ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តើទីផ្សារអចលនទ្រព្យនៅកម្ពុជាបានផ្លាស់ប្តូរយ៉ាងដូចម្តេចនៅក្នុងខែមិថុនានេះ? តើតំបន់ណានៅក្នុងរាជធានីភ្នំពេញសាកសមបំផុតសម្រាប់ការវិនិយោគ?

តើទីផ្សារអចលនទ្រព្យនៅកម្ពុជាបានផ្លាស់ប្តូរយ៉ាងដូចម្តេចនៅក្នុងខែមិថុនានេះ? តើតំបន់ណានៅក្នុងរាជធានីភ្នំពេញសាកសមបំផុតសម្រាប់ការវិនិយោគ?

2021-07-31
2096
0
សង្ខេប:បើទោះបីស្ថិតនៅក្នុងការប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដក្តី វិស័យអចលនទ្រព្យដែលជាវិស័យសំខាន់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏នៅតែបង្ហាញពីនិន្នាការនៃការអភិវឌ្ឍន៍ដែលប្រកបទៅដោយស្ថិរភាពដដែរ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~  យោងតាមទិន្នន័យពី CBRE បានឱ្យដឹងថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលបានទទួលការអនុម័តនៅឆមាសទីមួយនៃឆ្នាំនេះបានបង្ហាញពីនិន្នាការធ្លាក់ចុះ ដោយមានការថយចុះ ២៧% ធៀបទៅនឹងកំឡុងពេលដូចគ្នានាឆ្នាំទៅមិញក្នុងអត្រាបរិមាណ និងធ្លាក់ចុះ ៣៩% នៃចំនួនថវិកាដែលមានចំណាយនៅក្នុងការវិនិយោគសរុប។

ប៉ុន្តែ បើទោះបីស្ថិតនៅក្នុងការប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដក្តី វិស័យអចលនទ្រព្យដែលជាវិស័យសំខាន់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏នៅតែបង្ហាញពីនិន្នាការនៃការអភិវឌ្ឍន៍ដែលប្រកបទៅដោយស្ថិរភាពដដែរ។

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស នៅក្នុងខែមិថុនា តម្លៃជាមធ្យមនៃផ្ទះថ្មីគឺ ១,៩២៨ ដុល្លារ/m2 ដែលនាពេលជាមួយគ្នា តម្លៃជួលជាមធ្យមនៅភ្នំពេញត្រូវបានរក្សានៅក្នុងកម្រិតប្រមាណ ៣,៥០០ ដុល្លារក្នុងមួយខែ (រួមទាំងតម្លៃជួលរបស់ វីឡានិងអាផាតមិនលំដាប់ខ្ពស់) ។ តែអ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមគឺ ទីផ្សារអចលនទ្រព្យថ្មីទូទាំងប្រទេស និងទីផ្សារអចលនទ្រព្យជួលក្នុងទីក្រុងភ្នំពេញមិនមានការកើនឡើងឬថយចុះខ្លាំងនោះទេ។

តម្លៃអចលនទ្រព្យថ្មីទូទាំងកម្ពុជានៅតែរក្សាស្ថិរភាពនាខែមិថុនានេះ  ក្នុងមធ្យមជាប្រមាណ ១,៩២៨ ដុល្លារ/m2

news/2021-07-31/1627717854803420.png

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស បានអោយដឹងថាតម្លៃមធ្យមនៃអចលនទ្រពថ្មីនៅកម្ពុជាក្នុងខែមិថុនាគឺ ១,៩២៨ដុល្លារ/m2  នេះជាតួលេខមួយដែលមិនមានការកើនឡើង ឬធ្លាក់ចុះជាជាក់ស្តែងខ្លាំងអំពីលទ្ធផលនៃខែមុនទេ។ លើសពីនេះ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៅតែជាអ្នកនាំមុខគេនៅក្នុងទីផ្សារអចលនទ្រព្យដដែរ។

