ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

2024-04-23
187
0
សង្ខេប:នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាង យី (WANG YI) និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

Kh.jpg

ក្នុងកិច្ចប្រជុំនោះ ភាគីទាំង២ឯកភាពគ្នាពីការដើរតួនាទីគ្រោងផែនការនិងសម្របសម្រួលនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា បន្តជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ភាគីទាំង២ឯកភាពជំរុញការប្រាស្រ័យទាក់ទងជាន់ខ្ពស់ឱ្យមានភាពកា់នតែជិតស្និទ្ធ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចកាន់តែស៊ីជម្រៅ។

2024-04-22-09-36-42-2.jpg

ភាគីទាំង២បានឯកភាព ជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និង “យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា គ្រោងផែនការសហប្រតិបត្តិការស្តីពី “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”ក្នុងពេលឆាប់ៗ, ជំរុញការរចនាជាបឋមនៃផ្លូវដែកចិន-កម្ពុជា, ជំរុញការអនុវត្តគម្រោងប្រមូលផលដំណាក់កាលដំបូងនៃ គម្រោង “ច្រករបៀងត្រីនិងអង្ករ” ក៏ដូចជា មជ្ឈមណ្ឌលគំរូកសិកម្មចិនជាដើម និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជាមានភាពកាន់តែស៊ីជម្រៅ។

2024-04-22-09-36-42-1.jpg

2024-04-22-09-36-42-0.jpg

ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។

ឯកសារសំខាន់ចំនួន៣នេះរួមមាន៖

ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២

ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា

ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ជាមួយគ្នាភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែរ។

2024-04-22-13-15-12-0.jpg

2024-04-22-13-15-12-1.jpg

2024-04-22-13-15-12-2.jpg

សូមជម្រាបថា ឯកឧត្តម វ៉ាង យី (WANG YI) បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)