ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ស្ពានអាកាសមរតកតេជោនឹងបើកដំណើរការនៅដើមខែក្រោយ ខណៈការសាងសង់បញ្ចប់នៅនៅថ្ងៃទី៣០ ខែមីនានេះ

ស្ពានអាកាសមរតកតេជោនឹងបើកដំណើរការនៅដើមខែក្រោយ ខណៈការសាងសង់បញ្ចប់នៅនៅថ្ងៃទី៣០ ខែមីនានេះ

2024-03-29
248
0
សង្ខេប:ក្រោយបើកការដ្ឋានអស់រយៈពេលជិត២ឆ្នាំ ទីបំផុតគម្រោងស្ពានអាកាស មរតកតេជោ ដែលមានកម្ពស់ពីរជាន់ ដំណាក់កាលទីមួយ ត្រូវបានកំណត់ថ្ងៃបើកឲ្យដំណើរការហើយ។

ក្រោយបើកការដ្ឋានអស់រយៈពេលជិត២ឆ្នាំ ទីបំផុតគម្រោងស្ពានអាកាស មរតកតេជោ ដែលមានកម្ពស់ពីរជាន់ ដំណាក់កាលទីមួយ ត្រូវបានកំណត់ថ្ងៃបើកឲ្យដំណើរការហើយ។

Kh.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា បច្ចុប្បន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ដូច្ចេះ ដើម្បីសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ក៏ដូចជាការដោះស្រាយបញ្ហា កកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវធិបតីនាយរដ្ឋមន្រ្តី បានផ្តល់គោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ តទៅ។

bf3a87c0-4fad-4656-9b11-629a81b4540b.jpeg

សូមជម្រាបផងដែរ គម្រោងស្ពានអាកាសមរតកតេជោ នេះស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាអ្នកទទួលការសាងសង់។ ស្ពានអាកាសនេះផងដែរ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

CPM_Fly-Over6_29012024_.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)