ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ជិតប្លែកភ្នែកហើយ! ក្រុងសៀមរាបនឹងប្រែកាយជាទី​ក្រុងវៃឆ្លាតនៅឆ្នាំក្រោយនេះ

ជិតប្លែកភ្នែកហើយ! ក្រុងសៀមរាបនឹងប្រែកាយជាទី​ក្រុងវៃឆ្លាតនៅឆ្នាំក្រោយនេះ

2021-10-28
108
0
សង្ខេប:​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ២០២០ កន្លងទៅ JICA ក៏បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម និងប្រមូលព័ត៌មានសម្រាប់ដំណាក់កាលទី១ រួចហើយដែរ។ លោកបន្តថា ក្រោយJICA សិក្សារួច ខេត្តសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន។

គម្រោងសាងសង់ផ្លូវ ចំនួន38ខ្សែនៅក្រុងសៀមរាបសម្រេចបានជិត

គួរបញ្ជាក់ថា ជាក់ស្ដែងផែនការទីក្រុងឆ្លាតវៃសៀមរាប គឺកំពុងអនុវត្តដោយក្រុមការងារ JICA និង ក្រសួងដែនដីជប៉ុន ដែលនឹងធ្វើការលើគម្រោងផ្សេងគ្នា។ (អានបន្ថែម)

ទីភ្នាក់ងារ JICA នឹងអនវុត្ត ២ គម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។

ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ គម្រោង គឺ គម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។

បុរីលក់នៅខេត្តសៀមរាប ដែលបានណែនាំថ្ងៃនេះ៖ 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)