ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > តើគួរទិញដីប្រភេទណា ហើយចៀសវាងវិនិយោគលើដីប្រភេទណា ទើបទទួលបានផ្លែផ្កាល្អ?

តើគួរទិញដីប្រភេទណា ហើយចៀសវាងវិនិយោគលើដីប្រភេទណា ទើបទទួលបានផ្លែផ្កាល្អ?

2022-10-11
684
0
សង្ខេប:ការិនិយោគលើអចលនទ្រព្យមិនថាដីធ្លី ឬ អចលនទ្រព្យប្រភេទផ្សេងទេ គ្រប់ដំណើរ គ្រប់ស្ថានភាព មានរឿងជាច្រើនដែលត្រូវពិចារណា ព្រោះថា ប្រសិនបើទិញឬវិនិយោគខុសកន្លែងអាចកប់ទុនចោលជាមិនខាន។

        ក្រោយពីអូសបន្លាយនៅក្នុងវិបត្តិកូវីដ-១៩ តាំងពីដើមឆ្នាំ ២០២០ មក ទីផ្សារអចលនទ្រព្យរបស់កម្ពុជាពេលនេះ គឺកំពុងតែស្ដារឡើងវិញជាបណ្ដើរៗដោយមានសកម្មភាពបន្តបន្ទាប់។ ចំពោះទីផ្សារដីធ្លីវិញ ទោះបីជាមិនទាន់មានសកម្មភាពខ្លាំងក្លាដូចជាពេលមុនក៏ដោយ ក៏អ្នកជំនាញនៅតែរំពឹងថា លទ្ធផលវិជ្ជមានពិតជាមាន។ មិនថានៅក្នុងរយៈពេល១០ឆ្នាំមុន រហូតមកពេលបច្ចុប្បន្ននេះ ឬទៅអនាគត អចលនទ្រព្យប្រភេទដីធ្លី នៅតែមានភាពនិយម មិនថាអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ ឬ អ្នកទើបតែប្រឡូកថ្មីនោះទេ។ ប៉ុន្តែមុននឹងដាក់ការវិនិយោគ មានរឿងជាច្រើនដែលត្រូវពិចារណា ព្រោះថា ប្រសិនបើទិញឬវិនិយោគខុសកន្លែងអាចកប់ទុនចោលជាមិនខាន។ តើអ្នកទិញត្រូវទិញដីប្រភេទណាទើបទទួលបានផលចំណេញច្រើន? តើប្រភេទដីបែបណា ដែលអ្នកគួរចៀសវាងក្នុងការទិញ?

* តើមានដីប្រភេទណាខ្លះដែលឆាប់ទទួលបានផល?

- ដីសម្រាប់សាងសង់លំនៅឋាន 

ដីប្រភេទសាងសង់លំនៅឋាន ជាដីមួយប្រភេទដែលអ្នកទិញអាចធ្វើការសាងសង់លំនៅឋាន ឬអគារបាន ដោយដីប្រភេទនេះងាយនឹងទទួលផលចំណេញ ដោយសារតែមានការពេញនិយមពីសំណាក់អ្នកវិនិយោគ ជាពិសេសគម្រោងបុរី ចំណែកឯតម្លៃវិញក៏កើនឡើងជារៀងរាល់ឆ្នាំផងដែរ។ 

ដីប្រភេទលំនៅឋាន (ប្រភព៖ អ៊ីនធើណេត) 

- ដីសម្រាប់វិស័យឧស្សាហកម្ម 

ជាទូទៅ ដីប្រភេទនេះគឺនៅក្នុងតំបន់ដែលសម្បូរទៅដោយរោងចក្រ សហគ្រាសធំៗ មានប្រជាជនរស់នៅច្រើនកុះករ ដោយតំបន់ខ្លះសឹងតែ អាចបង្កើតបានទៅជាភូមិបានទៀតផង ចំពោះតម្លៃវិញក៏ងាយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនថាសម្រាប់លក់ឬជួលនោះទេ។ ហើយប្រសិនបើលោកអ្នកចង់បើកប្រកបមុខរបរអាជីវកម្មផ្សេងៗក៏អាចជួយជម្រុញឲ្យមានភាពរីកចម្រើនផងដែរ។ 

