ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាកាសយានដ្ឋានតារាសាគរពន្លឿនការសាងសង់ដើម្បីទទួលយន្ត​ហោះបានចុងឆ្នាំ ស្របនឹងការបើកប្រទេស

អាកាសយានដ្ឋានតារាសាគរពន្លឿនការសាងសង់ដើម្បីទទួលយន្ត​ហោះបានចុងឆ្នាំ ស្របនឹងការបើកប្រទេស

2021-10-29
136
0
សង្ខេប:​ក្រុមហ៊ុនចិន Union Development Group កំពុងពន្លឿនការសាងសង់អាកាសយានដ្ឋានតារាសាគរក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានក្រុមហ៊ុនចិន Union Development Group កំពុងពន្លឿនការសាងសង់អាកាសយានដ្ឋានតារាសាគរក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលា នេះថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និងការឆ្លងសហគមន៍នៃជំងឺកូវីដ ប៉ុន្តែក្រុមហ៊ុន អះអាងថា កំពុងពន្លឿនការសាងសង់បញ្ចប់តាមការគ្រោងទុក។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ឥឡូវនេះ ការសាងសង់ជិតបញ្ចប់ហើយ ប៉ុន្តែការហោះហើរមិនមែនធ្វើឡើងភ្លាមៗទេ។ ជាផែនការ យើងនឹងបើកទទួលទេសចរណ៍ ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្តបន្ទាប់»។

ព្រលានយន្តហោះតារាសាគរតម្លៃ ៣៥០ លានដុល្លារ គ្រោងដំណើរការពាក់កណ្តាលឆ្នាំ ២០២២  សាងសង់បាន ៩៣,៦% ហើយ

បើតាមអ្នកនាំពាក្យដដែល ក្រុមហ៊ុននឹងធ្វើការស្នើសុំការហោះហើរសាកល្បងបន្ទាប់ពីការងារសាងសង់បញ្ចប់ ជាមួយនឹងនិតីវិធីផ្សេងៗទៀត ដែលត្រូវបំពេញមុនធ្វើការហោះហើរជាផ្លូវការ។

វិនិយោគដោយក្រុមហ៊ុនចិន Union Development Group អាកាសយានដ្ឋានតារាសាគរអន្តរជាតិ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤,៥ហិកតា ស្ថិតក្នុងស្រុកបទុមសាគរនៃខេត្តកោះកុង និងបច្ចុប្បន្ន ការសាងសង់សម្រេចបាន ប្រមាណជាង៩០%។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកានេះតទៅ សម្រាប់ទិសដៅទេសចរណ៍ចំនួន៣កន្លែងរួមមាន ក្រុងព្រះសីហនុ កោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង។

គម្រោងអចលនទ្រព្យល្បីៗនៅខេត្តកោះកុង ដែលបានណែនាំថ្ងៃនេះ៖ 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)