ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ

2023-04-29
183
0
សង្ខេប:​គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។

គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។

យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ២០២៣ខាងមុខ។

 PP-SR expressway


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)