គួរកត់សម្គាល់ផងដែរថា តម្លៃជាមធ្យមនៃអចលនទ្រព្យថ្មីនៅក្នុងខេត្តព្រះសីហនុក្នុងខែនេះ គឺខ្ពស់ជាងតម្លៃជាមធ្យមនៅទីក្រុងភ្នំពេញទៅទៀត គឺ ១,៩៩៥ដុល្លារ/m2។ ជាក់ស្តែង ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុបានត្រូវបានចុះខ្សោយជាខ្លាំងនៅមួយរយៈចុងក្រោយ ប៉ុន្តែមូលហេតុដែលតម្លៃជាមធ្យមមានការកើនខ្ពស់ នោះបណ្តាលមកពីចំនួនគម្រោងសរុបដែលត្រូវបានដាក់លក់នៅខេត្តនេះ មានចំនួនតិចជាងនៅទីក្រុងភ្នំពេញ ខណៈពេលដែលមានគម្រោងដែលមានតម្លៃឯកតាខ្ពស់ដូចជា Prince Tian Xi Wan ហេតុនេះហើយទើបតម្លៃជាមធ្យមមានការកើនខ្ពស់ឡើង។

នៅតាមបណ្តាខេត្តក្រុងដទៃទៀត តម្លៃជាមធ្យមនៃខេត្តសៀមរាប ខេត្កណ្តាល ខេត្កំពង់ចាម និងខេត្តកំពង់ស្ពឺ គឺ ១,៤៤៥ ដុល្លារ/m2, ១,៤២២ ដុល្លារ/m2, ១,៤៦៤ ដុល្លារ/m2 និង ៦,២៦ ដុល្លារ/m2 រៀងគ្នា ។

ការដាក់លក់គម្រោងអាផាតមិនមានជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ក្នុងទីផ្សារអចលនទ្រព្យទាំងមូល 

news/2021-07-31/1627715455548025.jpg

កត្តាដំបូងបណ្តាលមកពីការហូរចូលនៃជនបរទេសក្នុងកម្ពុជា ជាពិសេសគឺទីក្រុងភ្នំពេញ បាននាំមកនូវកំណើនតម្រូវការលំនៅដ្ឋានយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ តែទន្ទឹមនឹងគ្នា លំនៅដ្ឋានបែបប្រពៃណីដូចជាផ្ទះល្វែងនិងផ្ទះអាជីវកម្ម បែរមិនអាចសម្របទៅតាមតម្រូវការនៅក្នុងការរស់នៅរបស់ប្រជាជនបរទេស។ កត្តាទីពីរ ការរីកលូតលាស់នៃ យុវជនជំនាន់ថ្មី ព្រមជាមួយនឹងផ្នត់គំនិតនៃការរស់នៅបែបថ្មីរបស់ប្រជាពលរដ្ឋក្នុងតំបន់ នាពេលបច្ចុប្បន្ននេះ អាផាតមិនក៏បានក្លាយជាជម្រើសលំនៅដ្ឋានដ៏ល្អបំផុតសម្រាប់ប្រជាជនភាគច្រើន។ ហេតុទាំងនេះហើយដែលជាកត្តាធ្វើឱ្យ ការផ្គត់ផ្គង់ទីផ្សារនៃលំនៅដ្ឋានបែបអាផាតមិនតែងតែស្ថិតនៅកម្រិតខ្ពស់ជានិច្ច។

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស នៅក្នុងខែមិថុនាឆ្នាំ ២០២១ ក្នុងចំណោមជម្រើសអចលនទ្រព្យថ្មីដែលត្រូវបាននាខែនេះផ្ទាល់ អាផាតមិនមានប្រហែលជាជាង ៤៩% នៃទីផ្សារសរុប ដែលព្េមជាមួយនឹងតម្លៃជាមធ្យមគឺ ២,១៤៦ ដុល្លារ/m2

បើយោងតាមរបាយការណ៍ “2021 Mid-Year Review” របស់ CBRE នៅក្នុងកំឡុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជានឹងមានគម្រោងធំ ៗ ចំនួន ៥ ដែលនឹងត្រូវបញ្ចប់នៅកំឡុងរយៈចុងឆ្នាំ ដែលក្នុងនោះ ១,២៧៣ នឹងត្រូវបញ្ចប់នៅពេលពាក់កណ្តាលឆ្នាំ និង ៦,៦៣៦ នឹងត្រូវបញ្ចប់នៅពេលចុងឆ្នាំ។

