[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍ព័ត៌មាន] យោងតាមប្រភពព័ត៌មានដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះបានចេញផ្សាយថា ក្រសួងសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤,៨៨៧នាក់ និងអ្នកជំងឺ ៣២នាក់ទៀតស្លាប់ ក្នុងរយៈពេល២៤ម៉ោងដែលនេះជាលើកទី១ហើយជាមួយចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតដែលប្រទេសថៃមិនធ្លាប់ជួប ។
តួលេខដ៏ច្រើនលើសលប់ខាងលើកើនឡើងក្រោយអាជ្ញាធរថៃបានទទួលស្គាល់ថា កាលពីកំឡុងពេល ២៤ម៉ោងកន្លងទៅ ពួកគេបានរកឃើញអ្នកទោសជិត ៣,០០០នាក់ក្នុងពន្ធនាគារបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានអ្នកទោស ១,៧៩៥នាក់ត្រូវបានរាយការណ៍ចេញពីពន្ធនាគារបាងកក (Bangkok Remand) និង ១,០៤០នាក់ ត្រូវបានរកឃើញនៅឯមណ្ឌលកែប្រែមួយទៀត (Central Women’s Correctional Institution) ។
ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃកើនដល់ ៩៣,៧៩៤នាក់ ក្នុងស្លាប់កើនដល់ ៥១៨នាក់ ៕
អ្នកនិពន្ធ ៖ Samnang , ប្រធានផ្នែកនិពន្ធ ៖ Sunnie, និពន្ធនាយក / ផលិតករ ៖ Nicole
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ Cambodia丨Laos | Myanmar | Singapore丨Philippines丨Thailand丨UAE
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)