដើម្បីពិនិត្យមើលអំពីអគារខ្ពស់ៗ ដែលបាននិងកំពុងសាងសង់យ៉ាងប៉ិនប្រសប់ក្នុងរាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

DJI_0275.jpg

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានក្លាយជាចំណូលចិត្តថ្មីសម្រាប់អ្នកវិនិយោគមកពីជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះរបស់ប្រទេសនៅមានសភាពខ្សោយនៅឡើយ ដូច្នេះនៅតែត្រូវការការអភិវឌ្ឍយ៉ាងក្លៀវក្លា។

បើក្រឡេកមកមើលរាជធានីភ្នំពេញវិញ ចំពោះស្ថាបត្យកម្មទំនើប មុនឆ្នាំ២០១៤ អគារខ្ពស់ជាងគេនៅកម្ពុជាគឺ អគារកាណាឌីយ៉ា ដែលមានកម្ពស់ ៣៣ ជាន់ ឬស្មើនឹង ១១៨ ម៉ែត្រ (ជាអគារការិយាល័យលំដាប់ A ដំបូង និងខ្ពស់ជាងគេនៅកម្ពុជា)។ បន្ទាប់ពីឆ្នាំ ២០១៤ អគារវឌ្ឍនៈ កាពីតាល ដែលមានកម្ពស់ ៣៩ ជាន់ ស្មើនឹង ១៨៧,៣ ម៉ែត្រ បានលេចចេញជារូបរាង និងក្លាយជាអគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ ស្ថាបត្យកម្មទីក្រុងក៏បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនដំណាក់ផងដែរ។

photo_2022-08-10_17-16-50.jpeg

157403822_2512433035720279_497233744742652045_n.jpeg

យោងតាមសារព័ត៌មានក្នុងស្រុកនៅដើមឆ្នាំ ២០២២ មានអគារខ្ពស់ៗដែលមានកម្ពស់លើស ៥ ជាន់ សរុបចំនួន ១ ៦០៣ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ អគារដែលមានកម្ពស់ពី ៥-៩ ជាន់មានចំនួន ៩២៦ អគារ, អគារដែលមានកម្ពស់ពី ១០-១៩ជាន់ មានចំនួន ៤៥២ អគារ, សម្រាប់អគារមានកម្ពស់ពី ២០-២៩ ជាន់មានចំនួន ១២០ អគារ និង  អគារមានកម្ពស់ពី ៣០-៣៩ ជាន់មានចំនួន ៦៥ អគារ និងអគារដែលមាន ៤០ជាន់ឡើងទៅមានចំនួន ៤០ អគារ។

នៅឆ្នាំ ២០២៣ មានអគារខ្ពស់ចំនួន ១ ៧៧៧ អគារដែលមានកម្ពស់លើសពី ៥ ជាន់នៅក្នុងរាជធានីភ្នំពេញ ដែលនេះបានបង្ហាញពីល្បឿនក្នុងការអភិវឌ្ឍរបស់ទីក្រុង។

DJI_0422.jpg

DJI_0243.jpg

 

គម្រោងអភិវឌ្ឍន៍កោះនរាអគារកម្ពស់ ៥៥៥ ម៉ែត្រ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទីក្រុងរណបកោះនរាគ្រោងនឹងសាងសង់អគារខ្ពស់ជាងគេដែលមានកម្ពស់ ៥៥៥ ម៉ែត្រ។ សេចក្ដីថ្លែងការណ៍បែបនេះបានធ្វើឡើងនៅពេលដែល សម្ដេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងខែដដែលនេះ ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក៏បានបង្ហាញនូវផែនការសម្រាប់គម្រោងនេះផងដែរ ក្នុងការអភិវឌ្ឍទីក្រុងរណបកោះនរា។ ក្រុមហ៊ុន OCIC នឹងសាងសង់សួនឧទ្យានតាមបណ្ដោយមាត់ទន្លេវែងបំផុតក្នុងរាជធានីភ្នំពេញ (កោះនរាផាកវ៉េ Koh Norea Parkway) ដែលមានប្រវែងសរុប ៤ ២០០ ម៉ែត្រ តាមបណ្តោយផ្នែកខាងក្រោមនៃដងទន្លេមេគង្គ។ ទន្ទឹមនឹងនោះក៏នឹងសាងសង់អគារដែលមានកម្ពស់រហូតដល់ ៥៥៥ ម៉ែត្រផងដែរ។

187184153_4059967024041041_4741744649938502306_n.jpeg

 