ចំណាត់ថ្នាក់គម្រោងពេញនិយមប្រចាំខែ

news/2021-07-31/1627715481993268.jpg

នៅក្នុងខែមិថុនា តារាងចំណាត់ថ្នាក់គម្រោងពេញនិយមប្រចាំខែគឺនៅតែត្រូវបានគ្រប់គ្រងភាគច្រើនទៅដោយគម្រោងនៅក្នុងរាជធានីភ្នំពេញ ដែលនៅក្នុងនោះ ចំណាត់ថ្នាក់ទី ១ បានលើ R&F City ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ស្នូល ដែលប្រកបទៅដោយហេដ្ឋារចនាសម្ព័ន្ធដ៏ពេញលេញ រួមជាមួយនិងមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលថែមទៀត។ គួរបញ្ជាក់ផងដែរថា នាខែមិថុនាផ្ទាល់តែម្តង R&F City ក៏បានធ្វើការចាប់ផ្តើមប្រគល់ផ្ទះនៅក្នុងគម្រោងជូនទៅដល់អតិថិជនដូចគ្នា។

ចំណាត់ថ្នាក់ទី ២ គឺ Agile Sky Residence ដែលជាអាផាតមិនលំដាប់កំពូលមួយក្នុងរាជធានី វាមានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងដែលមានអាជីវកម្មព័ទ្ធជុំវិញ និងហេដ្ឋារចនាសម្ព័ន្ធដ៏ងាយស្រួល។

ចំណាត់ថ្នាក់ទី ៣ គឺគម្រោង Coastal city·Stardream Lake Tourism Town មានទីតាំងស្ថិតនៅឆ្នេរតារាសាគរ ជាតំបន់ព្រៃកោងកាងធំជាងគេទី២របស់ពិភពលោក។ គម្រោងផ្នែកខាងកើតស្ថិតនៅជាប់ព្រលានយន្តហោះតារាសាគរ ខាងត្បូងជាប់នឹងព្រំដែនប្រទេសថៃ។ ឆ្នេរតារាសាគរមានគុណសម្បត្តិទីតាំងធំមួយប្រកបដោយដោយធនធានដើមជាច្រើន។

សមាមាត្រនៃចំនួនគម្រោងថ្មីទៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញដែលជាទីតាំងសំខាន់មួយនៃទីផ្សារអចលនទ្រព្យថ្មី នៅក្នុងខែមិថុនានេះ គម្រោងអចលនទ្រព្យថ្មីដែលមានដាក់លក់ត្រូវបានចែកចាយជាចម្បងនៅក្នុងខណ្ឌចំការមន និងខណ្ឌសែនសុខ។ តំបន់ទាំងពីរនេះត្រូវបានគេស្គាល់ថាជាតំបន់ពាណិជ្ជកម្មកណ្តាលដ៏ល្បីល្បាញប្រចាំទីក្រុង ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណ្ឌចំការមន និងខណ្ឌសែនសុខមានចំណែកដល់ ១៨% រៀងគ្នានៃទីផ្សារផ្ទះថ្មីក្នុងរាជធានីភ្នំពេញ។

ក្រៅពីនេះ ខណ្ឌពោធិ៍សែនជ័យដែលជាតំបន់សំខាន់មួយទៀតនៃទីផ្សារផ្ទះថ្មីរបស់ទីក្រុងភ្នំពេញ បានកាន់កាប់ចំនួន ១៤%។ បន្ទាប់គឺ ខណ្ឌមានជ័យ/ខណ្ឌជ្រោយចង្វារ/ ខណ្ឌដង្កោរ ដែលមានចំណែក ១០% រៀងគ្នានៃទីផ្សារទាំងមូល។

news/2021-07-31/1627715526180745.jpg

បើនិយាយអំពីតម្លៃវិញ តម្លៃមធ្យមខ្ពស់បំផុតនៃអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញគឺស្ថិតនៅក្នុងតំបន់នៃខណ្ឌដូនពេញ ជាមួយនឹងតម្លៃតំបន់ដែលជាមធ្យមប្រមាណ ២,៩៩១ ដុល្លារ/㎡ ដែលជាតួលេខមួយមានតម្លៃជាង ១,០១៦ ដុល្លារ/㎡ ខ្ពស់ជាងមធ្យមភាគនៃតម្លៃមធ្យមនៃទីផ្សារទាំងមូល។ ដោយហេតុ ខណ្ឌដូនពេញគឺជាមជ្ឈមណ្ឌលកណ្តាលនៃទីក្រុងភ្នំពេញ ថែមមានតំបន់ទេសចរណ៍ល្បី ៗ ជាច្រើនរួមទាំងព្រះបរមរាជវាំងផងដែរ ដែលមិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធក៏មានភាពងាយស្រួលទៀត។ ដូចនេះ តម្លៃជាមធ្យមនៃតំបន់មានកម្រិតខ្ពស់ក៏មិនមែនជាចម្ងល់ដែរ។

news/2021-07-31/1627715538175903.jpg

តម្លៃជាមធ្យមខ្ពស់បន្ទាប់គឺខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ដោយតម្លៃ ២,៦៦២ ដុល្លារ/㎡និង ២,៥៣៩ ដុល្លារ/㎡ រៀងគ្នា។

