ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល ចុះអនុស្សរនៈយោគយល់គ្នាបង្កើតប្រាក់កម្ចីសម្រាប់គម្រោងវិនិយោគដោយមានការថែរក្សាទ្រព្យសម្បត្តិជំនួស

ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល ចុះអនុស្សរនៈយោគយល់គ្នាបង្កើតប្រាក់កម្ចីសម្រាប់គម្រោងវិនិយោគដោយមានការថែរក្សាទ្រព្យសម្បត្តិជំនួស

2021-09-01
1587
0
សង្ខេប:នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Stronghold Trustee និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Side hustle បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ កិច្ចសហប្រតិបត្តិរវាង ក្រុមហ៊ុនស្រ្តងហូល ត្រាសធី (Stronghold Trustee) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល (Side Hustle Microfinance) ធ្វើឡើងក្នុងគោលបំណងបង្កើតប្រាក់កម្ចីសម្រាប់គម្រោងវិនិយោគដោយមានការថែរក្សាទ្រព្យសម្បត្តិជំនួស (TRUST-LOAN INVESTMENT PLAN for Real Estate Development )។

នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Stronghold Trustee និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Side hustle បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ កិច្ចសហប្រតិបត្តិរវាង ក្រុមហ៊ុនស្រ្តងហូល ត្រាសធី (Stronghold Trustee) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល (Side Hustle Microfinance) ធ្វើឡើងក្នុងគោលបំណងបង្កើតប្រាក់កម្ចីសម្រាប់គម្រោងវិនិយោគដោយមានការថែរក្សាទ្រព្យសម្បត្តជំនួស (TRUST-LOAN INVESTMENT PLAN for Real Estate Development ) ដែលមានតម្លៃដល់ទៅ ៣០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ  ដើម្បីជួយដោះស្រាយបញ្ហានៃវិនិយោគគិនបរទេសទៅលើសិទ្ធកាន់កាប់អចលនវត្ថុ និងបង្កើនប្រាក់ចំនេញវិនិយោគបន្ថែម។

news/2021-09-01/1630459299375146.jpg

ក្នុងកិច្ចចុះអនុស្សរណៈយោគយល់គ្នានេះ  ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសំដែងនូវការទទួលស្គាល់លើការបេ្តជ្ញាចិត្តនៃក្រុមហ៊ុនស្រ្តងហូល ត្រាសធី ទៅលើវិស័យថែរក្សាទ្រព្យសម្បត្តជំនួស និង បរធនបាលកិច្ច  ហើយក៏សង្ឃឹមមុតមាំថាក្រុមហ៊ុនស្រ្តងហូល ត្រាសធី នឹងបន្តជួយផ្សព្វផ្សាយការប្រើប្រាស់នូវបរធនបាលកិច្ច និង ការថែរក្សាទ្រព្យសម្បត្តជំនួសទៅទីផ្សារវិនិយោគបរទេស ដើម្បីធានានូវសុវត្ថិភាពនៃការវិនិយោគ។

news/2021-09-01/1630459317172195.jpg

ទន្ទឹមនឹងនេះ ឯកឧត្តម យឹម លាត សមាជិកគណៈកម្មការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានអបអរសាទរ និងជូនពរទៅលើការជោគជ័យនៃអនុស្សរណៈយោគយល់នេះ ដែលបានបន្ថែមនូវភាពអធិកអធមទៅដល់កម្មពិធីនេះ។

ឯកឧត្តម យឹម លាត បានថ្លែងថា៖ “ការួមចំណែករបស់ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី បានដើរតួរយ៉ាងសំខាង់ក្នុងវិស័យបរធនបាលកិច្ច និង ការថែរក្សាទ្រព្យសម្បត្តិជំនួសនៅក្នុងប្រទេសកម្ពុជា។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខ្ញុំបាទសង្ឃឹមថា ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី អាចបង្កើតអាជីវកម្មកាន់តែច្រើនទៀត ដើម្បីបង្កើតឱកាសកាន់តែច្រើន និងបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្រុមហ៊ុនផ្សេងទៀត”។

news/2021-09-01/1630459337939387.png

ជាក់ស្តែង កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យ ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី អាចពង្រីកអាជីវកម្មបរធនបាលកិច្ច និងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនបាន និង ជួយឲ្យសេវាប្រាក់កម្ចីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល កាន់តែមានភាពបត់បែន ប្រកបដោយសុវត្ថិភាព ជាពិសេសគឺការផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចមធ្យម និង  សម្រាប់អ្នកចាប់ផ្តើមធុរៈកិច្ចថ្មី  ដោយប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងទិន្នន័យ ដើម្បីត្រួតពិនិត្យ និងបន្តសង្កេតទៅលើការអនុវត្ត និងប្រតិបត្តិនៃប្រាក់កម្ចី។ បើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុគន្លងចាស់ គម្រោងនេះអាចធានាបាននូវសុវត្ថិភាពនៃវិនិយោគ និងផលចំណេញផងដែរចំពោះភាគីពាក់ព័ន្ធ(Stakeholders)  មិនថាភាគីម្ចាស់ដី ភាគីផ្តល់ហិរញ្ញប្បទាន និងភាគីអភិវឌ្ឍន៍។ 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)