ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ទិន្នន័យអចលនទ្រព្យស្តីពីតម្លៃផ្ទះនៅកម្ពុជាប្រចាំខែឧសភាចេញហើយ!

ទិន្នន័យអចលនទ្រព្យស្តីពីតម្លៃផ្ទះនៅកម្ពុជាប្រចាំខែឧសភាចេញហើយ!

2021-06-12
2785
0
សង្ខេប:តម្លៃមធ្យមនៃផ្ទះថ្មីនៅកម្ពុជានៅខែឧសភាឆ្នាំ ២០២១

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ នៅឆ្នាំ ២០២១ ព្រឹត្តិកាណ៍ ២,២០ បានកើតឡើងភ្លាមៗ និងមានរយៈពេលជាង ៣ ខែ ដែលធ្វើឱ្យមានភាពភិតភ័យ ការបិទខ្ទប់ និងចត្តាឡីស័កនៅផ្ទះ។ ក្រោមគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល គ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស បានវិលត្រឡប់ចូលធ្វើការវិញយ៉ាងសកម្ម ដើម្បីបម្រុងថាមពលសម្រាប់ការស្តារសេដ្ឋកិច្ចជាតិ។ នៅក្នុងវិស័យអចលនទ្រព្យទីផ្សារលំនៅដ្ឋានថ្មីរបស់កម្ពុជាកំពុងងើបឡើងវិញបន្តិចម្តងៗ។

យោងតាមទិន្ន័យចុងក្រោយនៃមកម្មវិធីអចលនទ្រព្យខមភើស បានបង្ហាញថានៅខែឧសភាឆ្នាំ ២០២១ តម្លៃមធ្យមនៃផ្ទះថ្មីនៅកម្ពុជាគឺ ១៩២៦ ដុល្លារ/㎡ ដែលបន្តធ្លាក់ចុះបន្តិចៗ ហើយតម្លៃមធ្យមនៃផ្ទះថ្មីនៅភ្នំពេញគឺ ១៩៨០ ដុល្លារ/㎡។

ដោយសារស្ថានភាពរាតត្បាតឥតឈប់ឈរ តម្លៃទីផ្សារអចលនទ្រព្យជាមធ្យមនៅក្រុងព្រះសីហនុនៅតែមានតម្លៃ ១៩៤៥ ដុល្លារ/㎡ ជាមួយនឹងការប្រែប្រួលថេរនិងមិនមានការធ្លាក់ចុះជាក់ស្តែងនៃតម្លៃផ្ទះដែលបានចុះបញ្ជី។

 

តម្លៃមធ្យមនៃផ្ទះថ្មីនៅកម្ពុជាក្នុងខែឧសភាគឺ ១៩២៦ ដុល្លារ/㎡ (ប្រហែល ១២៥១៩ យ៉ន់)

យោងតាមទិន្នន័យរបស់ខមភើស តម្លៃមធ្យមនៃផ្ទះថ្មីនៅកម្ពុជាក្នុងខែឧសភាគឺ ១៩២៦ ដុល្លារ/㎡។ ហើយបើប្រៀបធៀបទៅនឹងតម្លៃមធ្យមនៃអចលនទ្រព្យនៅតាមបណ្តាខេត្តក្រុងនានា រាជធានីភ្នំពេញនិងក្រុងព្រះសីហនុកំពុងឈានមុខគេក្នុងនាមជាទីក្រុងស្នូលនៃប្រទេសកម្ពុជា។

news/2021-06-12/1623487660215597.png

ជារួម តម្លៃផ្ទះនៅកម្ពុជាត្រូវបានបែងចែកជាបីថ្នាក់។ នៅក្នុងថ្នាក់ទីមួយ រាជធានីភ្នំពេញ/ក្រុងព្រះសីហនុ តម្លៃជាមធ្យមរក្សានៅ ១៩៥០ ដុល្លារ/㎡។ ថ្នាក់ទីពីរ គឺសៀមរាប/កណ្តាល/កំពង់ចាម ដែលមានតម្លៃជាមធ្យម ១៤៥០ ដុល្លារ/㎡; ថ្នាក់ទីបីគឺខេត្តកោះកុងដែលមានតម្លៃជាមធ្យម ១១៨០ ដុល្លារ/㎡។

