ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាជាប់លេខ១ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍និងទីបីនៅអាស៊ីក្នុងឆ្នាំ ២០២៤

កម្ពុជាជាប់លេខ១ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍និងទីបីនៅអាស៊ីក្នុងឆ្នាំ ២០២៤

2024-04-08
229
0
សង្ខេប:​ប្រទេសកម្ពុជានាំមុខគេក្នុងការព្យាករណ៍កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ នេះបើយោងតាមស្ថិតិរបស់ Seasia Stats។

ប្រទេសកម្ពុជានាំមុខគេក្នុងការព្យាករណ៍កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ នេះបើយោងតាមស្ថិតិរបស់ Seasia Stats ដោយផ្អែកលើការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ ពីទស្សនវិស័យខែតុលា ឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការធ្វើបច្ចុប្បន្នភាពក្នុងខែមករាឆ្នាំ២០២៤។

Kh.jpg

“កម្ពុជាបានឈរនៅចំណាត់ថ្នាក់កំពូលដោយមានកំណើនដល់ ៦,១ ភាគរយ ខណៈហ្វីលីពីនជាប់លេខ២ ជាមួយកំណើន ៥,៩ ភាគរយ និងវៀតណាមទទួលបានលេខ ៣ ជាមួយកំណើន ៥,៨ ភាគរយ។”

សម្រាប់តំបន់អាស៊ី ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅលំដាប់ទី ៣ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង ២៥ ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីម៉ាកាវ និងប្រទេសឥណ្ឌាដែលមានកំណើន ២៧,២ និង ៦,៣ ភាគរយរៀងគ្នា។

Siasea Stats.jpeg

ចំណាត់ថ្នាក់នេះបានគូសបញ្ជាក់ពីការដឹកនាំដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជម្រុញឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។

សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជាត្រូវបានជម្រុញដោយវិស័យចម្រុះ រួមទាំងការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ វិស័យទេសចរណ៍ ផលិតផលកសិកម្ម និងវិស័យអចលនទ្រព្យ និងសំណង់។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)