ខែមិថុនានេះ អាផាតមិនមានចំនួន ៥៧% នៃទីផ្សារជួលសរុបក្នុងទីក្រុងភ្នំពេញ 

news/2021-07-31/1627715580874465.jpg

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស នៅក្នុងខែមិថុនាឆ្នាំ ២០២១ តម្លៃជួលជាមធ្យមនៅក្នុងទីផ្សារជួលនៃទីក្រុងភ្នំពេញប្រទេសកម្ពុជានៅតែស្ថិតនៅត្រឹមកម្រិតប្រមាណ ៣,៥០០ ដុល្លារក្នុងមួយខែ ដោយមិនមានការកើនឡើងឬធ្លាក់ចុះនោះឡើយ ធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ បើនិយាយអំពីសមាមាត្រទីផ្សារវិញ អាផាតមិន (អាផាតមិនលំដាប់ខ្ពស់) នៅតែជាកម្លាំងចម្បង ដែលមានចំនួនប្រហែល ៥៧% តែជាការថយចុះប្រមាណ ៣% ពីលទ្ធផលឆ្នាំមុន។

នៅក្នុងចំណោមនោះ អាផាតមិនជួលបែបមួយបន្ទប់មានចំនួន ៤២% នៃទីផ្សារជួលអាផាតមិន ជាមួយនឹងតម្លៃជួលប្រចាំខែជាមធ្យម ៧៣៣ ដុល្លារក្នុងមួយខែ។ អាផាតមិនដែលមានបន្ទប់គេង ២ មានប្រហែល ៣២% ហើយការជួលប្រចាំខែជាមធ្យមគឺ ១,៦០៤ ដុល្លារក្នុងមួយខែ។ អាផាតមិនដែលមានបន្ទប់គេង ៣ គឺ ២,១៥០ ដុល្លារក្នុងមួយខែ និងមានចំនួនស្មើនឹង ១១%។ នៅក្នុងចំណោមប្រភេទផ្ទះទាំងបីនេះ តម្លៃជួលជាមធ្យមនៃការជួលបន្ទប់គេង ២ និងបន្ទប់គេង ៣ បានកើនឡើងជាង ៤% ខណៈដែលការជួលបន្ទប់គេង ១ មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នោះទេ។

បើនិយាយពីការបែងចែកទៅតាមខណ្ឌ ខណ្ឌចំការមនដែលជាតំបន់ពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ និងព្រមទាំងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ជនបរទេសនិងយុវវ័យក្នុងស្រុក។ ក្នុងខែនេះ ទីផ្សារជួលរបស់ខណ្ឌចំការមននៅតែមានការអភិវឌ្ឍល្អ ជាមួយនិងការដាក់ជួលអាផាតមិនដែលមានប្រមាណដល់ទៅជិត ៦០% នៃទីផ្សារជួលអាផាតមិននៅភ្នំពេញ។ បន្ទាប់ពីនេះគឺ  ខណ្ឌ៧មករាដែលជារង្វង់អាជីវកម្មមួយផ្សេងទៀតមាន តំបន់នេះកាន់កាប់ប្រហែល ៨% និងជាប់ចំណាត់ថ្នាក់លេខ ២ ។

news/2021-07-31/1627715665783014.jpg

តម្លៃជួលវីឡាជាមធ្យមប្រចាំខែគឺ ៤,១២៣ ដុល្លារ

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស ជាមធ្យមការជួលផ្ទះវីឡាគឺ ៤,១២៣ ដុល្លារ / ខែ នាខែមិថុនានេះ។ បើនិយាយពីការផ្គត់ផ្គង់វិញ ខណ្ឌចំការមននៅតែនាំមុខគេលើដដែល ដោយមានចំនួន ៣៤% នៃទីផ្សារសរុប។ ដទៃទៀត ខណ្ឌច្បារអំពៅមានប្រហែល ១៤% ហើយខណ្ឌទួលគោក/ខណ្ឌសែនសុខមាន ១២% រៀងគ្នា។