សម្រាប់ការវិនិយោគអចលនទ្រព្យក្រៅប្រទេស នៅអាស៊ីអាគ្នេយ៍ រាជធានីភ្នំពេញបច្ចុប្បន្នត្រូវបានចាត់តាំងជាតំបន់វិនិយោគនៅកម្ពុជា ខណៈក្រុងព្រះសីហនុត្រូវការពេលវេលាខ្លះដើម្បីស្វែងយល់។

ចំពោះការវិនិយោគអចលនទ្រព្យនៅក្រុងព្រះសីហនុ យើងអាចស្វែងយល់អំពីវាបន្ថែម បន្ទាប់ពី“ សន្តិភាពក្រុងព្រះសីហនុ” ទទួលបានជោគជ័យ ហើយស្ថានភាពទូទៅនៃជំងឺរាតត្បាតនៅក្រុងព្រះសីហនុបានធូរស្បើយឡើងវិញ។

ជាមួយនឹងការរីករាលដាលនៃវ៉ាក់សាំង និងការបន្តការងារនិងផលិតកម្ម ការវិនិយោគលើអចលនទ្រព្យនៅភ្នំពេញគឺជាដំណាក់កាលដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍ចូលទៅក្នុងទីផ្សារអចលនទ្រព្យ។ ប៉ុន្តែការស្រាវជ្រាវនៃគម្រោងអចលនទ្រព្យត្រូវតែទុកជាអាទិភាពទីមួយ សម្រាប់ការយកចិត្តទុកដាក់ចំពោះផ្ទះដែលមានស្រាប់ ឬគម្រោងដែលត្រូវប្រគល់ជូន។

 

ខណ្ឌចំការមនមានតម្លៃ ២៦១២ ដុល្លារ/㎡ (ប្រហែល ១៦៩៨៣ យ៉ន់) ដែលជាតម្លៃឈានមុខគេនៅភ្នំពេញ

រាជធានីភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជា គឺជាតំបន់នាំមុខនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យអចលនទ្រព្យ។

news/2021-06-12/1623487704320454.png

រាជធានីភ្នំពេញមានខណ្ឌសរុបចំនួន ១៤ ដែលមានតម្លៃជាក់ស្តែងខុសៗគ្នា  តម្លៃតំបន់ស្នូលនិងតំបន់ដែលមានគុណភាពខ្ពស់សុទ្ធតែមានស្ថេរភាពតម្លៃ។

តម្លៃមធ្យមនៃគម្រោងថ្មីក្នុងខណ្ឌទាំងអស់នៃរាជធានីភ្នំពេញក្នុងខែឧសភា ដូចជានៅដូនពេញ ចំការមន ៧មករា ច្បារអំពៅ មានជ័យ និងទួលគោក មានតម្លៃ ២០០០ ដុល្លារ/㎡។

គួរកត់សំគាល់ថាមានគម្រោងតិចតួចណាស់នៅដូនពេញ។ គម្រោងដែលបានសាងសង់នៅដូនពេញភាគច្រើនជាគម្រោងលំដាប់ខ្ពស់ ដូចជា One Park និង Flatiron By Meridian ហើយតម្លៃមធ្យមនៃគម្រោងថ្មីគឺមានតម្លៃថ្លៃណាស់ ប៉ុន្តែតម្លៃមធ្យមផ្ទះសរុបមកមិនខ្ពស់ខ្លាំងទេ។

 

គម្រោងថ្មីៗនៅភ្នំពេញត្រូវបានប្រមូលផ្តុំក្នុង ៣ ខណ្ឌ ដែលសែនសុខនិងពោធិ៍សែនជ័យ ភាគច្រើនមានតម្លៃមធ្យមទាប

news/2021-06-12/1623487750630305.png

ខណ្ឌចំការមន សែនសុខ និងពោធិ៍សែនជ័យ មានគម្រោងជាច្រើនដាក់លក់ ដែលគ្របដណ្តប់លើពាក់កណ្តាលគម្រោងដែលដាក់លក់នៅរាជធានីភ្នំពេញ។ ទិន្នន័យនេះក៏ឆ្លុះបញ្ចាំងពីសក្តានុពលនៃការអភិវឌ្ឍនៃតំបន់ទាំងនេះផងដែរ។

