ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ត្រីមាស​ដំបូងឆ្នាំ​២០២៤​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង១លាន៥៨ម៉ឺននាក់

ត្រីមាស​ដំបូងឆ្នាំ​២០២៤​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង១លាន៥៨ម៉ឺននាក់

2024-04-25
209
0
សង្ខេប:នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប១លានជាង៥៨ម៉ឺននាក់ មានការកើនឡើង២២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជាង១លាន៥៨ម៉ឺននាក់ មានការកើនឡើង២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ និងមានការថយចុះប្រមាណ ១៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ជាពេលមុនពេលមានវិបត្តិកូវីដ-១៩ រាតត្បាត។ 

Kh.jpg

ក្រសួងទេសចរណ៍បានអោយដឹងថា ភ្ញៀវទេសចរជនជាតិថៃជាភ្ញៀវទេសចបរទេសដែលចូលមកកម្ពុជាច្រើនជាងគេក្នុងរយៈពេល៣ខែកន្លងមកនេះ ដោយក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ភ្ញៀវជនជាតិថៃបានចូលមកកម្ពុជាចំនួន ៤១៩ ៧៨១ នាក់ ដែលមានចំណែកប្រមាណ២៦,៥ ភាគរយនៃភ្ញៀវទេសចរបរទេសរុប ។ ភ្ញៀវទេសចរជនជាតិវៀតណាមស្ថិតនៅលំដាប់ទី២ ដែលមានចំនួន ២៩៩ ៣៩១ នាក់ កើនឡើង ៤៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរជនជាតិចិនបានរក្សានៅលំដាប់ទី ៣ ដដែល ដោយក្នុងរយៈពេល៣ខែទេសចរចិនចូលមកកម្ពុជាមានចំនួន ១៨៩ ៩៦១ នាក់ មានកំណើន ៤៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

2024-01-19-12-13-55-0.jpg

ចំណែកភ្ញៀវទេសចរឡាវ ស្ថិតនៅលំដាប់ទី៤ មានចំនួន ៩០ ១៧១ នាក់ កើនឡើងប្រមាណ ៤៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

ក្រៅពីភ្ញៀវទេសចរមានប្រភពមកពីប្រទេសផ្សេងទៀតដូចជា ជនជាតិអាមេរិក ៦៦,៧៥២ នាក់ ជនជាតិកូរ៉េ ៦៦ ៤៩៨នាក់ ជនជាតិបារាំង ៤៣ ៦៦១នាក់ ជនជាតិអង់គ្លេស ៣៨ ៥៥៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៣៧ ៩១៤នាក់ និងជនជាតិជប៉ុន ៣២ ១៤៨នាក់។

បើតាមរបាយការណ៍បានឱ្យឃើញថាភ្ញៀវទេសចរដែលចូលមកកម្ពុជាតាមច្រកព្រំដែនគោក មានចំនួនច្រើនជាងគេ ដោយក្នុងរយៈពេល៣ខែនេះ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមច្រកព្រំដែនគោកមានចំនួនជាង ៩០៨ ០០០ នាក់ តាមច្រកអាកាសយានដ្ឋានមានចំនួនជាង ៦៤១ ០០០ នាក់ និងតាមផ្លូវទឹកមានចំនួនជាង ៣២ ០០០ នាក់៕

2024-01-19-12-52-22-3.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)