ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > នេះជាមូលហេតុដែល WHO ទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងចិន Sinopharm

នេះជាមូលហេតុដែល WHO ទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងចិន Sinopharm

2021-05-12
204
0
សង្ខេប:វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះគឺជាវ៉ាក់សាំងចិនដំបូងបង្អស់ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការ WHO

[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍សង្ខេប] យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្រី Mariangela Simao ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ត្រូវបានចាត់ទុកថា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

លោកស្រី Mariangela Simao បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីដើមសប្ដាហ៍នេះថា  «យើងមានទិន្នន័យគ្រប់គ្រាន់ដែលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះពិតប្រាកដមែន វ៉ាក់សាំងនេះត្រូវបានគេប្រើប្រាស់ច្រើនណាស់ នៅទូទាំងពិភពលោក។ ខ្ញុំគិតថាវ៉ាក់សាំងចំនួន ៦២លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ វាត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ»

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រកាសកាលពីសប្តាហ៍មុនថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះគឺជាវ៉ាក់សាំងចិនដំបូងបង្អស់ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការ WHO 

លោកស្រី Mariangela Simao បាននិយាយបន្ថែមថា ការអនុម័តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ ពីក្រុមទីប្រឹក្សាបច្ចេកទេស ដោយបានពិនិត្យមើលលើទិន្នន័យខុសៗគ្នា។ លោកស្រី Mariangela Simao ក៏បានកត់សម្គាល់ថា ៖«យើងបានចុះត្រួតពិនិត្យទីតាំងនៅប្រទេសចិន កាលពីខែមករា និងកុម្ភៈ (ឆ្នាំ២០២១) រួចមកហើយ។ យើងបានពិនិត្យមើលទិន្នន័យធ្វើតេស្ត របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ផងដែរ។ វាក៏ត្រូវបានគេចាត់ទុកថា សមរម្យ រួមជាមួយប្រសិទ្ធភាព និងសុវត្ថិភាព នៅក្នុងការអនុវត្តផលិតកម្មដ៏ល្អផងដែរ»

គួរបញ្ជាក់ថា អង្គការ WHO កំពុងជំរុញយ៉ាងខ្លាំងក្នុងកម្រិតខ្ពស់បំផុត សម្រាប់ប្រទេសនានាដែលកំពុងផលិតវ៉ាក់សាំង ដើម្បីពិចារណាដាក់វ៉ាក់សាំងទាំងនោះ ទៅក្នុងយន្តការប្រើប្រាស់ថ្នាក់ពិភពលោក ដោយធានាថា ប្រទេសទាំងអស់អាចទទួលបានវា មិនត្រឹមតែសម្រាប់ប្រទេសអ្នកប៉ុណ្ណោះទេ តែគឺសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ

អ្នកនិពន្ធ Samnang , ប្រធានផ្នែកនិពន្ធ Sunnie, និពន្ធនាយក / ផលិតករ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ CambodiaLaos | Myanmar | SingaporePhilippinesThailandUAE

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)