បើនិយាយអំពីប្រភេទផ្ទះវីឡាដែលមានដាក់ជួលនៅខែមិថុនា ភាគច្រើនគឺប្រភេទផ្ទះវីឡាបែបបន្ទប់គេង ៤-៦ បន្ទប់ ជាមួយនឹងការជួលជាមធ្យមប្រចាំខែគឺ ៣,២១៦ ដុល្លារ / ខែ។ 

news/2021-07-31/1627715687104672.jpg

ខែមិថុនា ឆ្នាំ២០២១ ថ្លៃជួលផ្ទះជាមធ្យមប្រចាំខែរបស់ប្រភេទបុរីឬផ្ទះល្វែងគឺ ១,៧៤៩ ដុល្លារ

ការផ្គត់ផ្គង់នូវផ្ទះស្នាក់បែបប្រពៃណីគឺប្រភេទបុរី ឬផ្ទះល្វែងនេះ នៅក្នុងទីផ្សារជួលមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ បើប្រៀបធៀបទៅនឹងទិន្នន័យកាលពីខែឧសភា វានៅតែមានប្រហែល ៥% ជាមួយនឹងតម្លៃជួលប្រចាំខែជាមធ្យមប្រហែល ១,៧៤៩ ដុល្លារ។ 

news/2021-07-31/1627715725557901.jpg

បើនិយាយអំពីសមាមាត្រនៃការបែងចែក ខណ្ឌចំការមននៅតែមាននូវចំនួននៃការដាក់ជួលខ្ពស់ជាងគេ មានចំណែកទីផ្សារដល់ ៥៣% ជាមួយតម្លៃជួលជាមធ្យមគឺ ១,៩០១ ដុល្លារ / ខែ។

បន្ទាប់គឺខណ្ឌសែនសុខ ដែលមានចំនួន ១២% ហើយការជួលប្រចាំខែជាមធ្យមគឺ ១,៣៩៥ ដុល្លារ / ខែ។

តម្លៃជួលប្រចាំខែជាមធ្យមរបស់ផ្ទះអាជីវកម្ម គឺ ៤,៤៦៨ ដុល្លារ

ដូចគ្នាទៅនឹងប្រភេទផ្ទះល្វែងដែរ សមាមាត្រនៃផ្ទះអាជីវកម្មជួលក្នុងទីផ្សារទាំងមូលមិនខ្ពស់នៅឡើយទេ នៅតែរក្សានៅកម្រិតប្រហែល ៤% និងមានការដាក់ជួលភាគច្រើននៅខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌដូនពេញ។

តម្លៃនៃការដាក់ជួលផ្ទះអាជីវកម្មជាមធ្យមនៅខែមិថុនាគឺប្រហែល ៤៤៦៨ ដុល្លារ / ខែ ជាតួលេខដែលមានការធ្លាក់ចុះ ២៧% ពីរយៈពេលដូចគ្នានៃខែមុន។

news/2021-07-31/1627715755809542.jpg

ទីផ្សារជួលនៃផ្ទះអាជីវកម្មរបស់ទីក្រុងភ្នំពេញត្រូវបានកំណត់ឲ្យឃើញយ៉ាងច្បាស់អំពីភាពខុសប្លែកនៃតម្លៃ។ ឧទាហរណ៍គឺ ថ្លៃជួលផ្ទះអាជីវកម្មជាមធ្យមក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញអាចឈានដល់ទៅប្រហែល ៥,១៤០ ដុល្លារ / ខែ និង ៥,០៧៧ ដុល្លារ / ខែ រៀងគ្នា។ រីឯនៅក្នុងខណ្ឌទួលគោកវិញ គឺត្រឹមតែ ២,៥៧៦ ដុល្លារ / ខែ។

ការដាក់ជួលអចលនទ្រព្យបែបឃ្លាំងភាគច្រើនគឺមាននៅខណ្ឌទួលគោក

news/2021-07-31/1627715777967932.jpg 

បើនិយាយអំពីឃ្លាំងជួលវិញ ចំណែកទីផ្សារនៅតែមានចំនួនត្រឹម ៤% ដោយមិនមានការកើនឡើងឬថយចុះអំពីឆ្នាំមុនទេ។

ការជួលឃ្លាំងជាមធ្យមក្នុងខែមិថុនាគឺ ២,៦០៩ ដុល្លារ / ខែ ដែលក្នុងនោះថ្លៃជួលជាមធ្យមនៅខណ្ឌសែនសុខគឺ ២,៥១៨ ដុល្លារ / ខែ និងខណ្ឌពោធិ៍សែនជ័យ ១,៩៦៣ / ខែ។