គម្រោងណាហ្គា ៣មានកម្ពស់ ៧៥ ជាន់ ស្មើនឹង ៣៥៨ ម៉ែត្រ

ការសាងសង់ដំណាក់កាលទី៣ ណាហ្គាវើលដ៍ ជាកន្លែងកម្សាន្តចម្រុះធំជាងគេរបស់កម្ពុជា បានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២១។

តម្លៃវិនិយោគសរុបរបស់គម្រោងនេះមានចំនួន ៣,៥ ពាន់លានដុល្លារ។ នឹងមានអគារសណ្ឋាគារកម្ពស់រហូតដល់ ៧៥ ជាន់ និងអគារសណ្ឋាគារកម្ពស់ ៥២ ជាន់ចំនួនពីរ នៅក្នុងគម្រោងនេះ ដែលផ្តល់ជូនបន្ទប់សណ្ឋាគារជិត ៣ ០០០ បន្ទប់និងសាលពហុមុខងារចំនួន ១៧ ជាន់ (ផលិតផលសម្រាប់ជីវិតប្រចាំថ្ងៃ សួនកម្សាន្តដែលមានបច្ចេកវិទ្យាខ្ពស់ កន្លែងកម្សាន្ត សាលប្រជុំ ទីតាំងធ្វើសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម ហើយក៏មានជាន់ក្រោមដីចំនួន ៤ ជាន់សម្រាប់ចំណតរថយន្ត និងផ្នែកខាងក្រោយនៃផ្ទះផងដែរ។ ផ្ទៃដីសរុបសម្រាប់គម្រោងមានដល់ទៅ ៥៤៥ ០០០ ម៉ែត្រការ៉េ ដែលមានទំហំស្មើនឹង ២ ដងនៃគម្រោង ណាហ្គា ១ និង ណាហ្គា ២។

នៅខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុនណាហ្គាខប(NagaCorp) បានប្រកាសថាខ្លួនកំពុងជម្រុញកាលបរិច្ឆេទបញ្ចប់នៃគម្រោងណាហ្គា ៣ របស់ខ្លួនដែលមានទឹកប្រាក់វិនិយោគប្រមាណ ៣,៥ ពាន់លានដុល្លារនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៤ ឆ្នាំ ដោយកំណត់ទៅដល់ខែកញ្ញា ឆ្នាំ ២០២៩ ផ្ទុយពីកាលបរិច្ឆេទបញ្ចប់ដែលបានកំណត់ពីមុន គឺខែកញ្ញា ឆ្នាំ ២០២៥។

Naga3-scaled-1.jpeg

 

┊គម្រោង J-TOWER 3មានកម្ពស់ ៧៧ ជាន់ស្មើនឹង ៣២០ ម៉ែត្រ

កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន WH បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Tanichu Group ដើម្បីអភិវឌ្ឍអគារខុនដូ J-TOWER 3 នៅសង្កាត់បឹងកេងកងទី ១ រាជធានីភ្នំពេញ ដែលមានកម្ពស់ ៧៧ ជាន់ ស្មើនិង ៣២០ ម៉ែត្រ ដែលជាអគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

នៅក្នុងខែធ្នូឆ្នាំដដែល គម្រោងនេះបានរៀបចំពិធីបើកការដ្ឋានជាផ្លូវការ ហើយរំពឹងថានឹងបញ្ចប់ និងប្រគល់ផ្ទះជូននៅចុងឆ្នាំ ២០២៨។ គម្រោងនេះមានយូនីតសរុបចំនួន ៣៦០ យូនីត ជាមួយនឹងគ្រឿងបរិក្ខារដូចជា កន្លែងរង់ចាំ ២ កន្លែង កន្លែងក្មេងលេង សួនច្បារលើអាកាស កន្លែងហាត់ប្រាណ អាងហែលទឹកខាងក្នុង អាងហែលទឹកសម្រាប់កុមារ កន្លែងសោណា ស្ប៉ា ហាងកាហ្វេ និងកន្លែងសម្រាកលម្ហែកាយ ស្កាយបារ និងអាងហែលទឹកinfinity…

142771db-be8e-4de4-83c8-5b12c37d098a.jpeg

 

┊គម្រោង Urban Village┊មានកម្ពស់ ៥៨ ជាន់ស្មើនឹង ២២៨ ម៉ែត្រ

គម្រោង Urban Village មានផ្ទៃដីសរុប ៧,៦ ហិកតា និងចែកចេញជា ៣ ដំណាក់កាល។ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Goldfame Group និងសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau។