ដីប្រភេទឧស្សាហកម្ម (ប្រភព៖ អ៊ីនធើណេត) 

- ដីសម្រាប់វិស័យទេសចរណ៍ 

នៅពេលដែលទស្សនិកជន លឺពាក្យថា ដីសម្រាប់ទេសចរណ៍ ប្រាកដជាសំដៅទៅលើដីទាំងអស់មិនថាតំបន់ភ្នំ ឬតំបន់ទឹកនោះទេ។ ប៉ុន្តែអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ដីសម្រាប់បម្រើវិស័យទេសចរណ៍ គួរតែសម្លឹងរកដីនៅកន្លែងណាដែលនៅជិតទឹកទន្លេ និងទឹកសមុទ្រ ដោយសារតែភ្ញៀវទេសចរភាគច្រើនចូលចិត្តលម្ហែកាយនៅតំបន់ដែលមានទឹកច្រើនជាងតំបន់ភ្នំ។ 

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង

* តើគួរទិញនៅទីតាំងណា?

យោងទៅតាមកិច្ចសម្ភាសន៍ជាមួយគេហទំព័រ ព័ត៌មាន Business Cambodia លោក គាម សៀកឡុង ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូប លោកបានឲ្យដឹងថា ដីដែលងាយទទួលផលចំណេញលឿន គឺជាដីប្រភេទខាងលើជាពិសេស ដីប្រភេទឧស្សាហកម្ម និងដីប្រភេទលំនៅឋាន ក្នុងចម្ងាយពី២០ ទៅ ៣០ គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញទៅ បើមើលទៅលើទំហំវិញអាចថា ចាប់ពី ២០០០ ម៉ែត្រការ៉េឡើងទៅ ដែលមានផ្លូវចេញចូលស្រួល ឡានធំអាចចូលទៅដល់ ព្រោះវាមានឱកាសក្នុងការរកប្រាក់ចំណេញបានលឿន។ 

លោកគាម សៀកឡុង

បើក្រលេកទៅស្ដាប់ប្រសាសន៍ របស់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យម្នាក់ ដែលមានលក្ខណៈជាឯកជន ទោះមិនមានក្រុមហ៊ុនក៏ដោយ ប៉ុន្តែទទួលបានផ្លែផ្កាយ៉ាងសមចិត្ត គឺអ្នកស្រី ឈួន ស៊ីដេត វិញ អ្នកស្រីបានបង្ហាញឲ្យដឹងថា ជាបទពិសោធន៍របស់អ្នកស្រី មិនសូវចាប់អារម្មណ៍ទិញដីនៅតំបន់ទីប្រជុំជន ឬតំបន់ជាយក្រុងនោះទេ ព្រោះដីនៅក្នុងតំបន់ទាំងនេះបានឡើងថ្លៃរួចទៅហើយ ដោយឱកាសចំណេញពីការលក់ក៏បានតិច។ អ្នកស្រីតែងទិញដីដែលមានតម្លៃធូរថ្លៃ និងនៅតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល  ហើយនៅពេលរដ្ឋចាប់ផ្តើមសាងសង់ ដីក៏នឹងឡើងថ្លៃដែរ។

* តើគួរចៀសវាងក្នុងការទិញដីប្រភេទណាខ្លះ?

