ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ធនាគារពិភពលោក៖ សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងកើនឡើង ៥,៨ភាគរយនៅឆ្នាំក្រោយ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងកើនឡើង ៥,៨ភាគរយនៅឆ្នាំក្រោយ

2021-12-23
116
0
សង្ខេប:ធនាគារពិភពលោក (WB) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៨ភាគរយនៅក្នុងឆ្នាំ២០២២ នៅពេលដែលតម្រូវការក្នុងស្រុក និងខាងក្រៅមានការងើបឡើងវិញ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានធនាគារពិភពលោក (WB) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៨ភាគរយនៅក្នុងឆ្នាំ២០២២ នៅពេលដែលតម្រូវការក្នុងស្រុក និងខាងក្រៅមានការងើបឡើងវិញ។

កំណើននេះត្រូវបានជំរុញជាខ្លាំងដោយការបង្កើនល្បឿននៃការប្រើប្រាស់ឯកជន ដែលត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រា ៧,២ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបាយការណ៍ចុងក្រោយការត្រួតពិនិត្យសេដ្ឋកិច្ចម៉ាឡេស៊ីរបស់ធនាគារ WB។

ការនាំចេញត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើង បើទោះបីជាវាមានការកើនឡើងយឺតជាងចំនួន ៤,៥ភាគរយដែលស្របតាមការរំពឹងទុកនៃការសម្របសម្រួលកំណើនពាណិជ្ជកម្មពិភពលោកក៏ដោយ។

ធនាគារ WB បាននិយាយថា កំណើននេះត្រូវបានគេរំពឹងថានឹងមានមូលដ្ឋានទូលំទូលាយជាមួយនឹងការងើបឡើងវិញនៅទូទាំងវិស័យសេដ្ឋកិច្ចទាំងអស់។

ធនាគារ WB ក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងក្នុងអត្រា ៤,៥ភាគរយក្នុងឆ្នាំ២០២៣។

វាបានកត់សម្គាល់ថា ការកើតឡើងវិញនៃជំងឺរាតត្បាត រួមទាំងតាមរយៈការលេចចេញនូវវីរុសទម្រង់ថ្មីៗ អាចបង្អាក់ដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចក្នុងស្រុក។

ធនាគារនេះបាននិយាយបន្តថា ការរំខានជាបន្តបន្ទាប់ចំពោះខ្សែសង្វាក់តម្លៃសកលលោកក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពវិស័យពាណិជ្ជកម្ម និងវិស័យផលិតកម្មរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ផ្ទះអាជីវកម្មសម្រាប់ជួលនៅភ្នំពេញដែលណែនាំថ្ងៃនេះ៖

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)