ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអាសិបសម្រេចបាន​ប្រមាណ ៨ ៣៦៤ លានដុល្លារនៅត្រីមាសទី១

ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអាសិបសម្រេចបាន​ប្រមាណ ៨ ៣៦៤ លានដុល្លារនៅត្រីមាសទី១

2024-04-22
201
0
សង្ខេប:ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RCEP) សម្រេចបានទឹកប្រាក់ប្រមាណ ៨៣៦៤ លានដុល្លារអាមេរិក។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RCEP) សម្រេចបានទឹកប្រាក់ប្រមាណ ៨ ៣៦៤ លានដុល្លារអាមេរិក។

Kh.jpg

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេស RCEP បានកើនឡើង ដោយសារការអនុគ្រោះពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់។ ជាក់ស្ដែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤កន្លងទៅនេះ ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេស RCEP មានប្រមាណ ២ ៦៩៥,៦៥ លានដុល្លារ កើនជាង២៥,៧៦ភាគរយ។ ចំណែកការនាំចូលវិញពីប្រទេសដៃគូវិញមាន ៥ ៦៦៩,១៤ លានដុល្លារ កើន១០,១៣ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងថា ការនាំចេញរបស់កម្ពុជា ភាគច្រើនដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្ករ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។

2023-11-29-13-38-36-0-1.jpg

41សុវិជាតិ_n.jpg

គួរបញ្ជាក់ថា នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជាសមាជិក RCEP ស្មើនឹងចំនួន ៦៥,៨៣% នៃទំហំពាណិជ្ជកម្មសរុបក្នុងអំឡុងពេលដូចគ្នាឆ្នាំនេះ។ កាលពីឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដៃគូ RCEP មានចំនួន ២៩,៤៥ ពាន់លានដុល្លារអាមេរិក។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកផងនោះ ត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានអនុញ្ញាតឱ្យកម្ពុជារួចពន្ធលើទំនិញជាច្រើន ជាពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្មជាដើម។

ប្រជាជាតិ RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយ នៃចំនួនប្រជាជនពិភពលោកដែលរួមចំណែក ២៦,២ ទ្រីលានដុល្លារដល់ផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹងប្រមាណ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ 

IMG_1.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)