ជាការពិត ការវិនិយោគដី សុទ្ធតែប្រើដើមទុនធំៗ គួរតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ មិនមែនឲ្យល្បីៗ គឺត្រូវតែទិញនោះទេ។ ប្រភេទដីនៅក្នុងចំណុចខាងក្រោមនេះជាប្រភេទដីដែលអ្នកទិញគួរចៀសវាង៖ 

- ដីដែលទាក់ទងនឹងតម្រាហុងស៊ុយមិនល្អ 

មិនខុសពីពាក្យចាស់បុរាណ លោកតែងតែប្រៀនប្រដៅថា អាគមផ្សំនឹងអាយូស ចំណែកឯការទិញរបស់របរវិញ ក៏គួរតែមើលឲ្យបានជាក់លាក់។ ចំពោះដីដែលខុសក្បួនហុងស៊ុយទាំងនេះវិញ ចៀសវាងមិនទិញគឺជាការប្រសើរ ដែលដីទាំងនោះមានដូចជា ដីវាលកប់ខ្មោចជាដីមានមនុស្សស្លាប់ ឬកើតឧបទ្ទវហេតុអាក្រក់ផ្សេងៗគឺជាដីមិនល្អ, ផ្ទៃដីមានជម្រាលផ្អៀង, ដីច្រមុះជ្រូក ព្រោះបរិវេណមានការប៉ះទង្គិចដោយផ្ទាល់។ 

- ដីកំពុងមានវិវាទ 

ដីប្រភេទនេះគឺមានហានិភ័យខ្លាំងណាស់ ព្រោះមានការកាន់កាប់មិនច្បាស់លាស់ មិនទាន់ដឹងថាអ្នកណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដ ភាគីដែលអះអាងជាម្ចាស់មានការប្ដឹងផ្ដល់គ្នា មិនទាន់ដាច់ស្រេច ដែលហេតុអាចកើតមកពីការឃុបឃិតរវាងជនទុច្ចរិត និងអ្នកមានអំណាចដែលគ្រប់គ្រងនៅតំបន់នោះជាដើម។ ដូច្នេះគួរតែស៊ើបពីអ្នកដែលនៅជិតខាង ឬអ្នកដែលស្គាល់ភូមិសាស្រ្តនោះផ្ទាល់ទើបជាការប្រសើរ។ 

- ដីខ្យល់ 

មានករណីជាច្រើនហើយ ដែលអ្នកទិញមួយចំនួនបានចាញ់បោកជនឆបោក ដែលចេះតែដើរចង្អុលថា ដីនេះស្ថិតនៅក្នុងគម្រោងរបស់ខ្លួន ដីនោះជារបស់ខ្លួន បញ្ចុះបញ្ចូលអតិថិជនឲ្យបង់ប្រាក់ ឬកក់ប្រាក់មុន ប៉ុន្តែមិនដែលបង្ហាញប្លង់កម្មសិទ្ធិនោះទេ។ ដូច្នេះមុននឹងធ្វើការសម្រេចចិត្តទិញ សូមលោកអ្នកមើលប្លង់ និងយកទៅសាកសួរ អាជ្ញាធរដែលនៅក្នុងតំបន់ ឬក្រសួងដែនដី ដើម្បីឲ្យបានច្បាស់ការ។ 

- ដីសម្បត្តិរបស់រដ្ឋ

ដីខ្លះជាដីរបស់រាស្ត្រ ឯដីខ្លះទៀតជាដីរបស់រដ្ឋ ដូច្នេះយើងជារាស្ត្រ មិនដឹងថាដីណាជាដីរបស់រដ្ឋទេ ក្រោយពីទិញរួចហើយស្រាប់តែរដ្ឋទៅអភិវឌ្ឍនៅតំបន់នោះ។ ម្យ៉ាងវិញ ដីដែលជិតនឹងតំបន់បេតិកភណ្ឌរបស់ប្រទេស ព្រោះថាកន្លងមកក៏មានជនទុច្ចរិត បានបោកប្រាស់អ្នកទិញ ដោយតែងតែអះអាងថា មិនមានបញ្ហាអ្វី ដូច្នេះអ្នកដែលទឹកភ្នែកគឺអ្នកទិញហ្នឹងឯង។