ទីផ្សារជួលនៃអចលនទ្រព្យបែបពាណិជ្ជកម្មនៅតែបន្តធ្លាក់ចុះនៅឡើយក្នុងខែមិថុនា

ថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជាបានខិតខំចាត់វិធានការផ្សេងៗ ដើម្បីការពារនិងគ្រប់គ្រងលើការរីករាលដាលនៃជំងឺកូវីដ១៩ តែជាថ្មីម្តងទៀតនៅខែមិថុនានេះស្ថានភាពនៃការរីករាលដាលនៃជំងឺនៅតែបន្តមានសភាពធ្ងន់ធ្ងរ ដែលនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងលើទីផ្សារជួលនៃអចលនទ្រព្យបែបពាណិជ្ជកម្ម។

សណ្ឋាគារ៖ ការផ្គត់ផ្គង់ប្រចាំខែមានប្រហែល ៣% ហើយតម្លៃនៃការជួលប្រចាំខែជាមធ្យមគឺ ២២,៩៩៩ ដុល្លារ / ខែ ជាតួលេខមួយដែលមានការធ្លាក់ចុះ ១៨% អំពីខែមុន។

ការិយាល័យ៖ ការផ្គត់ផ្គង់មានប្រហែល ៣% នៃទីផ្សារសរុប ហើយការជួលជាមធ្យមគឺ ៩,៦៣២ ដុល្លារ / ខែ កើនឡើង ៤% ពីខែឧសភា។

ហាង៖ ការផ្គត់ផ្គង់មានប្រហែល ២% ហើយការជួលជាមធ្យមគឺ ៥,៩៣៦ ដុល្លារ / ខែ។ បើនិយាយសមាមាត្រនៃចែកចាយតាមតំបន់វិញ ការផ្គត់ផ្គង់ហាងជួលមានភាគច្រើននៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ដែលមានចំណែកដល់ទៅ ៤៣% នៃទីផ្សារសរុបរបស់ផ្នែកនេះ។

រោងចក្រ៖ ការផ្គត់ផ្គង់មានប្រហែល ១% ហើយដាក់ជួលជាមធ្យមគឺ ១៤,១៨២ ដុល្លារ / ខែ។

ដី៖ ការផ្គត់ផ្គង់មានប្រហែល ២% ហើយជួលជាមធ្យមគឺ ១១,០១៩ ដុល្លារ/ខែ ឬ ៣.៤៧ ដុល្លារ/m2/ខែ។ ការដាក់ជួលដីជាចម្បងមាននៅក្នុងខណ្ឌសែនសុខ។


ជាសរុប ទីផ្សារលំនៅដ្ឋានថ្មីនាខែមិថុនា គឺនៅតែផ្តោតសំខាន់ទៅលើការរក្សាស្ថិរភាព។ រីឯចំពោះប្រភេទគម្រោងបែបអាផាតមិន / អាផាតមិនលំដាប់ខ្ពស់ ក៏នៅបន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើទីផ្សារដដែល។ ក្រៅពីនេះ ទោះបីស្ថិតនៅក្រោមនិន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ ក៏តម្លៃផ្ទះថ្មីនៅកម្ពុជានៅតែមានសន្ទុះខ្លាំង ហើយតម្លៃអចលនទ្រព្យក៏នៅតែមានភាពលេចធ្លោ។

បើនិយាយអំពី ទីផ្សារផ្ទះជួល ប្រភេទអចលនទ្រព្យបែបពាណិជ្ជកម្មនៅតែមានការរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីត១៩។ តែទន្ទឹមនឹងនេះតែម្តង វាក៏មិនមានភាពខុសប្លែកគ្នាខ្លាំងចំពោះទីផ្សារជួលនៃប្រភេទអចលនទ្រព្យផ្សេងទៀតពីលទ្ធផលនៃឆ្នាំទៅមិញនោះទេ។ ហើយទន្ទឹមនឹងនេះ តំបន់សំខាន់នៃរាជធានីភ្នំពេញដូចជា ខណ្ឌចំការមន និងខណ្ឌដូនពេញ នៅតែបន្តមាននូវស្ថេរភាពទីផ្សារដដែល

ប្រភព៖ ខមភើសដើម

និពន្ធដោយ ៖ Thangnyth        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole

 

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)