គម្រោង Urban Village ជាគម្រោងលំដាប់អន្តរជាតិធំជាងគេក្នុងរាជធានីភ្នំពេញ។ គម្រោងនេះរួមមានfactory ខុនដូ (យូនីតបន្ទប់គេង ១-៣) lofts ការិយាល័យ ហាងចំណតរថយន្ត និងផលិតផលផ្សេងៗ ជាមួយគ្រឿងបរិក្ខារផ្សេងៗទៀត។ ដំណាក់កាលទីមួយនៃគម្រោងមានអគារខុនដូលំដាប់អន្តរជាតិចំនួន ២៣ ជាន់ចំនួន ៤ ដែលមានយូនីតខុនដូសរុបចំនួន ៨២៨ យូនីត។ ដំណាក់កាលទី ១ ត្រូវបានលក់ដាច់ទាំងស្រុង ហើយត្រូវបានបញ្ចប់ការសាងសង់ផងដែរ។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ដំណាក់កាលទីពីរនៃគម្រោង Urban Village ក៏ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការផងដែរ ដែលមានកម្ពស់ ២៣០ ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាអគារខ្ពស់ជាងគេនៅតាមបណ្តោយមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ)។

302763505_458126299702792_3134427653250143468_n.jpg

 

┊គម្រោង The Peakមានកម្ពស់ ៥៥ ជាន់ស្មើនឹង ២២៤ ម៉ែត្រ

គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍចម្រុះ និងប្រណីតកម្ពស់រហូតដល់ ៥៥ជាន់ ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គម្រោងនេះមានភោជនីយដ្ឋានប្រណីត ផ្សារទំនើបលក់រាយ ការិយាល័យ យូនីតស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ 5 Shangri-La ដ៏ល្បីល្បាញ។

ក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះគឺ Oxley Gem (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Oxley Holdings ។

E3EE87A5-A708-4111-9462-410CD8227123.png

 

┊គម្រោង Morgan EnMaisonមានកម្ពស់ ៦០ ជាន់ស្មើនឹង ២១៨ ម៉ែត្រ

គម្រោង Morgan Enmaison មានទីតាំងនៅតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ។ មានផ្ទៃដីសាងសង់សរុបប្រមាណ ៤២២ ០០០ ម៉ែត្រការ៉េ និងមានអគារខ្ពស់ចំនួន ៥ ។ ជាសហគមន៍សួនច្បារមាត់ទន្លេសម្រាប់មនុស្សគ្រប់វ័យ ជាមួយនឹងផលិតផលនៅក្នុងគម្រោង រួមមាន ខុនដូ Morgan Riverside, Morgan Sky Palace Penthouse & Sky Villa និង Morgan Smart Loft ។ គម្រោងខាងក្នុងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារប្រណីតៗជាច្រើន រួមមានៈ កន្លែងចតឧទ្ធម្ភាគចក្រ ក្លឹបជិះទូកកម្សាន្ត កន្លែងជិះទូកកម្សាន្ត ក្លឹប VIP កម្ពស់ ២១០ ម៉ែត្រ អាងហែលទឹក Infinity សួនច្បារមាត់ទន្លេ ទំហំប្រហែល ១០ ០០០ ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ កន្លែងស៊ីហ្គានិងស្រា បន្ទប់ស្ប៉ា ។ល។

419897609_781250094029162_6769952826137967825_n.jpg

 

┊គម្រោង Golden Towerមានកម្ពស់ ៤២ ជាន់ស្មើនឹង ២១១ ម៉ែត្រ

អគារ Golden Tower ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ។ ជាគម្រោងអគារខ្ពស់ដំបូងគេដែលត្រូវបានបង្កើតឡើងក្នុងរាជធានីភ្នំពេញ ដោយរួមបញ្ចូលតំបន់ពាណិជ្ជកម្ម ការិយាល័យ និងលំនៅឋាន។ ការសាងសង់បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៨ ប៉ុន្តែគម្រោងនេះបានជួបប្រទះនឹងការពន្យារពេល និងភាពមិនច្បាស់លាស់ក្នុងរយៈពេលយូរ។ ទោះបីជាក្រុមហ៊ុនអភិវឌ្ឍន៍ហាក់បីដូចជាបានបន្តការងារនៅលើគម្រោងនេះ ហើយត្រូវបានបញ្ចប់នៅឆ្នាំ ២០១៩ ក៏ដោយ រហូតមកដល់ពេលនេះ គម្រោងនេះនៅតែមិនទាន់បញ្ចប់ការសាងសង់នៅឡើយទេ។