* រឿងខ្លះដែលអ្នកទិញគួរចាប់អារម្មណ៍មុននឹងចុះកិច្ចសន្យា

- ប្លង់កម្មសិទ្ធិរបស់ម្ចាស់

ដែលលោកអ្នកត្រូវមើលនោះថា ប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹង ឬទន់ ហើយម្ចាស់នោះ គឺជាម្ចាស់ពិតប្រាកដ ចៀសវាងប្រគល់លុយទៅឲ្យមនុស្សខុស។ 

ប្លង់កម្មសិទ្ធិ

- ស្ថានភាពដី 

អាចពិនិត្យបានថា ដីជាដីប្រភេទអ្វី មានការវាស់វែងត្រឹមត្រូវទេ ហើយមានព័ទ្ធរបងដោយស្របច្បាប់និងមានប៉ះពាល់ដីអ្នកជិតខាងឬអត់។ 

- បន្ទុកលើដី 

នេះក៏ជារឿងសំខាន់មួយដែលអ្នកទិញត្រូវដឹងច្បាស់ថា ដីនេះកំពុងតែដាក់បញ្ចាំដើម្បីធានាបំណុល ឬជួល ឬប្រវាស់។ បន្ថែមពីនេះ អ្នកទិញត្រូវធ្វើការស្រាវជ្រាវថា ដីនោះជាកម្មវត្ថុនៃបណ្តឹងតុលាការដែលត្រូវរឹបអូសឬទេ។ ដូចនេះ មុននឹងទិញ ដីនោះទាមទារឱ្យមាននីតិវិធីនៃការដោះស្រាយបានដាច់ស្រេចជាមុនសិន។ 

- ដីជាចំណែកផ្លូវ ឬជាប់គម្រោងអភិវឌ្ឍន៍នានា

រូបតំណាង

គម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះទៅមុខជាលំដាប់ ហេតុនេះ មុននឹងទិញដីដែលខ្លួនចង់បាន អ្នកទិញត្រូវសង្កេតថា ដីនោះមានជាប់នឹងចំណែកផ្លូវដែរឬទេ ឬស្ថិតក្នុងគម្រោងអភិវឌ្ឍណាមួយរបស់រដ្ឋឬអត់។ បញ្ហាទាំងអស់នេះ តម្រូវឱ្យអ្នកទិញពិនិត្យឱ្យបានច្បាស់ថាតើ ដីនោះមានការប៉ះពាល់កម្រិតណាពីគម្រោងទាំងអស់នោះ។

        ជារួមមក ការិនិយោគលើអចលនទ្រព្យមិនថាដីធ្លី ឬ អចលនទ្រព្យប្រភេទផ្សេងទេ គ្រប់ដំណើរ គ្រប់ស្ថានភាព សុទ្ធតែទាមទារការយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ហើយយើងខ្ញុំសង្ឃឹមថា រាល់ចំណុចនៅក្នុងអត្ថបទទាំងអស់នេះ អាចជួយលោកអ្នកដែលជាវិនិយោគិន ឬ អ្នកប្រឡូកថ្មី ជាឯកសារយោងក្នុងការទទួលបានផលចំណេញពីការវិនិយោគ។ 

ហើយប្រសិនបើ លោកអ្នកមានតម្រូវការទិញលក់ដីធ្លី សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ខមភើស រៀលអ៉ីស្ទេតដែលជាគេហទំព័រអចលនទ្រព្យ ប្រមូលផ្ដុំទៅដោយអចលនវត្ថុគ្រប់ប្រភេទមិនថាផ្ទះ អាផាតមិន ខុនដូ ឃ្លាំង ឬ ដីនោះឡើយ និង បម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈ ។ 

ប្រសិនបើអ្នកចូលចិត្តអត្ថបទនេះ សូមកុំភ្លេច Like, Follow និង Share បន្ត~~

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកកម្មវិធី Compass APP!

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)