ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចការនាំចេញ-នាំចូលជាង ៣,៣ពាន់លានដុល្លារ

ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចការនាំចេញ-នាំចូលជាង ៣,៣ពាន់លានដុល្លារ

ប្រភព:Construction & Property News
2024-02-01
327
0
សង្ខេប:ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២ពាន់លានដុល្លារ។

ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

Kh.jpg

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយកន្លែងនេះ ស្រូបបានរហូតដល់ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។

តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីបានចំនួន ១២បន្ថែមទៀត ដែលគិតជាសរុបតំបន់សេដ្ឋកិច្ចពិសេសនេះមានចំនួន ១៨០ក្រុមហ៊ុន មកពីជុំវិញពិភពលោក និងបានបង្កើតការងារប្រមាណ ៣០.០០០កន្លែងជូនប្រជាពលកម្ពុជា។

29_1_2024_6_story_1.jpg

គួររលឹកថា ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២.៦៥ពាន់លានដុល្លារ កើនឡើង ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២២,២៥ ពាន់លានដុល្លារ ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។

ដោយឡែក សម្រាប់ការនាំចូលទំនិញក្នុងឆ្នាំ២០២៣វិញ មានទំហំទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២៥,៤៦ពាន់លានដុល្លារ។

រីឯទំហំពាណិជ្ជកម្មអន្តរជាតិសរុបក្នុងឆ្នាំ២០២៣ មានចំនួនប្រហែល ៤៦,៨៣ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩% ធៀបនឹងឆ្នាំ២០២២ មានចំនួន៤៧,៧១ពាន់លានដុល្លារ។ ចំពោះឱនភាពពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានចំនួនប្រមាណ ១,៥៤ពាន់លានដុល្លារ ដែលទាបជាងឆ្នាំ២០២២ មានចំនួន ៣,២១ពាន់លានដុល្លារ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)