ក្នុងខែមីនា ឆ្នាំ២០២៤ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ទីក្រុង និងការអភិវឌ្ឍវិស័យអចលនទ្រព្យ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រសួងនៅតែសហការនិងជម្រុញដើម្បីបញ្ចប់ដំណើរការសាងសង់។

fe8f4faaf1a14c829548aa0bb986f647.jpg

 

┊គម្រោង Morgan Towerមាន ៤៨ ជាន់ស្មើនឹង ២១០ ម៉ែត្រ

គម្រោង Morgan Tower មានទីតាំងនៅកោះពេជ្រ (តំបន់ពាណិជ្ជកម្មកណ្ដាល) ដែលមានកម្ពស់សរុប ២១០ ម៉ែត្រ ស្មើនឹង ៤៨ ជាន់។ មានជាអគារការិយាល័យលំដាប់ Super 5A Grade A ដំបូងគេក្នុងរាជធានីភ្នំពេញ និងជានិមិត្តសញ្ញាស្ថាបត្យកម្មមួយរបស់រាជធានីភ្នំពេញ។ គម្រោងនេះនឹងត្រូវបញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២២។

ជាន់ទី ៤០-៤៥ របស់អគារ Morgan Tower គឺជាប្រភេទស្កាយវីឡា (Star Palace) ដែលមានទំហំ ៤៩៩-១ ០០០ ម៉ែត្រការ៉េ។ គម្រោងនេះក៏ត្រូវបានបំពាក់ដោយកន្លែងផ្សេងដូចជា កន្លែងចតឧទ្ធម្ភាគចក្រនៅជាន់ខាងលើ ស្កាយបារ កន្លែងមើលទេសភាព អាងហែលទឹកinfinity ក្លឹបហាត់ប្រាណ ក្លឹបស្ប៉ា ភោជនីយដ្ឋានលំដាប់អន្តរជាតិ ការិយាល័យប្រណីត កន្លែងបារស៊ីហ្គាស្រា។ល។ ដើម្បីឲ្យអតិថិជនរីករាយនឹងសេវាកម្មលើសពីស្តង់ដារអន្តរជាតិ។

290933306_135712299096449_6056082685372521223_n.jpg

 

┊គម្រោង Times Square 302មានកម្ពស់ ៤៨ ជាន់ស្មើនឹង ១៩០ ម៉ែត្រ

គម្រោង Times Square 302 ដែលត្រូវបានគេស្គាល់ថាជា Times Square 6 គឺជាគម្រោងទីប្រាំមួយ និងចុងក្រោយបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញ (ក្រុមហ៊ុន Mega Kim World Corp.)។ គម្រោងមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយការសាងសង់បានចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២៣។

គម្រោងនេះមានខុនដូសរុប ៣៧០ យូនីត ជាមួយនឹងកន្លែងហាត់ប្រាណ និងកន្លែងសម្រាប់បំពេញការស្នាក់នៅប្រចាំថ្ងៃនៅលើជាន់ដំបូលជាន់ទី ៤៨ រួមទាំងអាងហែលទឹក Infinity បន្ទប់វាយប៉េងប៉ុង កន្លែងហាត់ប្រាណ កន្លែងអាំង BBQ សួនច្បារលើអាកាស និងទីធ្លាលម្ហែ បន្ទប់ហាត់យ៉ូហ្គា កន្លែងក្មេងលេង។ល។ ចំណែកឯជាន់ទី ៣៧ ក៏មានកន្លែងអង្គុយរង់ចាំ បន្ទប់ខារ៉ាអូខេគ្រួសារ រោងភាពយន្ត កន្លែងវាយប៉េងប៉ុង បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ កន្លែងលេងស្នូកឃ័រ។ល។

Time Square 6.jpg

 

┊គម្រោង Flatironមានកម្ពស់ ៤១ ជាន់ស្មើនឹង ១៦៨ ម៉ែត្រ

គម្រោង Flatiron By Meridian មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានផ្ទៃដីសាងសង់សរុបប្រមាណ ៨៤ ០០០ ម៉ែត្រការ៉េ រួមទាំងអគារការិយាល័យលំដាប់ A និងសណ្ឋាគារបែបអាផាតមេន។