ក្នុងនាមជាតំបន់ស្នូលនៃរាជធានីភ្នំពេញ ខណ្ឌចំការមនមានតម្លៃខ្ពស់ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន ហើយតម្លៃអចលនទ្រព្យជាមធ្យមនៅខែឧសភាគឺ ២៦១២ ដុល្លារ/㎡។ តំបន់សែនសុខនិងពោធិ៍សែនជ័យ (នៅជុំវិញអាកាសយានដ្ឋាន) គឺជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានចំនួនគម្រោងថ្មីច្រើននិងតម្លៃមធ្យមទាប ប្រភេទគម្រោងភាគច្រើនគឺផ្ទះល្វែងនិងវីឡា។ តម្លៃអចលនទ្រព្យខណ្ឌសែនសុខជាមធ្យមក្នុងខែឧសភាគឺ ១៦៤៩ ដុល្លារ/㎡ ហើយពោធិ៍សែនជ័យជាមធ្យមក្នុងខែឧសភាគឺ ១៣៣៨ ដុល្លារ/㎡។

 

ពេលដែលកូវីដ-១៩ក្លាយជារឿងធម្មតា តើទីផ្សារអចលនទ្រព្យថ្មីនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានលក់ចេញយ៉ាងដូចម្តេច?

រាជធានីភ្នំពេញគឺជាតំបន់វិនិយោគលើទ្រព្យសកម្មដុល្លារអាមេរិក ជាទីក្រុងដែលមានតំបន់ចិនកំពុងអភិវឌ្ឍ និងជាទីក្រុងដែលពេញនិយមវិនិយោគអចលនទ្រព្យ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការរីកសុះសាយនៃវិស័យល្បែងនិងការបន្តការរីករាលដាលនៃព្រឹត្តិកាណ៍ ២,២០ វិនិយោគិនបរទេសមួយចំនួនដែលបានដកខ្លួនឬមិនអាចចូលក្នុងប្រទេស បានបោះបង់ចោលឬនៅសល់គ្រាន់តែសង្កេតមើលទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែនេះមិនមែនមានន័យថា ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនឹងនាំមកនូវភាពឈប់គាំងទេ។

គម្រោងដែលមានគុណភាពខ្ពស់និងគម្រោងដែលជិតនឹងទីផ្សារ មិនភ័យខ្លាចក្នុងការទទួលយកការប្រកួតប្រជែងទីផ្សារទេ។ យោងទៅតាមទិន្នន័យរបស់ខមភើស ដោយសារតែគោលនយោបាយដ៏រឹងមាំនៃគម្រោងអភិវឌ្ឍន៍ថ្មីៗក្នុងកំឡុងពេលកូវីដ-១៩ ការចាប់អាម្មណ៍របស់អតិថិជនក្នុងស្រុកចំពោះគម្រោងថ្មីៗបានកើនឡើង។

news/2021-06-12/1623487790485083.png

យោងតាមទិន្នន័យមិនពេញលេញនៃកម្មវិធីអចលនទ្រព្យខមភើស បានបង្ហាញថាផ្ទះចំនួន ១៣១ នៃគម្រោងពេញនិយមចំនួន ៨ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានលក់អស់កាលពីខែឧសភា។ គម្រោង R&F City បានលក់ផ្ទះចំនួន ៣៥ ឯកតាកាលពីខែឧសភា។ ផ្ទះដែលមានស្រាប់នៃគម្រោងនេះត្រូវបានដាក់លក់ ហើយត្រូវបានគេរំពឹងថានឹងប្រគល់ឱ្យនៅចុងខែមិថុនា។

 

តើគម្រោងអចលនទ្រព្យណាដែលពេញនិយមជាងគេនៅក្នុងខែឧសភា?

