ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ សម្ពោធប្រើប្រាស់ជាផ្លូវការហើយ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ សម្ពោធប្រើប្រាស់ជាផ្លូវការហើយ

2024-03-25
254
0
សង្ខេប:ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

Kh.jpg

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះជួយខេត្តព្រះសីហនុ បានថ្លែងថា ការគ្រប់គ្រងសំរាម និងទឹកលូជារឿងសំខាន់ សម្រាប់ទូទាំងប្រទេស។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ គឺត្រូវពន្លឿនក្នុងការគ្រប់គ្រងអនុវត្ត បើមិនដូច្នោះទេ ធ្វើឲ្យបាត់បង់ឱកាសក្នុងការកសាង និងពូនជ្រុំខេត្តព្រះសីហនុ ទៅជាខេត្តទេសចរណ៍ ដ៏មានសក្តានុពលមួយ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា នៅពេលដែលកំណើនប្រជាពលរដ្ឋ កំណើនការអភិវឌ្ឍកំណើនភ្ញៀវទេសចរ មានការកើនឡើងច្រើនទាមទារឲ្យយើងរៀបចំ នូវរងស្ថានីប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់ ទោះបីថ្ងៃនេះយើងទទួលបានស្ថានីយចម្រុះទឹកកខ្វក់ថ្មី ក៏ប៉ុន្តែយើងត្រូវរួមគ្នាបន្តគិតគូរទៅថ្ងៃមុខ រាល់ទឹកកខ្វក់ត្រូវតែមានការចម្រោះមុននឹងបង្ហូរទៅក្នុងសមុទ្រ។

2024-03-24-12-37-03-2.jpg

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានលើកឡើងទៀតថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។

គួរជម្រាបថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ តម្លៃជិត២០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Xwater technology Co. LTD ។

រហូតមកដល់បច្ចុប្បន្ននេះក្នុងក្រុងព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣៖ ទី១៖ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ទី២៖ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងទី៣៖  មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងនេះប្រើបច្ចេកវិទ្យាចុងក្រោយ Membrane Aerated Biofilm Reactor (MABR) ដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ៕

2024-03-24-12-37-08-1.jpg

photo_2024-03-22_14-52-21.jpg

photo_2024-03-22_14-52-23.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)