គម្រោងនេះត្រូវបានបំពាក់ដោយបរិក្ខារដ៏ប្រណីត រួមមាន អាងហែលទឹក Sky Infinity បន្ទប់ហាត់ប្រាណកម្រិតកីឡដ្ឋាន បន្ទប់ជិះកង់តាមចង្វាក់ភ្លេង បន្ទប់ហាត់យូហ្គា កន្លែងសោណា បន្ទប់ប្រជុំ ផ្ទះបាយរួម កន្លែងសម្រាកលម្ហែកាយ កន្លែងអាំងថ្ងៃ កន្លែងទទួលភ្ញៀវយ៉ាងធំ ចំណតរថយន្ត និងការរចនាជាមួយទេសភាពយ៉ាងស្រស់ស្អាត។

1e66b4116b749ba6709f61d2ce726c5d.jpg

 

គម្រោង Wealth Mansionមានកម្ពស់ ៤៥ ជាន់ស្មើនឹង ១៦៦ ម៉ែត្រ

កម្ពស់អគាររបស់គម្រោង Wealth Mansion មានកម្ពស់រហូតដល់ ១៦៦ ម៉ែត្រ ហើយផ្ទៃដីសាងសង់សរុបរបស់គម្រោងមានប្រហែល ១៤០ ០០០ ម៉ែត្រការ៉េ។

ជាន់ផ្ទាល់ដីមានកន្លែងទទួលភ្ញៀវ ជណ្តើរយន្ត និងកន្លែងទទួលភ្ញៀវ ជាន់ទី ១-៥ ជាកន្លែងចំណតរថយន្ត ជាន់ទី៦-៨ គឺជាជាន់ពហុមុខងារ (មានកន្លែងការិយាល័យ។ល។) ជាន់ទី ៩-៣៦ ជាជាន់សម្រាប់យូនីតអាផាតមេន ចាប់ពីជាន់ ៣៧-៤២ គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំ Shama ហើយសម្រាប់ជាន់ទី ៤៣-៤៥ គឺជាជាន់សម្រាប់បរិក្ខារនានា រួមមានអាងហែលទឹកinfinity ទំហំប្រហែល ១ ១០០ ម៉ែត្រការ៉េ និងទីលានវាយសីមានទំហំប្រហែល ៥០០ ម៉ែត្រការ៉េ។

លើសពីនេះ នៅមានកន្លែងផ្សេងៗទៀតដូចជា កន្លែងហាត់ប្រាណ ភោជនីយដ្ឋានបែបចិន និងលោកខាងលិច ស្កាយបារ ជាដើម ព្រមទាំងក្លឹបអាជីវកម្ម និងសាលពហុមុខងារផងដែរ។ ជាន់ផ្ទាល់ដីមានកម្ពស់ដល់ ៥,១ ម៉ែត្រ ជាមួយនឹងការរចនាកន្លែងទទួលភ្ញៀវដែលមានពិដានខ្ពស់ មានផ្សារទំនើបលំដាប់អន្តរជាតិបើក ២៤ ម៉ោង ដែលមានទំហំប្រមាណ ២០០ ម៉ែត្រការ៉េ។

7398520230315160620154596.jpg

 

┊គម្រោង The Bridgeមានកម្ពស់ ៤៥ ជាន់ស្មើនឹង ១៥៤ ម៉ែត្រ

គម្រោង The Bridge មានកម្ពស់ដល់ទៅ ៤៥ ជាន់ ហើយមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ជិតទីក្រុងរណបកោះពេជ្រ (តំបន់ពាណិជ្ជកម្មកណ្ដាល) ។ គម្រោងគ្របដណ្តប់លើផ្ទៃដីមួយហិកតា ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Oxley Holdings និងក្រុមហ៊ុន Worldbridge Land របស់ប្រទេសកម្ពុជា។

គម្រោង The Bridge មានអគារចំនួន ២ ។ អគារ ១ សម្រាប់យូនីតខុនដូ និងអគារ ១ ទៀត សម្រាប់យូនីត SOHO ដែលអគារទាំងពីរភ្ជាប់គ្នាតាមរយៈស្ពានអាកាស និងហ៊ុំព័ទ្ធដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល។

អគារនីមួយៗមានកន្លែងកម្សាន្តផ្ទាល់ខ្លួន។ អគារទី ១ មានផ្តល់ជូននូវអាងហែលទឹក កន្លែងលេងទឹក សួនកុមារ កន្លែងហាត់ប្រាណលក្ខណៈគ្រួសារ និងសាលពហុមុខងារ ដើម្បីរៀបចំកម្មវិធីឯកជនផ្សេងៗ។ អគារទី ២ មានអាងហែលទឹកលើដំបូលឯកជនមួយដែលមានកន្លែងហាត់ប្រាណនៅជាប់គ្នាសម្រាប់SoHo executives នៅជាន់ទី ៣៩។

BridgeI.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)