កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលសម្រេចឲ្យសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ តាមការរំពឹងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។
យ៉ាងណាយោងតាម ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុង ការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាម មួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧,៥ ម៉ែត្រ។ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវវិនិយោគទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលវែង។
ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពីកំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ចាប់ពី ៣ ០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥ ០០០ តោន ដែលជាប្រភេទនាវាសមុទ្រថែមទៀតផង៕
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)