ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋត្រូវការទុនជាង ៩,២ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ

រដ្ឋត្រូវការទុនជាង ៩,២ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ

2021-10-12
189
0
សង្ខេប:រដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ ៩,២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានរដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ ៩,២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤.២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥,៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ ៣,៣៨៤ លានដុល្លារអាមេរិក។

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន ៧,៧១៣.៣ លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧.១ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន ៧,២៣៦.២ លានដុល្លារអាមេរិក។ ដូច្នេះ បច្ចុប្បន្ន រដ្ឋកំពុងរកទុនបន្ថែមចំនួន ១,៤៨៧.៧ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ ជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងគោលបំណងក្នុងការអភិវឌ្ឍ និងកសាងប្រទេសអោយកាន់តែរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីសម្រួលដល់ការវិនិយោគវិស័យឯកជន ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា

រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

អាផាតមិនជួលនៅជិតតំបន់ទួលស្លែង សម្រាប់ណែនាំនៅថ្ងៃនេះ៖ 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)