បន្ទាប់ពីបានដឹងអំពីតម្លៃផ្ទះនៅរាជធានីភ្នំពេញ សូមក្រឡេកមើលអចលនទ្រព្យដ៏ក្តៅគគុកនៅខែឧសភា!

news/2021-06-12/1623487834249675.png

គម្រោង Morgan EnMaison ដែលមានទេសភាពទន្លេមេគង្គដ៏កម្រនិងការលក់ដាច់ខ្លាំងនៃការអភិវឌ្ឍន៍គម្រោងមុនៗ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញក្នុងប្រទេសនិងក្រៅប្រទេស។

គម្រោង R&F City មានសហគមន៍ធំនិងផ្ទះដែលមានស្រាប់រឹងមាំ មានទីតាំងស្ថិតនៅក្នុងតំបន់ល្អបំផុតនៃរាជធានីភ្នំពេញនិងលក្ខណៈល្អៗផ្សេងទៀត រួមជាមួយគុណប្រយោជន៍ជាច្រើននៅក្នុងខែឧសភា ដែលបានក្លាយជាចំណុចជាប់ចិត្តនៃបេះដូងរបស់អ្នកទិញផ្ទះ។

គម្រោង Agile Sky Residence មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង បរិក្ខារព័ទ្ធជុំវិញមានភាពពេញលេញនិងល្អឥតខ្ចោះ ហើយជាគម្រោងដែលមានគុណភាពខ្ពស់។

គម្រោង Le Condé BKK1 ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែទីតាំង បរិក្ខារនិងលក្ខណៈលេចធ្លោរផ្សេងទៀតរបស់វា។ នាពេលបច្ចុប្បន្ននេះ Le Condé BKK1 ស្ថិតនៅក្នុងដំណាក់កាលគ្រឹះ ហើយគេរំពឹងថាគម្រោងនេះនឹងត្រូវប្រគល់ឱ្យនៅខែមិថុនាឆ្នាំ ២០២៣ ។

គម្រោង Coastal City ដែលស្ថិតនៅក្នុងខេត្តកោះកុង គឺជាទីក្រុងមួយដែលមានគុណសម្បត្តិពិសេសទាក់ទងនឹងការរៀបចំបានល្អ និងធនធានសមុទ្រ។ វាមានតម្លៃវិនិយោគយ៉ាងខ្លាំង ហើយតែងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមវិនិយោគិន។

 

ការផ្ទុះឡើងនៃកូវីដ-១៩បានជះឥទ្ធិពលមិនអាចត្រឡប់វិញបាន លើសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជាដែរ។ ក្នុងស្ថានភាពនេះ បញ្ហាប្រឈមមិនត្រឹមតែសម្រាប់ចក្ខុវិស័យរបស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់ភាពរឹងមាំនៃឈ្មោះគម្រោងអភិវឌ្ឍន៍ថ្មីផងដែរ។ បន្ទាប់ពីប្រឈមនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពកូវីដ-១៩ អ្នកអភិវឌ្ឍន៍និងគម្រោងធំៗ នៅភ្នំពេញក៏នឹងជួបប្រទះការផ្លាស់ប្តូរវិស័យអចលនទ្រព្យនិងទីផ្សារផងដែរ។ ចាប់ពីអចលនទ្រព្យវិនិយោគរហូតដល់អចលនទ្រព្យលំនៅដ្ឋាន ចាប់ពីបុព្វលាភខ្ពស់រហូតដល់ការកែតម្រូវតម្លៃសមរម្យ មានតែគម្រោងដែលមានគុណភាពខ្ពស់និងក្នុងស្រុកប៉ុណ្ណោះ ដែលអាចអភិវឌ្ឍប្រកបដោយស្ថេរភាពបាន ហើយគម្រោងបែបនេះហើយ គឺជាគម្រោងដែលមានតម្លៃវិនិយោគល្អ។


ប្រភព៖ ខមភើសដើម

និពន្ធដោយ ៖ លីវយាន, ហ្វាងពុអ៊ី        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole        ប្រែសម្រួលដោយ៖ Malinda

 

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)