ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនឹងត្រូវផ្អាកដំណើរការនៅឆ្នាំ២០២៥

ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនឹងត្រូវផ្អាកដំណើរការនៅឆ្នាំ២០២៥

2024-04-10
574
0
សង្ខេប:ក្រោយបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅពេលដែលព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកណ្ដាលបើកដំណើរការ។

ក្រោយបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅពេលដែលអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកណ្ដាលបើកដំណើរការ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនាពេលថ្មីៗនេះ។

Kh.jpg

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន មានឈ្មោះនៅអតីតកាលថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានកសាងនិងបើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦,៧២ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ។ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុន SCA អភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្ដរជាតិមួយនេះ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅខែមករា ឆ្នាំ២០០៣។

b7001f12-691a-44da-9ba7-0b0bfc1b11f7.jpeg

ប៉ុន្តែដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន មានផ្ទៃដីលក្ខណៈតូចចង្អៀត ទីតាំងស្ថិតនៅស្ទើរចំកណ្ដាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ និងមានឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងហ៊ុំព័ទ្ធដោយសំណង់លំនៅឋានប្រជាពលរដ្ឋយ៉ាងច្រើន ទើបរាជរដ្ឋាភិបាលបានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) អភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយលំដាប់ថ្នាក់ 4F មានឈ្មោះថា “អាកាសយានដ្ឋានអន្តរជាតិតេជោ”។

182d1e4d-a95c-413b-9d8d-4b4b0d431150.jpeg

គួររំលឹកថា ព្រលានយន្ដហោះអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ២៧០០ ហិកតាមានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ អាកាសយានដ្ឋានថ្មីនេះត្រូវបានបើកដំណើរការសាងសង់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលមានទុនវិយោគសរុប ១ ៥០០ លានដុល្លារ និងត្រូវបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ និងដំណាក់កាលទី៣ បញ្ចប់នៅឆ្នាំ២០៣០។ បច្ចុប្បន្ននេះ ព្រលានយន្ដហោះអន្តរជាតិតេជោសម្រេចការសាងសង់បានប្រមាណ៦៨%ហើយ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)